យើងជាសាក្សីរបស់ព្រះយេស៊ូ
អភិបូជាបិទកម្មវិធីបូជនីយ៍ចរ ធ្វើនៅកសិដ្ឋានឋានសួគ៌ ភ្នំវល្លិ៍ ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២២ អត្ថបទទី១៖ អេសាយ ៦,១-២ក.៣-៨តើយើងនឹងចាត់អ្នកណាឲ្យទៅ តើនរណានឹងនាំពាក្យរបស់យើង? អស ៦,៨អត្ថបទទី២៖ កូរិនថូសទី១ ១៥,១-១១បងប្អូននឹងទទួលការសង្គ្រោះ តាមរយៈដំណឹងល្អ។ ១ករ ១៥,២ដំណឹងល្អ៖ លូកា ៥,១-១១គេបោះបង់របស់របរទាំងអស់ចោល រួចនាំគ្នាដើរតាមព្រះយេស៊ូទៅ។ លក ៥,១១ បងប្អូនជាទីស្រឡាញ់ “សូមឱ្យនាំគ្នីគ្នាច្រៀងរាំ តម្កើងកិច្ចការ ថាព្រះអម្ចាស់រុងរឿងអស្ចារ្យ ឧត្ដមថ្លៃថ្លាបំផុតគ្មានពីរ” ពីយប់មិញយើងបានរាំ យើងបានច្រៀង ប៉ុន្តែមិនមែនតែរាំច្រៀងដើម្បីសប្បាយៗគ្នាយើង រាំច្រៀងដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់។ នៅពេលយើងដើរ យើងនឿយហត់ ក្ដៅផង សប្បាយផង ឈឺជើងផង ជាប់សាច់ដុំផង… យើងដឹងថាយើងបានដើរនៅក្នុងការតស៊ូ យើងបានបែកញើសនៅក្នុងការតស៊ូ។ ប៉ុន្តែ យើងក៏មានពេលដើម្បីអធិដ្ឋាន ដើម្បីសូត្រផ្គាំ ដើម្បីសម្លឹងមើលទេសភាពយ៉ាងពិសេស ដែលមាននៅក្នុងតំបន់ភ្នំវល្លិ៍នេះ ដែលជាស្នាដៃរបស់ព្រះជាម្ចាស់។ ហេតុនេះហើយ យប់មិញនៅពេលយើងសប្បាយរួមគ្នា ជាពេលវេលាមួយដើម្បីបង្ហាញអំណរសប្បាយដែលយើងមាន។ ដោយសារ ព្រះជាម្ចាស់បានបង្កើតយើង ព្រះជាម្ចាស់ធ្វើដំណើរជាមួយយើង ព្រះជាម្ចាស់ស្រឡាញ់យើង។ បងប្អូនដែលជាយុវជនយុវនារី ដែលបានចូលជាមួយយើងរយៈពេលពីរថ្ងៃ ក៏ដូចជាបងប្អូនយុវជនយុវនារីនៅក្នុងភូមិភាគភ្នំពេញទាំងមូល …