គ្លីនិកកូមីសូ ជាក្តីសង្ឃឹមសម្រាប់សុខភាពជនក្រីក្រក្នុងសហគមន៍ 
គ្លីនិកកូមីសូ (KOMISO CLINIC) គ្រប់គងដោយសមាគមសាសនទូតកូរ៉េ ក្នុងភូមិត្រពាំងសាលា សង្កាត់ពងទឹក ខណ្ឌដង្កោរ រាជធានីភ្នំពេញ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការណ៍ នាថ្ងៃទី៨ កុម្ភៈ ២០២២ ក្រោមអធិបតីភាព លោកអភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ អូលីវីយ៉េ ជ្មីតហស្លេរ ដោយមានវត្តមានអស់លោកបូជាចារ្យព្រមទាំងតំណាងគ្រីស្តបរិស័ទមួយចំនួនចូលរួមផងដែរ។ លោកបូជាចារ្យគីម ជីហ៊ុន អ្នកទទួលខុសត្រូវគ្លីនិកកូមីសូ ថ្លែងនៅក្នុងមតិស្វាគមន៍ថា គ្លីនិកនេះកសាងឡើងក្នុងគោលបំណងជួយអ្នកក្រីក្រដែលគ្មានលទ្ធភាពព្យាបាល នឹងក្លាយទៅជាឧបករណ៍របស់ព្រះជាម្ចាស់នៅក្នុងកិច្ចការបម្រើអ្នកក្រីក្រ។ លោកបូជាចារ្យរូបនេះ បន្ថែមថា កន្លងមកក្រុមគ្រូពេទ្យស្ម័គ្រចិត្តពីប្រទេសកូរ៉េ បានមកបំពេញបេសកកម្មជាច្រើននៅក្នុងព្រះសហគមន៍ផ្នែកសុខភាព មានព្យាបាលមាត់ធ្មេញ ពិនិត្យជំងឺទូទៅ និងផ្តល់ថ្នាំដោយឥតគិតថ្លៃ។ ហើយដោយមើលឃើញតម្រូវការការនិងមានទំនាក់ទំនងជាមួយប្រជាជននៅកម្ពុជា ទើបយើងបង្កើតឱ្យមានគ្លីនិក ដោយចាប់ផ្ដើមពីការជួលបន្ទប់តូចសម្រាប់កិច្ចការងាររបស់គ្រូពេទ្យស្ម័គ្រចិត្តទាំងនោះ និងចាប់ពីឆ្នាំ២០២០មកយើងចាប់ផ្ដើមកសាងអាគារធំដើម្បីងាយស្រួលជួយដល់អ្នកជំងឺ។ ថ្លែងនៅក្នុងធម្មទេសនានៃពិធីបុណ្យអភិបូជាប្រទានពរគ្លីនិកនេះ លោកអភិបាលអូលីវីយ៉េ មានប្រសាសន៍រំឭកថា កន្លែងនេះធ្វើឱ្យយើងនឹកឃើញដល់ព្រះយេស៊ូ ព្រោះពេលព្រះអង្គទៅកន្លែងណាតែងតែមានប្រជាជននិងអ្នកជំងឺគ្រប់ប្រភេទទៅកន្លែងនោះ។ លោកអភិបាលព្រះសហគមន៍បន្ថែមថា «យើងត្រូវព្យាបាលទាំងរូបកាយ និងផ្លូវវិញ្ញាណ»។ លោកបញ្ជាក់ថា សង្ឃឹមថាគ្លីនិកនេះមិនមែនជាកន្លែងមួយដែលជាបានត្រឹមតែរូបកាយទេ ក៏ប៉ុន្តែជាកន្លែងមួយដែលយល់ច្បាស់លាស់អំពីតម្រូវការរបស់អ្នកជំងឺ និងយល់ពីស្ថានភាពពួកគាត់ ដើម្បីជួយគាត់ឱ្យមានសេចក្ដីសុខសាជាថ្មី។ លោករំឭកទៀតថា ឆ្នាំ២០២១-២០២៣ សម្ដេចប៉ាបបានអញ្ជើញយើង ឲ្យចូលរួមក្នុងមហាសន្និបាតក្រោមប្រធានបទ “ដើរជាមួយគ្នា” និងយើងធ្វើដំណើរជាមួយគ្នានៅក្នុងព្រះសហគមន៍ភូមិភាគភ្នំពេញ ដោយរួមគ្នាប្រកាសដំណឹងល្អ តាមរយៈគ្រប់វិស័យទាំងអស់ …
គ្លីនិកកូមីសូ ជាក្តីសង្ឃឹមសម្រាប់សុខភាពជនក្រីក្រក្នុងសហគមន៍  Read More »