បេសកកម្មរបស់យើងគឺបង្ហាញធម៌មេត្តាករុណារបស់ព្រះជាម្ចាស់
អភិបូជាបិទសំណាក់ធម៌បុគ្គលិកអង្គការការីតាសកម្ពុជា ពីព្រះសហគមន៍តាហែន បាត់ដំបង ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ បងប្អូនជាទីស្រឡាញ់អ្នកដែលធ្វើការនៅក្នុងអង្គការការីតាស ដូចជាជីវិតរបស់យើងជាគ្រីស្តបរិស័ទតែម្ដង។ លោកយ៉ាកុប បានសរសេរអត្ថបទនេះ២០០០ឆ្នាំមុន នៅពេលយើងស្ដាប់អត្ថបទនេះ តាមពិតមិនខុសពីអ្វីដែលបានកើតឡើងនៅក្នុងសង្គមបច្ចុប្បន្ននេះ។ នៅពេលនោះ មានពិធីជប់លៀង នៅក្នុងពិធីជប់លៀងនេះមានបុរសម្នាក់ដែលចូលទៅជាអ្នកមានមែនទែន។ គាត់មានចិញ្ចៀន គាត់មានខ្សែកមាសធំៗ គាត់មានសម្លៀកបំពាក់ស្អាតៗ ពេលគាត់មកដល់ភ្លាមគេមកស្វាគមន៍ គេឱ្យកន្លែងអង្គុយនៅកៅអីកិត្តិយស ដើម្បីឱ្យគាត់ស្រួល។ ដោយបានរៀបចំទឹកត្រជាក់ៗ មានម្ហូបអាហារឆ្ងាញ់បំផុត ដែលមានគ្រប់មុខឱ្យគាត់បរិភោគ។ ប៉ុន្តែ នៅពេលនោះក៏មានអ្នកក្រីក្រម្នាក់ដែលចូលដែរ អ្នកក្រីក្រនេះគាត់អត់មានសម្លៀកបំពាក់ស្អាតសោះ និងមានក្លិនមិនល្អទៀត។ ដោយសារ គាត់អត់បានមុជទឹកពីរបីថ្ងៃហើយ ដូច្នេះពេលគេឃើញគាត់គេឱ្យគាត់ទៅកៀន ទៅឱ្យឆ្ងាយ ឱ្យគាត់អង្គុយលើកន្ទេលនៅឆ្ងាយពីគេ និងឱ្យម្ហូបដែលនៅសល់ពីតុអ្នកមាន។ តាមពិត ខ្ញុំគិតថានេះជាធម្មជាតិរបស់មនុស្សយើងដែរ យើងចូលចិត្តគោរពពេលមានអ្នកធំមកដល់ យើងគោរពគាត់ យើងមើលថែរក្សាគាត់។ អ្នកផ្សេងៗយើងមើលឃើញដែរ ប៉ុន្តែយើងបណ្ដេញគេ យើងមិនចាប់អារម្មណ៍ពីគេ។ នៅត្រង់នេះ បានណែនាំឱ្យយើងយល់ថា យើងមិនអាចវិនិឆ្ឆ័យមនុស្ស យើងមិនអាចនិយាយថាមនុស្សនេះជាមនុស្សល្អ ឬជាមនុស្សអាក្រក់។ មនុស្សនេះជាអ្នកមាន ដូច្នេះគាត់ពោរពេញដោយអំណោយទាន យើងត្រូវតែបម្រើគាត់ មនុស្សនេះជាអ្នកក្រីក្រ ដូច្នេះយើងត្រូវការបណ្ដេញគាត់ ដោយសារគាត់អត់មានប្រយោជន៍។ ជួនកាល នៅពេលយើងជ្រើសរើសមិត្តភក្ភិរបស់យើង …
បេសកកម្មរបស់យើងគឺបង្ហាញធម៌មេត្តាករុណារបស់ព្រះជាម្ចាស់ Read More »