Day: March 29, 2022

ពាក្យ​អធិដ្ឋាន​របស់​សម្តេច​ប៉ាប ហ្វ្រង់ស៊ីស្កូ ទៅ​ក្នុង​ព្រះបេះដូង​ដ៏​និមល​របស់​ព្រះនាង​ម៉ារី ជា​ក្សត្រី​នៃ​សន្តិភាព

បពិត្រ​ព្រះនាង​ម៉ារី! ដែល​ជា​មាតា​របស់​ព្រះជាម្ចាស់ និង​ជា​មាតា​របស់​យើង​ខ្ញុំ នៅ​ក្នុង​ពេល​វេលា​ដែល​ពិភព​លោក​កំពុង​រង​ទុក្ខ​លំបាក យើង​ខ្ញុំ​សូម​ទូល​អង្វរ​ព្រះនាង។ ព្រះនាង​ម៉ារី​បាន​ស្រឡាញ់​និង​ស្គាល់​យើង​យ៉ាង​ច្បាស់​លាស់ អ្វីៗ​ទាំង​អស់​ដែល​យើង​មាន​នៅ​ក្នុង​ដួង​ចិត្ត មិន​មែន​ជា​អាថ៌​កំបាំង​សម្រាប់​ព្រះនាង​ឡើយ។ បពិត្រ​ព្រះនាង​ម៉ារី ដែល​មាន​ព្រះហឫទ័យ​មេត្តាករុណា ​យើង​ខ្ញុំបាន​ទទួល​បទ​ពិសោធន៍​នៃ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ព្រះនាង និង​វត្តមាន​របស់​ព្រះនាង​បាន​ណែនាំ​ឱ្យ​យើង​ខ្ញុំមាន​សេចក្តី​សុខ​សាន្ត​នៅ​ក្នុង​ជីវិត។ ដូច​ពី​ដើម ព្រះនាង​បាន​ណែនាំ​ឱ្យ​យើងខ្ញុំ​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ព្រះយេស៊ូ ដែល​ជា​ព្រះអម្ចាស់​នៃ​សន្តិភាព។ នៅ​ពេល​នេះ ពិភព​លោក​របស់​យើង​បាន​វង្វេង​ផ្លូវ​ចេញ​ពី​មាគ៌ា​នៃ​សន្តិភាព​ហើយ យើង​បាន​ភ្លេច​មេរៀន​នៃ​សោកនាដកម្ម​ក្នុង​ប្រវត្តិសាស្ត្រ​ប៉ុន្មាន​សតវត្ស​កន្លង​មក ដែល​ជា​ការ​លះបង់​នៃ​ជីវិត​មនុស្ស​រាប់​លាន​នាក់​ក្នុង​សង្រ្គាម​លោក​លើក​ទី​២។ យើង​បាន​បដិសេធ​អំពី​ការ​ប្តេជ្ញា​ចិត្ត​និង​សេច​ក្តី​សម្រេច​រួម​របស់​សហគមន៍​នៃ​ពិភព​លោក ដើម្បី​កសាង​សន្តិភាព។ យើង​បាន​ក្បត់​សុបិន​នៃ​សន្តិភាព របស់​ប្រជារាស្ត្រ​នានា​នៅ​លើ​ពិភព​លោក។ យើង​បាន​ក្បត់​សេចក្តី​សង្ឃឹម​របស់​យុវជន​យុវនារី យើង​បាន​ធ្លាក់​នៅ​ក្នុង​ជំងឺ គឺ​ជំងឺ​នៃ​ភាព​លោភ​លន់។ យើង​បាន​ចូល​នៅ​ក្នុង​ជាតិ​និយម​ហួស​ហេតុ យើង​គិត​តែ​ពី​ផល​ប្រយោជន៍​នៃ​ជាតិ​សាសន៍​របស់​យើង ដែល​ណែនាំ​ឱ្យ​យើង​រីង​ស្ងួត ដោយសារ​យើង​លែង​ចាប់​អារម្មណ៍​អំពី​បង​ប្អូន​ឯទៀតៗ។ យើង​បាន​ជ្រើស​រើស​ផ្លូវ​មួយ​ដែល​ណែនាំ​ឱ្យ​យើង​ភ្លេច​ព្រះជាម្ចាស់ ដែល​ណែនាំ​ឱ្យ​យើង​រស់​នៅ​ក្នុង​ភាព​កុហក ដែល​ណែនាំ​ឱ្យ​យើង​ចេះ​តែ​ចិញ្ចឹម​អំពើ​ហិង្សា​នៅ​ក្នុង​ជីវិត​របស់​យើង។ យើង​បាន​សុខ​ចិត្ត​បំផ្លាញ​ជីវិត និង​ប្រមូល​អាវុធ​យ៉ាង​ច្រើន ដោយ​ភ្លេច​តួនាទី​របស់​យើង គឺ​ជា​អ្នក​ការពារ និង​ថែរក្សា​បង​ប្អូន​ឯទៀតៗ និង​ថែ​រក្សា​ផ្ទះ​ដែល​ជា​ពិភព​លោក​ទាំង​មូល។ យើង​បាន​បំផ្លាញ​សួន​ច្បារ​នៃ​ផែន​ដី​ដោយសារ​សង្រ្គាម យើង​បាន​ណែនាំ​ឱ្យ​ព្រះហឫទ័យ​ស្រឡាញ់​របស់​ព្រះជាម្ចាស់​ឈឺ​ចាប់ ដោយសារ​អំពើ​បាប​របស់​យើង ដែល​ណែនាំ​ឱ្យ​យើង​ទៅ​ជា​បង​ប្អូន​នឹង​គ្នា។ ពិត​មែន យើង​បាន​ក្លាយ​ជា​មនុស្ស​ដែល​លែង​ចាប់​អារម្មណ៍​អំពី​បង​ប្អូន​ឯទៀតៗ និង​អ្វីៗ​ទាំង​អស់ គឺ​ចាប់​អារម្មណ៍​តែ​អំពី​ខ្លួន​ឯង។ ហេតុ​នេះ​ហើយ ថ្ងៃ​នេះ​ដោយ​ទទួល​អំពើ​បាប​របស់​យើង ដោយ​ការ​ដាក់​ខ្លួន​យើង​សុខ​ចិត្ត​ស្រែក​ថា “ឱ​ព្រះជាម្ចាស់​អើយ សូម​លើក​លែង​ទោស​ឱ្យ​យើង​ខ្ញុំ​ផង”។ មាតា​នៃ​សន្តិភាព​អើយ! នៅ​ក្នុង​ទុក្ខ​លំបាក​នៃ​អំពើ​បាប​របស់​យើង​ខ្ញុំ នៅ​ក្នុង​ការ​អស់​កម្លាំង​និង​ភាព​ទន់​ខ្សោយ​របស់​យើង …

ពាក្យ​អធិដ្ឋាន​របស់​សម្តេច​ប៉ាប ហ្វ្រង់ស៊ីស្កូ ទៅ​ក្នុង​ព្រះបេះដូង​ដ៏​និមល​របស់​ព្រះនាង​ម៉ារី ជា​ក្សត្រី​នៃ​សន្តិភាព Read More »

កាតូលិកភូមិភាគភ្នំពេញ ទូលសូមសន្តិភាពសម្រាប់ពិភពលោកតាមរយៈព្រះនាងម៉ារី

ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ដឹកនាំដោយលោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ ទូលអង្វរព្រះជាម្ចាស់តាមរយៈព្រះនាងម៉ារីសម្រាប់សុខសន្តិភាពប្រទេសអ៊ុយក្រែន និងរុស្ស៊ី ព្រមទាំងពិភពលោកទាំងមូល ដោយសូត្រផ្គាំ(អធិដ្ឋានតាមមាលា) រួមជាមួយសម្ដេចប៉ាបហ្វ្រង់ស៊ីស្កូក្នុងថ្ងៃបុណ្យទេវទូតជូនដំណឹងអំពីកំណើតព្រះយេស៊ូដល់ព្រះនាងម៉ារី នារសៀលថ្ងៃទី២៥ មីនា ២០២២។ នៅក្នុងការណែនាំពិធីសូត្រផ្គាំដែលធ្វើឡើងនៅព្រះវិហារព្រះមាតានៃសន្តិភាព អរិយក្សត្រ ក្នុងខេត្តកណ្តាល លោកអភិបាលមានប្រសាសន៍ថា ថ្ងៃនេះ សម្ដេចប៉ាបហ្វ្រង់ស៊ីស្កូ អញ្ជើញព្រះសហគមន៍នីមួយៗក្នុងពិភពលោក ចួបជុំគ្នានៅវិសាលវិហារឬកន្លែងដែលគោរពព្រះនាងម៉ារី ដើម្បីអធិដ្ឋានសូមសុខសន្តិភាពនៅក្នុងពិភពលោក និងដើម្បីថ្វាយប្រទេសអ៊ុយក្រែន និងរុស្ស៊ីក៏ដូចជាប្រទេសនានាក្នុងពិភពលោកដែលកំពុងមានសង្គ្រាម ទៅក្នុងព្រះបេះដូងដ៏និមលរបស់ព្រះនាងម៉ារី ដែលជាម្ចាស់ក្សត្រីយ៍នៃសន្តិភាព។ក្រោយបញ្ចប់ពិធីសូត្រផ្គាំ ព្រះសហគមន៍បានបន្តដោយមានអភិបូជា។ នៅក្នុងធម្មទេសនា លោកអភិបាលរំលឹកបន្ថែមថា ថ្ងៃនេះយើងនឹករឮកថ្ងៃព្រះយេស៊ូចាប់កំណើតនៅក្នុងផ្ទៃពោះព្រះនាងម៉ារី។ ទេវទូតនិយាយទៅកាន់ព្រះនាងម៉ារីថា «គ្មានការអ្វីដែលព្រះជាម្ចាស់ធ្វើមិនកើតឡើយ។»លោកអភិបាលបន្ថែមថា ព្រះនាងម៉ារីនៅលើផែនដីនេះជាសញ្ញាសម្គាល់នៃស្ថានបរមសុខ ដោយព្រះនាងម៉ារីណែនាំឱ្យមានសុខដុមរនាដែលយើងត្រូវការ នាំឱ្យអំពើហិង្សា ការស្អប់គ្នារលត់បាត់ និងកាត់បន្ថយការសងសឹកនិងចេះលើកលែងទោស។ លើសពីនេះព្រះនាងម៉ារីរំដោះ និងថែរក្សាពិភពលោកពីសង្គ្រាម។លោកអភិបាលអូលីវីយ៉េ បន្តថា នៅពេលដែលយើងអធិដ្ឋានផ្គាំ ឬអធិដ្ឋានតាមមាលា នាំឲ្យយើងមើលឃើញនូវអាថ៌កំបាំងរបស់ព្រះនាងម៉ារីនិងព្រះយេស៊ូ ដោយចូលនៅក្នុងជីវិតរបស់ព្រះជាម្ចាស់ទាំងអំណរសប្បាយ ពន្លឺ សិរីរុងរឿងនិងទុក្ខលំបាក ដែលនាំឱ្យយើងមើលឃើញផ្លូវដើម្បីទទួលស្គាល់ថា ពិតមែនយើងជាបងប្អូនគ្នា និងជាព្រះមហាក្សត្រីយ៍នៃក្រុមគ្រួសារទាំងមូលនៅក្នុងពិភពលោក។ «ព្រះនាងម៉ារីជាម្ចាស់ក្សត្រីនៃសុខសន្តិភាព»។លោកអភិបាលបន្ថែមថា ទាំងនេះនាំឱ្យយើងយល់ថា គ្មានការណ៍អ្វីដែលព្រះជាម្ចាស់ធ្វើមិនបាននោះទេ និងគម្រោងការនោះកើតមានឡើងលុះត្រាតែយើងទុកចិត្តលើព្រះជាម្ចាស់។ ដោយ៖ ដាលីស រូបភាពបន្ថែមទៀត

Subscribe to our newsletter

Don't miss new updates on your email