ថ្ងៃសុក្រពិសិដ្ឋធ្វើនៅព្រះសហគមន៍សន្តហ្វ្រង់ស្វ័រសាវីយ៉េចំប៉ា ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២“សេចក្ដីពិត ជានាមថ្មីរបស់សុខសន្តិភាព”
“សេចក្ដីពិត ជានាមថ្មីរបស់សុខសន្តិភាព” អត្ថបទទី១៖ អេសាយ ៥២,១៣-៥៣,១២ ព្រះអម្ចាស់បានទម្លាក់កំហុសរបស់ យើងទាំងអស់គ្នាទៅលើលោក។ អស ៥៣,៦ អត្ថបទទី២៖ ហេប្រឺ ៤,១៤-១៦.៥,៧-៩ បន្ទាប់ពីព្រះអង្គបានគ្រប់លក្ខណៈហើយ ទ្រង់ក៏បានទៅជាប្រភពនៃការសង្គ្រោះ។ ហប ៥,៩ ដំណឹងល្អ៖ យូហាន ១៨,១-១៩,៤២ បើអ្នករាល់គ្នាមករកខ្ញុំ ទុកឲ្យអ្នកទាំងនេះចេញទៅចុះ។ យហ ១៨,៨ “ដូច្នេះ យូដាសនាំកងទាហាន និងកងរក្សាព្រះវិហារចូលមក ទាំងកាន់ចន្លុះ កាន់គោម កាន់អាវុធផង” បងប្អូនជាទីស្រឡាញ់ នៅពេលយើងឃើញរបៀបដែលគេមកដើម្បីចាប់ព្រះយេស៊ូ ដោយដឹងថានៅពេលនោះព្រះយេស៊ូកំពុងអធិដ្ឋានជាមួយក្រុមសាវ័កនៅលើភ្នំអូលីវ តែក្រុមសាវ័កកំពុងដេកលក់។ ប៉ុន្តែ នៅពេលយើងឃើញរបៀបទាហាន របៀបមហាបូជាចារ្យ របៀបគណៈផារីស៊ី មកជាមួយអាវុធ មកជាមួយកម្លាំង ដើម្បីចាប់មនុស្សម្នាក់គឺព្រះយេស៊ូ។ ណែនាំឱ្យយើងឆ្ងល់ ណែនាំឱ្យយើងមិនយល់ មូលហេតុអ្វីត្រូវការមានកម្លាំងអាវុធខ្លាំងដូចនេះដើម្បីចាប់ព្រះយេស៊ូ? នៅពេលក្រុមសាវ័ករត់ទៅអស់ហើយ មានន័យថាព្រះយេស៊ូនៅម្នាក់ឯង នៅពេលនោះ “ពួកទាហាន និងមេបញ្ជាការរបស់គេ ព្រមទាំងកងរក្សាព្រះវិហាររបស់ជនជាតិយូដា នាំគ្នាចាប់ព្រះយេស៊ូហើយចងព្រះអង្គ” មិនមែនតែចាប់តែប៉ុណ្ណឹង ប៉ុន្តែចងព្រះយេស៊ូទៀត។ នៅពេលព្រះយេស៊ូនៅម្នាក់ឯង អស់គ្រីស្តទូត អស់សាវ័ក …