អភិបូជាបុណ្យព្រះវិញ្ញាណដ៏វិសុទ្ធយាងមកធ្វើនៅព្រះសហគមន៍សន្តយ៉ូសែបផ្សារតូច ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២
អត្ថបទទី១៖ កិច្ចការ ២,១-១១មានអណ្ដាតភ្លើងបែកចេញពីគ្នា ចុះមកសណ្ឋិតលើពួកគេម្នាក់ៗ។ កក ២,៣អត្ថបទទី២៖ រ៉ូម ៨,៨-១៧បងប្អូនបានទទួលព្រះវិញ្ញាណដែលធ្វើឲ្យបងប្អូនទៅជាបុត្ររបស់ព្រះជាម្ចាស់។ រម ៨,១៥ដំណឹងល្អ៖ យ៉ូហាន ១៤,១៥-១៦.២៣ខ-២៦ព្រះដ៏ជួយការពារ គឺព្រះវិញ្ញាណដ៏វិសុទ្ធ។ យហ ១៤,២៦ “សេរីភាពនៃព្រះវិញ្ញាណដ៏វិសុទ្ធ” បងប្អូនជាទីស្រឡាញ់ ថ្ងៃនេះ ជាថ្ងៃពិសេសសម្រាប់ព្រះសហគមន៍យើងនៅក្នុងពិភពលោក ដែលគោរពព្រះវិញ្ញាណដ៏វិសុទ្ធយាងមក។ ជាពេលវេលាដែលយើងទន្ទឹងរង់ចាំ ព្រះយេស៊ូបានផ្ញើព្រះវិញ្ញាណដ៏វិសុទ្ធ ដើម្បីឱ្យយើងទៅជាគ្រីស្តបរិស័ទអាចទៅប្រកាសដំណឹងល្អដ៏ពេញលក្ខណៈ ដើម្បីឱ្យយើងជាគ្រីស្តបរិស័ទរស់នៅដោយដង្ហើមដែលយើងទទួលពីព្រះជាម្ចាស់។ បងប្អូនទាំង១៩នាក់ ដែលនឹងទទួលអគ្គសញ្ញាលាបថ្ងាសថ្ងៃនេះ យើងទទួលព្រះវិញ្ញាណដ៏វិសុទ្ធ។ យើងបានទទួលពិធីជ្រមុជទឹកហើយមែន ប៉ុន្តែពេលយើងទទួលព្រះវិញ្ញាណដ៏វិសុទ្ធ បីដូចជាយើងពោរពេញដោយដង្ហើមរបស់ព្រះអង្គនៅក្នុងសួតរបស់យើង នៅក្នុងខ្លួនរបស់យើង គឺជីវិតរបស់ព្រះអង្គផ្ទាល់។ ខ្ញុំគិតថា សម្រាប់យើងនៅក្នុងឆ្នាំនេះជាពេលវេលាមួយ ប្រហែលមានបទពិសោធន៍ប្លែកអំពីអត្ថន័យនៃព្រះវិញ្ញាណដ៏វិសុទ្ធ នៅក្នុងជីវិតរបស់យើងជាគ្រីស្តបរិស័ទ។ ដោយសារ យើងបានរស់នៅក្នុងរយៈពេល២ឆ្នាំកន្លងមកជាមួយកូវីដ-១៩ នៅក្នុងបរិយាកាសដែលណែនាំឱ្យយើងមានអារម្មណ៍ថា ដង្ហើមរបស់យើងស្ទើរ។ យើងនៅដោយគ្មានសិទ្ធិជួបជុំគ្នា រយៈពេល២ឆ្នាំនេះណែនាំឱ្យយើងរស់នៅក្នុងកន្លែងដែលមានព្រំដែន ដែលមានជញ្ជាំង ណែនាំឱ្យយើងឥតមានបទពិសោធន៍អំពីសេរីភាព។ ប្រទេសចិនបានបិទទីក្រុងសៀងហៃ ដែលមានប្រជាជនប្រហែល២៥លាននាក់ គេបានបិទទាំងស្រុងក្នុងរយៈពេល២ខែកន្លងមក ដើម្បីអនុវត្តនយោបាយកូវីដស្មើសូន្យរបស់រដ្ឋាភិបាលចិន។ គេឱ្យប្រជាជននៅតែក្នុងផ្ទះតែម្តង ប៉ុន្មានថ្ងៃមុនគេបានបើកឡើងវិញ ប្រជាជនចេញពីផ្ទះហើយគេបានផ្តល់សក្ខីភាពថា គេសប្បាយចិត្តណាស់។ ឥលូវនេះគេពោរពេញដោយសេរីភាព ពោរពេញដោយកម្លាំង យើងសប្បាយចិត្តជួបជុំគ្នាជាមួយបងប្អូន …