បុរស​ជន​ជាតិខ្មែរ​ពូណងក្លាយជាបូជាចារ្យកាតូលិក​

ក្បួនដង្ហែ​លាយឡំជាមួយ​តន្ត្រី​និង​សំឡេង​គង​របស់​ខ្មែរភាគតិច​ពូណង​បាន​លាន់ឮរំពង​ឡើង​ប្រមាណ​ជា​១គីឡូ​ដី ​ដែល​អម​ដោយ​របាំក្ងោក​នាំមុខឈើឆ្កាង​​បូជាចារ្យ​និង​លោកអភិបាល​ដើម្បី​នាំ​យុវជន​ជាតិ​ពូណង​ម្នាក់​មក​ថ្វាយ​ព្រះជាម្ចាស់។​​ «ជាបូជាចារ្យ​គឺ​ត្រូវ​បម្រើ​ បូជាជីវិត ​និង​ធ្វើ​អគ្គសញ្ញា​ដល់​បងប្អូន។​» នេះ​ជា​កាបញ្ជាក់​របស់​លោក​ប្រាក់​ប៊ុនហុង ​ជាឧបដ្ឋាក ដែល​បាន​តែង​តាំង​ក្លាយ​ជាបូជាចារ្យកាតូលិក​ក្នុង​ថ្ងៃ​ទី២៩​ខែមិថុនា​នេះ។​​ នៅក្នុង​ខែមិថុនា​ជាពេលវេលា​ដែល​ព្រះសហគមន៍​តែង​តាំង​បូជាចារ្យ។ ​លោក​អភិបាល​អូលីវីយ៉េ​ជ្មីតហស្លេ​អភិបាល​ព្រះសហគមន៍​កាតូលិក​ភូមិភាគភ្នំពេញបញ្ជាក់​អំពី​រឿង​នេះ​។​ លោក​បន្ថែម​ថា​នៅពេលនេះ​ការ​ប្រកាស​ដំណឹង​ល្អ​នៅទីដាច់ស្រយាល​គឺ​មាន​រូប​រាង​ហើយ។​​ ពិធីតែងតាំង​នេះ​ត្រូវ​បាន​ប្រារព្ធឡើងនៅព្រះវិហារ​សន្តយ៉ូហានបាទីស្ត​នៅព្រះសហគមន៍​ប៊ូស្រា​ក្នុង​ស្រុក​ពេជ្រាដា ​ខេត្តមណ្ឌលគិរី​ ​ដែល​ស្ថិត​ក្នុង​ភាគ​ឦសាន្ត​នៃ​ប្រទេស​កម្ពុជា​ប្រមាណជាង៥០០គីឡូម៉ែត្រពីទីក្រុង​ភ្នំពេញ។​​ តំបន់​នេះ​ភាគច្រើន​មាន​ខ្មែរ​ជនជាតិភាគតិច​ពូណង​រស់នៅ។ ​​លោក​បូជាចារ្យប៊ុនហុង​ដែលមាន​កំណើត​មក​ពី​ព្រះសហគមន៍​នេះ ​បាន​ឲ្យដឹង​ទៀត​ថា​ «ព្រះជាម្ចាស់​បាន​ត្រាស់​ហៅ​ខ្ញុំ​និង​ញែកខ្ញុំ​ចេញពីគេ​ចូលទៅក្នុង​ក្រុម​របស់​ព្រះអង្គ ​គឺ​ក្រុម​បូជាចារ្យ​ដើម្បីបម្រើព្រះអង្គនិង​ព្រះសហគមន៍​។​»​​ លោក​បូជាចារ្យ​ថ្មី បន្ថែម​ថា «ព្រះអង្គបាន​ប្រទានពរ​ដល់ខ្ញុំ​តាមរយៈ​លោកអភិបាល​អូលីវីយ៉េ​ឲ្យខ្ញុំ​មាន​កំលាំង​ខ្លាំងដើម្បីបម្រើ​ព្រះសហគមន៍​ទៅថ្ងៃមុខ។» ព្រះវិហារ​សន្ត​យ៉ូហាន​បាទីស្ត​នៃ​ព្រះសហគមន៍​ប៊ូស្រា ដោយ​មាន​ជន​ជាតិ​ដើម​ភាគ​តិច​ពូណង​ចំនួន​១៥​គ្រួសារ​ បាន​ផ្លាស់​ប្តូរ​ជំនឿ​របស់​ខ្លួន​នៅ​ប្រទេស​វៀតណាម ក្នុងពេល​ភៀស​ខ្លួន​ដោយ​សារ​​សង្គ្រាម។ ក្រោយ​មកក៏​បាន​វិល​ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា​វិញ ដោយ​មាន​១០គ្រួសារ​តាំង​លំនៅ​នៅ​ប៊ូស្រា និង​៥​គ្រួសារ​ទៀត​តាំងលំនៅ​នៅ​ដាក់ដាំ។ ក្នុង​ឆ្នាំ​១៩៩៦ មាន​យុវជន​ស្ម័គ្រ​ចិត្ត​ជាតិ​បារាំង​បាន​ទៅដល់​ប៊ូស្រា និង​បាន​រក​ឃើញ​គ្រីស្ត​បរិស័ទនៅទីនោះ ហើយ​បន្ត​បន្ទាប់​មក​ទៀត​ក៏​មាន​បូជាចារ្យ​ទៅ​សួរ​សុខ​ទុក្ខ​និង​ថ្វាយអភិបូជា​យូរៗម្តង។ បច្ចុប្បន្ន​ព្រះសហគមន៍​ប៊ូស្រា​មាន​គ្រីស្ត​បរិស័ទ​ប្រមាណ​ជាង​១០០នាក់ ដែល​ភាគ​ច្រើន​ជា​អ្នក​ធ្វើ​ស្រែ​និង​ចម្ការ​ជា​ជន​ជាតិ​ខ្មែរ​ភាគ​តិច​ពូណង។ ក្នុងព្រះសហគមន៍​នេះ ក៏មាន​យុវនារីម្នាក់​បាន​ក្លាយ​ខ្លួន​ជាដូនជី​ ក្នុងក្រុម​ស្រឡាញ់​ឈើ​ឆ្កាង​ព្រះយេស៊ូ​ផងដែរ។ ក្នុង​វ័យ​ជា៧៥ឆ្នាំ ជា​ជន​ជាតិ​ដើម​ភាគ​តិច ដែល​បាន​ចាប់​ផ្ដើម​ព្រះសហគមន៍នៅទីនេះ ជាមួយ​គ្រួសារ​ចំនួន​​៩​ទៀត​​ លោក​ព្រី ត្រេ បានឲ្យដឹងអំពី​មូលហេតុ​នៃ​ការ​ផ្លាស់​ប្តូរ​ជំនឿ​ថា «យើងជាបងប្អូនជនជាតិកាលនោះ យើងអត់មានអ្វីសែនព្រេន ហើយឃើញការរស់នៅរបស់បងប្អូនគ្រីស្តបរិស័ទល្អ មានការរាប់អាន ហើយ(ជំនឿនេះ)យើងអាចតាមគេបាន។» ក្នុ​ង​ធម្មទេសនា លោកអភិបាលអូលិវីយ៉េ​​មាន​ប្រសាសន៍ថា ព្រះវិញ្ញាណនាំយើង​ទៅ​ប្រកាស​ដំណឹង​ល្អ​ អោយ​យើង​ប្រកាស​ជំនឿ ហើយ​ណែនាំ​អោយ​ថ្ងៃនេះ​ …

បុរស​ជន​ជាតិខ្មែរ​ពូណងក្លាយជាបូជាចារ្យកាតូលិក​ Read More »