មណ្ឌល​មេត្តាករុណា​ជួយដល់​កុមារពិកាសតិបញ្ញានិង​សេវាសុខភាព

មណ្ឌល​មេត្តាករុណា​ដែលជាអតីតអាគារ​ព្រះវិហារ​ចាស់នៃព្រះសហគមន៍​ជុំគិរី​ បានកែច្នៃ​ពង្រីក​និង​​សម្ពោធប្រើប្រាស់​​ជាផ្លូវការ ដើម្បីផ្ដល់​សេវាសុខភាពដល់​ពលរដ្ឋ កុមារ​ពិការ​សតិបញ្ញា និង​កុមារ​ដែល​មាន​បញ្ញាលូតលាស់យឺត។ មណ្ឌល​នេះ​ធ្វើ​ឡើង​​ដើម្បីជួយ​បងប្អូន​ដែល​កំពុង​តែ​មាន​ទុក្ខលំបាកខាង​ផ្នែក​សុខភាពទាំង​ផ្លូវកាយ​និង​ផ្លូវចិត្ត​ និង​ជួយ​ដល់​កុមារ​ពិការ​អាច​មាន​កន្លែង​ធ្វើ​ចលនាផងដែរ។ នេះ​បើតាម​ប្រសាសន៍​របស់លោក​បូជាចារ្យ​ យ៉ាំង​លូកា អ្នក​ផ្ដួច​ផ្ដើម​បង្កើត​ឱ្យ​មានមណ្ឌល​មេត្តាករុណានេះ។ មណ្ឌល​មេត្តា​ករុណា​ ស្ថិត​នៅ​ក្នុង​ ភូមិតារាជ ​ឃុំត្រពាំង​រាំង​​ ស្រុក​ជុំគិរី ខេត្ត​កំពត។ លោកបូជាចារ្យ​រូបនេះ​បន្ថែម​ថា កិច្ច​ការងារ​នេះ គឺធ្វើ​ឡើង​តាម​ការ​បង្រៀន​របស់​ព្រះយេស៊ូ ដែល​ផ្តាំ​ឲ្យ​គ្រីស្ត​បរិស័ទ​យក​ចិត្ត​ទុកដាក់​ចំពោះអ្នក​តូច​តាច។ លោក​បញ្ជាក់ថា «ជួយ​អ្នក​ជំងឺ​ជាអ្វី​ដែល​ព្រះសហគមន៍យើង​ធ្វើ​តាំងពី​ដើម​មក។» អគារ​នេះ​ជា​អគារ​ចាស់របស់ព្រះវិហារ​សន្ត​យ៉ូសែប នៃ​ព្រះសហគមន៍ជុំគិរី​ ហើយ​ត្រូវបាន​ជួសជុល​និង​បង្កើត​ជា​សកម្មភាព​មេត្តាករុណា​នេះ​ឡើង​​។ លោក​បូជាចារ្យយ៉ាំង​លូកា បន្ថែមថា គម្រោង​នេះ បាន​ក្រោយពេល​​យើង​ធ្វើ​ព្រះវិហារ​ថ្មី យើង​យល់​ថា​ព្រះវិហារ​ចាស់​នឹង​ធ្វើ​សកម្មភាពនោះ។ ​​នៅ​ថ្ងៃ​ទី​៣ ខែកក្កដា ឆ្នាំ២០២២ អគារនេះ​ត្រូវ​បាន​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​មណ្ឌល​មេត្តាករុណា ក្រោម​អធិបតី​ភាព លោក​បូជាចារ្យ​ម៉ារី​យ៉ូ​ហ្គេហ្ស៊ី ប្រធាន​ក្រុម​យុវជន​នៃក្រុម​គ្រឹះស្ថានសម្ដេចប៉ាបដើម្បី​ប្រកាសដំណឹងល្អ( PIME) និង​លោក​បូជាចារ្យ តាវ៉ូឡា យ៉ាំង​លូកាប្រធានព្រះសហគមន៍​មណ្ឌលសកម្មភាព​កំពត​​។ លោក​បូជាចារ្យ យ៉ាំង​លូកា បាន​រំលឹក​ថា លោក​សូម​អរគុណ​​ដល់​គំរូ​របស់​គ្រីស្ត​បរិស័ទ​ដើម​ដំបូង​ម្នាក់​ឈ្មោះ​ជូ ​អាន ដែល​​​ធ្វើ​ឱ្យ​ព្រះសហគមន៍​ជុំគិរី​មាន​អត្ត​សញ្ញាណ​ចេះជួយនិង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​ក្រីក្រ និង​អ្នក​ជំងឺ។​ អាគារមណ្ឌល​មេត្តាករុណា​មាន១៦​បន្ទប់ ដើម្បី​បម្រើសេវាកម្ម​សុខភាព​ផ្លូវកាយ និង​សុខភាព​ផ្លូវចិត្ត ដោយ​សហការជាមួយ​អង្គការ​ម៉ារីណុល​ផ្នែកកម្មវិធី​​សុខភាព​ផ្លូវចិត្ត​។ ក្នុង​នេះ​មាន​ បន្ទប់ទទួលភ្ញៀវ២បន្ទប់ ​ការិយាល័យមួយ …

មណ្ឌល​មេត្តាករុណា​ជួយដល់​កុមារពិកាសតិបញ្ញានិង​សេវាសុខភាព Read More »