ដូនជីម៊ែកស៊ី៖បម្រើអ្នកក្រីក្រនឹងផ្តល់ឱ្យអ្នកនូវអំណរសប្បាយ
«សូមក្លាយជាបេសកជននៃសន្តវ៉ាំងសង់ដឺប៉ូលដ៏ពិតប្រាកដ ជាបេសកជននៃប្រទេសរបស់អ្នក។» នេះជាសម្តីចុងក្រោយរបស់ដូនជី ម៊ែកស៊ី ឌីសូ ជាសមាជិកនៃក្រុមបុត្រីមេត្តាករុណា (Daughter of Charity) មុនថ្ងៃលាចេញពីកម្ពុជា បន្ទាប់ពីបេសកកម្មបានជាង២០ឆ្នាំកន្លងទៅ។ និយាយដោយទឹកមុខស្រស់ស្រាយទទួលភ្ញៀវ និងមនុស្សជាច្រើនដែលមកចូលរួមពិធីជម្រាបលារបស់គាត់ ដូនជីរូបនេះ បានពោលទៀតថា «សាសនទូតបរទេស នឹងចេញពីប្រទេសកម្ពុជាទៅប្រទេសវិញនៅថ្ងៃណាមួយ ដូចខ្ញុំនាពេលនេះ។» ដូនជីរូបនេះ បានលើទឹកចិត្ត ជាពិសេសយុវជននៃសន្តវ៉ាំងសង់ដឺប៉ូលទាំងអស់ឲ្យចូលរួមសកម្មភាពបម្រើប្រជាជន ជាពិសេសអ្នកក្រីក្រ ដើម្បីទទួលព្រះពរពីព្រះជាម្ចាស់។ «ប្រសិនបើអ្នកមានពេលវេលា កុំខ្លាចនឹងបម្រើអ្នកក្រីក្រ នោះអ្នកក្រីក្រនឹងផ្តល់ឱ្យអ្នកនូវអំណរសប្បាយ ហើយនាំអ្នកទៅជួបព្រះជាម្ចាស់ ដូចអ្វីដែលខ្ញុំបាននិយាយ ១០ដងដែលអ្នកសួរសុខទុក្ខអ្នកក្រីក្រ ស្មើនឹង១០ដងដែលអ្នកជួបព្រះជាម្ចាស់។» ដូនជីម៊ែកស៊ីរំលឹក។ ដូនជីម៊ែកស៊ី មកពីប្រទេសហ្វីលីពីន បានមកដល់ប្រទេសកម្ពុជាក្នុងឆ្នាំ១៩៩៩។ ដូនជីកាតូលិករូបនេះ ធ្វើកិច្ចការជាច្រើនផ្តោតសំខាន់លើការសិក្សាអប់រំកុមារនិងយុវជន។ «ខ្ញុំមានសកម្មភាពជាមួយក្មេងជាច្រើន ហើយពេលនេះពួកគេធំៗហើយ ខ្លះទៀតបានចូលរៀនថ្នាក់មហាវិទ្យាល័យផងដែរ។ ខ្ញុំឃើញថា ពួកគេមានគំនិតថ្នៃប្រឌិតជាច្រើន ក្នុងការបម្រើអ្នកក្រីក្រ។» ដូនជីម៊ែកស៊ីបញ្ជាក់។ ក្រៅពីកម្មវិធីសិក្សាអប់រំ ដូនជីរូបនេះ បានបង្កើតសកម្មភាពកីឡាជាមួយយុវជន និងកុមារ។ គាត់បានបញ្ជាក់ថា «តាមរយៈសកម្មភាពកីឡានេះ នាំឱ្យមានក្មេងៗជាច្រើនទទួលការអប់រំជំនឿ ហើយក្លាយជាគ្រីស្តបរិស័ទ។» មានប្រសាសន៍ដោយទឹកមុខស្រងូត រំលឹកអំពីគ្រាដំបូងដែលមកដល់ទឹកដីកម្ពុជា ដូនជីដែលមានវ័យ ៧៩ឆ្នាំរូបនេះ …
ដូនជីម៊ែកស៊ី៖បម្រើអ្នកក្រីក្រនឹងផ្តល់ឱ្យអ្នកនូវអំណរសប្បាយ Read More »