កម្ពុជា​នឹង​មាន​បូជាចារ្យ​៣​រូប​បន្ថែម​ទៀត​ក្នុងពេល​ឆាប់ៗ​

សំឡេង​ភ្លេង​ឆៃយ៉ាំលាន់កងរំពងយ៉ាង​ឱឡារិក​ មុខ​ក្បួន​ដង្ហែ​យុវជនបីរូប​ជា​និស្សិត​ទេវវិទ្យាល័យ សន្ត​យ៉ូហាន ម៉ារី វីយ៉ាណែរ​នាទីក្រុង​ភ្នំពេញ ដែល​បាន​សុំ​ថ្វាយខ្លួន​ទៅព្រះជាម្ចាស់​ ដែល​មាន​អមដោយមាតាបិតារបស់​លោក​ និង​អស់​លោក​បូជាចារ្យ​និង​លោក​អភិបាល​ព្រះសហគមន៍​កាតូលិក​កម្ពុជា​ទាំង​៣​ភូមិភាគ ហែចូល​ក្នុង​ពិធី​តែង​តាំង​​​ជាឧបដ្ឋាក។ ក្នុងពិធី​យ៉ាង​ឱឡារិក​នេះ​ លោក​នាយក​ទេវវិទ្យាល័យ សួន ហង្ស​លី​ បាន​ស្នើ​សុំ​លោក​អភិបាល​អូលីវីយ៉េ ជ្មីត​ហស្លេ អភិបាល​នៃ​ព្រះសហគមន៍​ភូមិភាគ​ភ្នំពេញ ​ទទួល​លោក​ទាំង​បី​ជា​ឧបដ្ឋាក​ ដោយ​មាន​ប្រសាសន៍ថា លោក​ទាំង​បី​​​បាន​តស៊ូ​នៅ​ក្នុង​ការអប់រំ ការសិក្សា និង​នៅក្នុង​ផ្លូ​វិញ្ញាណ ហើយ​ពេល​នេះបាន​បញ្ចប់ការ​សិក្សានិង​ស្នើ​សុំ​លោក​អភិបាល​តែង​តាំង​ពួក​គាត់​ជាឧបដ្ឋាក។​ បេក្ខជន​ទាំង​បីរូប​មានលោក​យ៉ូហាន​បាទីស្ត វី សំណាង លោក​អន់តូនី ថៃរតនៈ​(ប៊ុនលី) និង​លោក ប៉ូល វិន​ កាន់ ​បាន​ឆ្លើយ​តប​នឹង​សំណួរ​លោក​អភិបាល​អូលីវីយ៉េ បញ្ជាក់​អំពី​ជំហរ​របស់​ពួកគាត់​ក្នុងកិច្ច​ការ​បម្រើ​ព្រះជាម្ចាស់​ក្នុងនាម​ជា​អ្នក​បួស។ ឧបដ្ឋាក គឺជា​ជំហាន​បញ្ចប់​ក្នុង​ការ​អប់រំ​ក្នុង​ទេវវិទ្យាល័យ និង​ដើម្បី​ត្រៀម​ខ្លួន​ទទួលពិធី​តែង​តាំង​ជា​បូជាចារ្យ​កាតូលិក​ក្នុងពេល​ឆាប់​ៗ​ខាង​មុខនេះ។ នៅក្នុង​ធម្ម​ទេសនា លោកអភិបាល​អូលីវីយេ​ដែល​ជា​អធិបតី​នៃ​កម្មវិធីមានប្រសាសន៍ថា នៅ​លើ​ឈើ​ឆ្កាង​ព្រះយេស៊ូ​កំពុង​ត្រាស់ហៅ​​លោក​​ទាំង​៣ឱ្យ​ទទួល​ទឹកដែល​ជាជីវិត​អស់​កល្បជានិច្ច។​ ​លោក​បញ្ជាក់​ទៀត​ថា ឧបដ្ឋាក គឺ​«បម្រើព្រះជាម្ចាស់» ដោយ​ថ្វាយ​ខ្លួន​ជា​​យញ្ញបូជាអស់កល្ប​ជានិច្ច ហើយចាប់ពីពេល​នេះ​តទៅ​ជីវិត​របស់​ពួកលោក​​​លែង​ជាជីវិត​ឯកជនទៀត​ហើយ គឺ​ត្រូវ​លះបង់ភាព​ផ្ទាល់​ខ្លួន​ទាំងអស់ ដូច​សន្ត​ស្ទេផាន​ ជាឧបដ្ឋាក​ដំបូងនៅក្នុង​ព្រះសហគមន៍​។ ការបម្រើ​ព្រះជាម្ចាស់ នាំឱ្យ​ជីវិត​ភ្ជាប់នឹង​ព្រះជាម្ចាស់​អស់​មួយជីវិត និង​នាំឱ្យ​មនុស្ស​ដែល​គ្មាន​ឋានៈ គ្មាន​ទីពឹង​អាចចូល​រួម​ក្នុង​អំណរសប្បាយ​ជាមួយព្រះជាម្ចាស់។ លោក​អភិបាល​បន្ថែម​ថា ការ​បម្រើ​ ដោយ​គោរព​កោត​ខ្លាច​ព្រះជាម្ចាស់​ ស្រឡាញ់​ព្រះជាម្ចាស់ …

កម្ពុជា​នឹង​មាន​បូជាចារ្យ​៣​រូប​បន្ថែម​ទៀត​ក្នុងពេល​ឆាប់ៗ​ Read More »