Day: October 26, 2022

អភិបូជា​ថ្ងៃ​អាទិត្យ​នៃ​ការ​ប្រកាស​ដំណឹង​ល្អ និង​ទិវា​គ្រួសា

ធ្វើ​នៅ​មជ្ឈមណ្ឌល​ព្រះសហគមន៍​ភ្នំពេញ​ថ្មី ភ្នំពេញ ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​២០២២ “ការ​ប្រកាស​ដំណឹង​ល្អ​និង​គ្រួសារ” បង​ប្អូន​ជា​ទី​ស្រឡាញ់ ថ្ងៃ​នេះ នៅ​ក្នុង​គម្ពីរ​ដំណឹង​ល្អ​យើង​មាន​តួ​អង្គ​ពីរ មាន​បុរស​ពីរ​នាក់​ដែល​ព្រះយេស៊ូ​លើក​មក​ធ្វើ​ជា​ឧទាហរណ៍ ដើម្បី​ឱ្យ​យើង​គិត​ពិចារណា​អំពី​ជីវិត​របស់​យើង​ជា​គ្រីស្ត​បរិស័ទ ជា​ពិសេស​ថ្ងៃ​នេះ​អំពី​ជីវិត​របស់​យើង​ជា​គ្រួសារ។ អំពី​ជីវិត​របស់​យើង​ជា​គ្រីស្ត​បរិស័ទ​និង​គ្រួសារ ដែល​ប្រកាស​ដំណឹង​ល្អ​ដល់​ដាច់​ស្រយាល​នៃ​ផែនដី។ មាន​ឥរិយាបថ​ពីរ ចរិត​ពីរ បុរស​ម្នាក់​ពេល​គាត់​នៅ​មុខ​ព្រះជាម្ចាស់ បាន​ចាប់​ផ្តើម​ធ្វើ​របាយការណ៍​អំពី​ស្នាដៃ​របស់​គាត់។ អួត​ខ្លួន ខ្ញុំ​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ ខ្ញុំ​អធិដ្ឋាន​ផង ខ្ញុំ​តម​អាហារ​ផង ជួយ​អ្នក​ក្រី​ក្រ​ផង ខ្ញុំ​ជា​មនុស្ស​ពិសេស នៅ​ក្នុង​ខ្លួន​ខ្ញុំ​ឥត​មាន​អ្វី​ខុស​ដូច​អ្នក​ដទៃ​ឡើយ។ ម្នាក់​ទៀត​ជា​អ្នក​ទារ​ពន្ធ ដែល​បាន​អធិដ្ឋាន​ជា​មួយ​ព្រះជាម្ចាស់​ដែរ នៅ​ពេល​នោះ​គាត់​ចេះ​តែ​ទូល​អង្វរ​ព្រះជាម្ចាស់ “ឱ​ព្រះជាម្ចាស់​អើយ សូម​អាណិត​មេត្តា​ទូល​បង្គំ​ជា​មនុស្ស​បាប​ផង”។ គាត់​មិន​បាន​និយាយ​អ្វី​វែង​ឆ្ងាយ គឺ​គាត់​អធិដ្ឋាន​តែ​ប៉ុណ្ណឹង។ ក្រោយ​មក​ព្រះយេស៊ូ បាន​សំលឹង​មើល​មហា​ជន ដើម្បី​ប្រាប់​ថា “ប្រយ័ត្ន ប្រសិន​បើ​យើង​លើក​តម្កើង​ខ្លួន​ឯង យើង​ត្រូវ​តែ​បន្ទាប​ចុះ ផ្ទុយ​ទៅ​វិញ​អ្នក​ដែល​បាន​បន្ទាប​ខ្លួន នឹង​ត្រូវ​គេ​លើក​តម្កើង​វិញ”។ ប៉ុន្តែ មិន​មែន​បន្ទាប​ខ្លួន​ដោយ​លេង​ល្ខោន បន្ទាប​ខ្លួន​ដោយ​ដាក់​ខ្លួន​ដ៏​ពិត​ប្រាកដ។ បង​ប្អូន​ជា​ទី​ស្រឡាញ់ ថ្ងៃ​នេះ​គម្ពីរ​នេះ​ណែនាំ​ឱ្យ​យើង​ចូល​នៅ​ក្នុង​មូលដ្ឋាន​ដើម្បី​បង្កើត​ទំនាក់​ទំនង​ជា​មួយ​ព្រះជាម្ចាស់​ដ៏​ពិត​ប្រាកដ។ បង្កើត​ទំនាក់​ទំនង​ជា​មួយ​ព្រះជាម្ចាស់​បាន លុះត្រាតែ​យើង​ដាក់​ខ្លួន យើង​ទទួល​ស្គាល់​អំពើ​ឋានៈ​របស់​យើង​ជា​មនុស្ស​ទន់​ទាប។ ប៉ុន្តែ ជា​មនុស្ស​ទន់​ទាប​ប្រៀប​ធៀប​នឹង​សេចក្តី​ស្រឡាញ់​របស់​ព្រះជាម្ចាស់​ដែល​មាន​ចំពោះ​មនុស្ស​លោក។ ថ្ងៃ​នេះ យើង​បាន​មើល​ឃើញ​យ៉ាង​ជាក់​ស្តែង គ្រួសារ​ដ៏​វិសុទ្ធ​ដែល​ណែនាំ​ឱ្យ​យើង​មើល​ឃើញ​សេចក្តី​ស្រឡាញ់​ដ៏​ធំ​ធេង​របស់​ព្រះជាម្ចាស់។ ធំ​ធេង​ចំពោះ​សន្ត​យ៉ូសែប​និង​ព្រះនាង​ម៉ារី ព្រះអង្គ​បាន​ជ្រើស​រើស​ទាំង​ពីរ​នាក់ …

អភិបូជា​ថ្ងៃ​អាទិត្យ​នៃ​ការ​ប្រកាស​ដំណឹង​ល្អ និង​ទិវា​គ្រួសា Read More »

​ភូមិភាគ​ភ្នំពេញ​ជំរុញ​ឱ្យ​គ្រួសារ​គ្រីស្តបរិស័ទ​ប្រកាស​ដំណឹងល្អ

ព្រះសហគមន៍ភូមិភាគភ្នំពេញ ជំរុញឱ្យគ្រីស្តបរិស័ទ​ប្រកាសដំណឹងល្អ​តាមរយ:​ក្រុមគ្រួសារ​ ដោយមានផែនការទំនាក់ទំនងជាមួយក្រុមគ្រួសារផ្ទាល់ខ្លួន ​ជាមួយក្រុមគ្រួសារផ្សេងទៀត និងជាមួយ​ព្រះជាម្ចាស់។ កម្ម​វិធី​នេះ​ប្រព្រឹត្តទៅ​នា​ថ្ងៃ​ទី​២៣ តុលា​ ២០២២ ដឹកនាំដោយលោកអភិបាលអូលីវីយ៉េ ជ្មីតហស្លេ នៅ​ព្រះវិហារ​សន្តសិលានិង​សន្តប៉ូល ភ្នំពេញ​ថ្មី ដោយ​មាន​គ្រីស្ត​បរិស័ទ​ជាក្រុមគ្រួរសារ​ចូលរួម​ជាច្រើនកុះករ ជាពិសេស​មាន​តំណាង​ក្រុមគ្រួសារ​កាតូលិក​ទាំង​៩មណ្ឌលសកម្មភាព​ចូលរួម​ផងដែរ។ ​លោក​អភិបាល​ណែនាំ​គ្រីស្ត​បរិស័ទ​ឱ្យ​រីកចម្រើន​នៅក្នុង​ជីវិត​ជា​គ្រីស្ត​បរិស័ទ​​ដោយ ​ត្រូវ​ដាក់​ខ្លួន​និងទទួលស្គាល់ជាមនុស្សតូចតាច និង​សូមព្រះអង្គប្រទានក្ដីស្រឡាញ់ ក្ដី​សង្ឃឹម និងជំនឿយ៉ាងរឹងមាំ។ លោក​បញ្ជាក់​ថា ការដាក់ខ្លួន​ទទួល​ស្គាល់​ពី​ព្រំដែន​និង​ចំណុច​ខ្សោយរបស់ខ្លួន នាំឱ្យ​​​​​​បង្កើត​ទំនាក់​ទំនងជាមួយព្រះជាម្ចាស់ នៅក្នុងគ្រួសារនិង​ជាមួយ​មនុស្ស​ឯទៀតៗ។ លោកអភិបាល​បញ្ជាក់​ថា​​យើង​បង្កើត​ទំនាក់​ទំនង​ជាមួយ​ព្រះជាម្ចាស់​បាន​លុះត្រាតែ​ យើង​ដាក់​ខ្លួន​ទទួល​ស្គាល់​​ឋានៈ​របស់​យើង​ជា​មនុស្ស​ទាប និងយក​គំរូ​គ្រួសារ​ដ៏វិសុទ្ធមាន​សន្ត​យ៉ូសែប ព្រះនាង​ម៉ារី និង​ព្រះ​កុមារ​យេស៊ូ។ ជាមួយ​គ្នា​នេះ​ដែរ លោក​បូជាចារ្យ​ទទួល​បន្ទុក​ថែទាំគ្រួសារគ្រីស្ត​បរិស័ទ​ភូមិភាគភ្នំពេញ អ៊ុន សុន ​មាន​ប្រសាសន៍ថា ទិវាក្រុម​គ្រួសារយ៉ាង​ឱឡារិក​នៅក្នុង​ថ្ងៃនេះ​ដើម្បី​បង្ហាញ​អំពីបេសកកម្មដែលព្រះសហគមន៍ត្រូវប្រកាសដំណឹងល្អ និង​ឱ្យ​គ្រួសារ​ទទួល​ស្គាល់​តម្លៃជាជីវិតជាគ្រួសារគ្រីស្ត​បរិស័ទ​ហើយ​រៀន​រស់នៅ​តាម​របៀប​ជា​សហគមន៍​គ្រីស្តបរិស័ទ។ ក្នុងនាមជាបូជាចារ្យ​ទទួលខុសត្រូវថែទាំក្រុមគ្រួសារគ្រីស្ត​បរិស័ទ​ភូមិភាគភ្នំពេញ លោក​មាន​គម្រោង​នឹង​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ ដោយ​មាន​ទាំង​ការ​អប់រំ​មុន​ពេល​រៀបចំ​អាពាហ៍ពិពាហ៍ រហូត​ដល់​ជីវិត​ជាគ្រួសារ។ លោក​បញ្ជាក់ថា លោក​បានរៀបចំឯកសារកម្មវិធីអធិដ្ឋាននិង​កម្មវិធីអប់រំ​មួយ​ចំនួន​សម្រាប់​ឪពុកម្តាយ​និង​កូនៗ​​របស់​ពួកគាត់ ព្រោះកូនៗ​ទាំងនេះ​នឹងមាន​ការ​ត្រាស់​ហៅពីព្រះជាម្ចាស់​ ហើយ​ការត្រាស់ហៅ​នឹង​មាន​ លុះត្រាតែ​គ្រួសារ​នោះ​ចេះអប់រំចេះណែនាំកូនរបស់ខ្លួន។ កន្លង​មក​ព្រះសហគមន៍ភូមិភាគ​ភ្នំពេញ​បាន​រិះគិត​អំពី​ក្រុម​គ្រួសារ​ តែ​ក្រោយ​មក​ក៏​បាន​ផ្អាក​មួយរយៈដោយសារ​​​កូវីដ-១៩ ដោយ​ផ្តោត​សំខាន់​លើ​ជីវិត​គ្រួសារ​នៃការប្រកាស​ដំណឹងល្អ។ ហើយ​នៅ​ក្នុងទិវា​នេះ លោក​អភិបាល​ព្រះសហគមន៍កាតូលិក​ភូមិភាគ​ភ្នំពេញ បាន​ស្នើ​សុំ​ឲ្យ​បូជាចារ្យទទួល​ខុស​ត្រូវ​នៅតាម​មណ្ឌល​សកម្មភាព​ទាំង​៩ ប្រមូល​ក្រុម​គ្រួសារ​ និង​ថ្វាយអភិបូជា​ ទទួល​ព្រះពរ​និង​រិះ​គិត​អំពី​ជីវិត​គ្រួសារ​រួម​ជាមួយគ្នា។​ លោកអភិបាលអូលីវីយ៉េ​មានប្រសាសន៍ថា «គ្រួសារដែល​ជាមូលដ្ឋាន​គ្រឹះ​នៃ​សង្គម​និង​ជា​មូលដ្ឋានគ្រឹះនៃព្រះសហគមន៍ផងដែរ។» …

​ភូមិភាគ​ភ្នំពេញ​ជំរុញ​ឱ្យ​គ្រួសារ​គ្រីស្តបរិស័ទ​ប្រកាស​ដំណឹងល្អ Read More »

Subscribe to our newsletter

Don't miss new updates on your email