ជនមានពិការភាព​ទទួល​អំណរសប្បាយ​ក្នុងឱកាស​បុណ្យព្រះយេស៊ូប្រសូត

ក្នុងអំឡុងពេល​រដូវ​បុណ្យព្រះយេស៊ូប្រសូត្រ ព្រះវិហារ​សន្ត​​យ៉ូសែបផ្សារតូច​បានចែករំលែក​អំណរសប្បាយ​ជូន​ ជនមាន​ពិការភាព​ប្រមាណជា៨០នាក់ មកទទួល​ទាន​អាហារ​រួម​គ្នា ​ទទួល​គ្រឿង​ឧបភោគមួយ​ចំនួន ឈ្វេងយល់​អំពី​អត្ថន័យនៃ​បុណ្យព្រះយេស៊ូប្រសូត  និង​ចូលរួម​ប្រឡង​ទស្សទាយ​បទចម្រៀង​យក​រង្វាន់​អនុស្សាវរីយ៍​ជាដើម។ កម្មវិធីនេះ​អញ្ជើញចូលរួម​ជា​អធិបតី​ភាព​ដោយ លោកបូជាចារ្យ រឿង ឆ័ត្រសិរី ប្រធាន​មណ្ឌល​សកម្មភាព​ព្រះសហគមន៍កាតូលិក​ភូមិភាគ​ខាង​ជើង លោកឧបដ្ឋាកប៊ុនលី និងគណៈកម្មការក្នុង​ព្រះសហគមន៍ព្រះវិហារ​សន្ត​យ៉ូសែប​ផ្សារតូច ជា​តំបន់​​ភាគ​ខាង​ជើង​នៃរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៤ ខែមករា។ មានមតិសំណេះសំណាលជាមួយជន​មាន​ពិការភាព​ លោកបូជាចារ្យ រឿង ឆ័ត្រសិរី មានប្រសាសន៍ថា​ដើម្បីអបអរសាទរបុណ្យ​ព្រះយេស៊ូ​ប្រសូត្រ ព្រះសហគមន៍តែងតែនឹកឃើញដល់បងប្អូនដែលជួបការលំបាក មានការខ្វះខាត និងជាពិសេស​នៅថ្ងៃនេះ ព្រះសហគមន៍បានអញ្ជើញ​បងប្អូនជនពិការមកទទួល​សេចក្ដី​សុខសាន្ត​ជាមួយគ្នា​ដើម្បីឱ្យបងប្អូនមានអំណរសប្បាយ មានចិត្តសង្ឃឹមនៅ​ក្នុងជីវិត ហើយត្រូវតែ​តស៊ូជំនះ​រាល់ឧបសគ្គដោយមាន​ចិត្តអត់ធ្មត់បំផុត។ ក្នុងឱកាសនេះដែរលោកបូជាចារ្យបានជំរុញលើកទឹកចិត្តបងប្អូនជនពិការអោយរស់នៅពោរពេញដោយសេចក្ដីស្រលាញ់ ត្រូវមានចិត្តសង្ឃឹមជានិច្ច នឹងជាពិសេសកុំបាក់ទឹកចិត្ត ដែល​ធ្វើ​ឲ្យ​ជីវិត​កាន់តែ​ជួប​បញ្ហា​ច្រើន​ឡើង​។ លោក​បាន​លើក​ទឹកចិត្ត​ដល់​បងប្អូនទាំងនោះ ឲ្យ​​​នឹកដល់ព្រះយេស៊ូគ្រីស្តនៅ​ពេល​ជួប​លំបាក​ផ្សេងៗ ព្រោះ​ទ្រង់​តែងតែតាម​ថែរក្សា​ការពារយើងទាំងអស់គ្នា ហើយទ្រង់ជាពន្លឺសម្រាប់បំភ្លឺនឹងណែនាំអោយជីវិតយើង​មាន​សេចក្ដី​សុខសាន្ត។ ជាមួយគ្នាដែរ លោក ស៊ុយ ប៊ុនថង​ អាយុ៧៧ឆ្នាំ ជាប្រធានក្រុមប្រឹក្សាព្រះសហគមន៍បានឱ្យដឹងថា​ បងប្អូន​ជនពិការដែលយើងអញ្ជើញមកចូលរួមភាគច្រើនជាអ្នកច្រៀងតាមស្តុបនានាក្នុងរាជធានីភ្នំពេញ​ ហើយជា​ជនពិការ​ដៃជើងពីកំណើត ពិការភ្នែក នឹងខ្លះទៀតពិការដោយសារជួបឧបទ្ទេវហេតុកាលពីសង្គ្រាមផងដែរ។ លោកប្រធាន​ក្រុមប្រឹក្សា​បានបន្តថា សម្រាប់អំណោយដែលព្រះសហគមន៍បានរៀបចំ​គឺជាថវិកា​ផ្ទាល់ខ្លួន​របស់​បងប្អូន​គ្រីស្តបរិស័ទ​​ដែលមកចូលរួមបុណ្យអភិបូជារៀងរាល់សប្ដាហ៍ ដោយខ្លះបានជួយជាគ្រឿងបរិភោគ ខ្លះ​ជួយ​​ជា​ថវិកា ខ្លះទៀតបានចំណាយទាំងកម្លាំងកាយចិត្តនិងយានជំនិះផ្ទាល់ខ្លួនទៅដឹកបងប្អូនជនពិការមក​ចូល​រួម​​ជាមួយកម្មវិធីក្នុងព្រះសហគមន៍។ ​ការ​សាមគ្គីរវាង​គ្រីស្តបរិស័ទ​បែបនេះ បាន​ធ្វើ​ឲ្យ​លោក​ប៊ុនថង​យល់ថា ព្រះសហគមន៍​មានជីវិតពោរពេញដោយ​សេចក្ដីស្រលាញ់ពីព្រះជាម្ចាស់។ ហើយ​ការ​ចូលរួម​របស់​បងប្អូន​ជន​មាន​ពិការភាព​​ដោយ​ស្នាមញញឹម​ …

ជនមានពិការភាព​ទទួល​អំណរសប្បាយ​ក្នុងឱកាស​បុណ្យព្រះយេស៊ូប្រសូត Read More »