ដូនជីជនជាតិជប៉ុនចំណាយពេលជិត២០ឆ្នាំក្នុងវិស័យអប់រំកុមារ
ស្ត្រីវ័យ៨១ឆ្នាំ ជាជនជាតិជប៉ុនបានមករស់នៅក្នុងប្រទេសកម្ពុជា ជិត២០ឆ្នាំ ដោយខិតខំបម្រើការងារក្នុងវិស័យអប់រំសម្រាប់កុមារកម្ពុជា ឲ្យមានទស្សនវិស័យវែងឆ្ងាយ។ ដូនជី ហាស៊ីម៉ូតុ ស៊ីនកុ មកពីក្រុមគ្រួសារបងស្រីស្រឡាញ់ព្រះយេស៊ូនៅចូហ្វែល មានប្រសាសន៍ថា «១៩ឆ្នាំមកហើយមានរឿងជាច្រើនខ្ញុំចង់និយាយ និងសូមអរគុណទាំងអស់គ្នាដែលបានស្និទ្ធស្នាលជាមួយនឹង(ក្រុមគ្រួសារ)បងស្រីមកដល់សព្វថ្ងៃនេះ ដោយមានទាំងអស់គ្នាចូលរួមជាមួយខ្ញុំគ្រប់កិច្ចការ»។ រយៈពេលកន្លងមកនេះ ដូនជីស៊ីនកុ តែងតែធ្វើសកម្មភាពរបស់ខ្លួននៅក្នុងតំបន់កំពត ដោយផ្តោតសំខាន់លើអំណានសម្រាប់កុមារនិងជំទង់។ គាត់បានឲ្យដឹងថា «សមត្ថភាពនៅក្នុងការអាននាំឱ្យមានសមត្ថភាពក្នុងការគិតវែកញែកវិនិច្ឆ័យ។ ខ្ញុំជឿថាការអាននិងការរិះគិតនាំឲ្យការយល់ដឹងរបស់យើងរីកចម្រើន សុំធ្វើការអានជាមួយមិត្តរបស់អ្នក ខ្ញុំអានជាមួយអ្នក»។ ទោះបីមកដល់ប្រទេសកម្ពុជាក្នុងវ័យ៦៣ឆ្នាំហើយក៏ដោយ ក៏ដូនជីរូបនេះនៅតែខិតខំរៀនភាសាខ្មែរផង និងអង់គ្លេសផង ដើម្បីអាចប្រាស្រ័យទាក់ទងជាមួយមនុស្សក្នុងតំបន់ និងអាចជួយដល់កុមារឲ្យចេះអានភាសារបស់ខ្លួន តាមរយៈបណ្ណាល័យដែលគាត់បានរៀបចំ។ នៅថ្ងៃទី១៩ ខែកុម្ភៈនេះ ព្រះសហគមន៍មណ្ឌលសកម្មភាពកំពតកែបប្រារព្ធពិធីថ្លែងអំណរគុណបងស្រី ហាស៊ីម៉ុតុ ស៊ីនកុ ដែលបានបម្រើព្រះសហគមន៍មណ្ឌលសកម្មភាពកំពតកែបក្នុងវិស័យអប់រំអស់រយៈពេល១៩ឆ្នាំកន្លងទៅនេះ។ កម្មវិធីនេះធ្វើឡើង ក្រោមអធិបតីភាពលោកអភិបាលព្រះសហគមន៍ភូមិភាគភ្នំពេញ អូលីវីយ៉េ ជ្មីតហស្លេ នៅព្រះវិហារសន្តអូគូស្តាំង ក្នុងខេត្តកំពត ដោយមានគ្រីស្តបរិស័ទចូលរួមជាច្រើនកុះករ។ ឆ្លៀតក្នុងឱកាសនេះដែរលោកអភិបាលព្រះសហគមន៍អូលីវីយ៉េមានប្រសាសន៍ ថ្លែងអំណរគុណអស់ពីដួងចិត្តដល់បងស្រី ស៊ីងកុ ដែលបានចាប់ផ្ដើមបេសកកម្មជាមួយមណ្ឌលកំពតនេះក្នុងឆ្នាំ ២០០៤ បន្ទាប់ពីលោកបានទាក់ទងជាមួយក្រុមដូនជីនៅប្រទេសជប៉ុន ដោយបង្កើតបណ្ណាល័យតូចៗនៅតាមភូមិដើម្បីជួយឲ្យកុមារមានម៉ោងពិសេសក្នុងការអានសៀវភៅ។ លោកអភិបាលក៏បានរំឭកសកម្មភាពមណ្ឌលវប្បធម៌និងភាសាបរទេស ដែលសម្ពោធកាលពីឆ្នាំ២០០៧ ជាពូជនៃសាលាដែលយើងមាននៅសព្វថ្ងៃ និងអនុស្សាវរីយ៍ស្នាដៃមួយយ៉ាងពិសេសដែលលោកបានទទួលពីដូនជីស៊ីនកុ ក្នុងអំឡុងពេលលោកនៅជាបូជាចារ្យទទួលខុសត្រូវព្រះសហគមន៍ខេត្តកំពតកែបជាមួយលោកបូជាចារ្យ សួន ហង្សលី …
ដូនជីជនជាតិជប៉ុនចំណាយពេលជិត២០ឆ្នាំក្នុងវិស័យអប់រំកុមារ Read More »