លោកអភិបាល អូលីវីយ៉េ៖ ទិវា​នៃ​​ការត្រាស់ហៅ​ ជាពេលវេលាដើម្បីអធិដ្ឋានរួមគ្នា បង្កើតទំនាក់ទំនងជាមួយ​ព្រះជាម្ចាស់​

កាល​ពី​ចុងខែមេសា ឆ្នាំ​២០២៣កន្លងមកនេះ ព្រះសហគមន៍កាតូលិកកម្ពុជា បានប្រារព្ធ​ទិវា​នៃ​​ការត្រាស់ហៅអន្តរភូមិភាគ ដែលធ្វើឡើងនៅ​ព្រះសហគមន៍សន្តីម៉ារីញញឹម​ចំការទៀង​ ខេត្ត​តា​កែវ ​នៃ​ភូមិភាគភ្នំពេញ ក្រោមប្រធាន​បទ ​«ផ្លូវនាំខ្ញុំទៅដល់ព្រះជាម្ចាស់»​។ កម្មវិធីនេះមានការ​ចូលរួមជាអធិបតីភាព​ ពី​លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ​ អភិបាលនៃព្រះ​សហគមន៍កាតូលិកភូមិភាគភ្នំពេញ និងលោកអភិបាល សិលា សួន ហង្សលី អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាម រួមជាមួយលោកបូជាចារ្យ​​ លោកឧ​បដ្ឋាក ក្រុមបព្វជិត បព្វជីតា និងយុវជនចូលរួមប្រមាណជា៤៣០នាក់។​​ ថ្លែងនៅក្នុងកម្មវិធីនេះ​ លោកអភិបាលអូលីវីយ៉េ ​បានលើកឡើងថា ទិវានៃការត្រាស់ហៅកំពុងតែ​សាបព្រោះ​ព្រះបន្ទូលព្រះជាម្ចាស់សម្រាប់​បងប្អូន​មាន​​ឱកាសដើម្បីជួបជុំគ្នា ​​ស្ដាប់ព្រះបន្ទូល ​​​អធិដ្ឋាន ​​ជួបជាមួយបព្វជិតបព្វជិតា ដែលមានអំណោយទានផ្សេងៗពីគ្នា ដែលមានសម្រាប់​អ្ន​កក្រីក្រ សម្រាប់អ្នក​ជំងឺ សម្រាប់ការសិក្សា ​សម្រាប់ព្រះសហគមន៍ទូទៅ ដូច្នេះការត្រាស់​ហៅ​​ត្រូ​វតែ​មាន​​វិន័យ ត្រូវមានការលះបង់ ការបូជានឹងស្ដាប់បង្គាប់។​ លោកមានប្រសាសន៍ថា ៖ «នេះជាទិវានៃ​ការត្រាស់ហៅលើកទី៦០នៅក្នុងពិភពលោក និងស​ម្រាប់​ព្រះសហគមន៍កាតូលិកក្នុងប្រទេសកម្ពុជាបានប្រមូលយុវជន​យុវនារីទាំង៣ភូមិភាគ ជាពេលវេលាដើម្បីអធិដ្ឋានរួមគ្នា​ ​បង្កើតទំនាក់ទំនងជាកូនចៅរបស់ព្រះជាម្ចាស់ ជាបុត្រាបុត្រីរបស់ព្រះបិតា»។​ លោកឧបដ្ឋាក វី សំណាង ដែលជា​គណៈកម្មានៃការរៀបចំកម្មវិធីត្រាស់ហៅអន្តរភូមិភាគ បានលើកឡើង​នាឱកាសនោះដែរថា ​ជារៀងរាល់ឆ្នាំព្រះសហគមន៍កាតូលិកនៅទូទាំងពិភពលោ​ក រួមទាំង​ព្រះសហគមន៍​កាតូលិកក្នុងប្រទេសកម្ពុជានៅអាទិត្យទី៤នៃបុណ្យចម្លងគឺអ​ធិដ្ឋាន ​ពិសេស​សម្រាប់​ការត្រាស់ហៅជីវិតជាអ្នកថ្វាយខ្លួន។ លោកបានបន្តថា …

លោកអភិបាល អូលីវីយ៉េ៖ ទិវា​នៃ​​ការត្រាស់ហៅ​ ជាពេលវេលាដើម្បីអធិដ្ឋានរួមគ្នា បង្កើតទំនាក់ទំនងជាមួយ​ព្រះជាម្ចាស់​ Read More »