ទោះមានឧបសគ្គ​លោក​សាន្ត​នៅ​តែ​បន្ត​ក្តីស្រមៃជាបព្វជិត

មានប្រសាសន៍​អរគុណ​ដល់​មនុស្ស​ជាច្រើន​ដែល​បាន​មក​ចូលរួម​លើក​ទឹកចិត្ត​ ក្នុង​ពិធី​តែង​តាំង​ជា​ឧបដ្ឋាក​ក្នុងក្រុម​គ្រួសារ​បព្វជិត​សហជីវិន​ព្រះយេស៊ូ លោក​ប៉ូល ដូ ថាញ ង្វៀន ហៅសាន្ត បាន​និយាយ​ដោយ​អួល​ដើម​ករ​ព្រោះ​មិន​នឹកស្មាន​ថា មាន​មនុស្ស​ចូលរួម​ច្រើន​ជាង​ការ​រំពឹង​ទុក​របស់គាត់។ លោក​សាន្ត ​ជា​គ្រីស្ត​បរិស័ទ​តែ​​​​ម្នាក់គត់ ក្នុង​ចំណោម​សមាជិក​គ្រួសារ​ដែលមាន​កូនចំនួន​២នាក់ ហើយ​លោកជា​កូន​ប្រុសតែម្នាក់គត់។ លោក​បាន​ស្គាល់​ព្រះសហគមន៍​ដោយ​ក្រុម​សហជីវិន​ព្រះយេស៊ូ ក្នុងឆ្នាំ​១៩៩៩ ហើយ​មាន​ចិត្ត​​ផ្លាស់​ប្តូរ​ជំនឿ​របស់​ខ្លួន​ក្នុងឆ្នាំ​២០០២ និង​ចង់ចូលរួម​ប្រកាសដំណឹងល្អរបស់​ព្រះជាម្ចាស់។ លោក​បាន​ខិត​ខំ​តស៊ូ​ជំនះ​រាល់​ទុក្ខលំបាក​នានា​ក្នុងក្រុម​គ្រួសារ​ដោយសារ​ការ​មិន​ពេញចិត្ត​របស់​ឪពុកម្តាយដែល​មិន​មានជំនឿ​លើ​កាតូលិក។ តែ​ទោះជាយ៉ាងនេះ​ក្តី នៅថ្ងៃទី​១៩ ខែ​ឧសភា ឆ្នាំ​២០២៣នេះ លោក​ត្រូវ​បាន​​​​ ​លោកអភិបាលព្រះសហគមន៍ភូមិភាគភ្នំពេញ អូលីវីយ៉េ ជ្មីតហស្លេ តែងតាំង​ជា​ឧបដ្ឋាកក្នុងក្រុម​បព្វ​ជិត​សហជីវិន​ព្រះយេស៊ូ នៅ​ព្រះសហគមន៍​​សន្តសិលា​និង​សន្តប៉ូល​ ភ្នំពេញថ្មី នារាជធានីភ្នំពេញ ដោយមាន​គ្រីស្តបរិស័ទ​ចូលរួម​ជាង​២០០នាក់។   ក្នុងសម្លៀក​បំពាក់​ជា​ឧបដ្ឋាក ប៉ូល ដូ ថាញ ង្វៀន ហៅសាន្ត បាន​ឲ្យដឹងថា ​«សម្រាប់ខ្ញុំផ្ទាល់​មានបំណងតែមួយគឺប្រកាសដំណឹងល្អនៅក្នុងប្រទេសកម្ពុជា និង​នៅ​ទីនេះ ខ្ញុំបានឃើញ​​តាមរយៈ​របៀប​ដែល​យើង​រស់នៅដោយ​បង្ហាញ​សេចក្ដី​សុខ​សាន្ត​​​នៃ​​វត្តមាន​របស់​ព្រះជាម្ចាស់​​នៅក្នុងដួងចិត្ត»​។ លោក​សាន្ត​ចាក​ចេញពី​ប្រទេស​វៀតណាម​ និង​មក​ដល់​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ២០១៤ ក្នុងនាម​ជា​និស្សិត​ទេវវិទ្យាល័យ។ អំឡុង​ឆ្នាំ​២០១៦ លោក​ត្រលប់​ទៅ​វៀតណាម​វិញ​​ដើម្បី​​រៀន​ទេវវិទ្យា ហើយ​៦​ឆ្នាំ​ក្រោយ​មក លោក​វិលមកកម្ពុជាវិញ ដោយ​បាន​រៀន​ភាសាខ្មែរបន្ថែម។​ លោក​​​បន្តថា ក្នុងនាម​ជាឧបដ្ខាក លោកត្រូវ​អធិដ្ឋាននិងធ្វើកិច្ចការជារបៀបគ្រីស្តទូត ហើយ​​អ្វី​ដែល​សំខាន់​គឺ បម្រើអាសនៈ​ …

ទោះមានឧបសគ្គ​លោក​សាន្ត​នៅ​តែ​បន្ត​ក្តីស្រមៃជាបព្វជិត Read More »