ព្រះយេស៊ូជាសេចក្តីសុខសាន្ត​របស់​យើង

«ព្រះវិញ្ញាណដ៏វិសុទ្ធជាដង្ហើមចូលទៅក្នុងដួងចិត្តរបស់យើង ដើម្បីឱ្យ​យើងរស់​នៅ​ជា​គ្រីស្ត​បរិស័ទ ហើយ ​ជា​ការអស្ចារ្យដែលយើងទទួលដោយមានកម្លាំងប្រកាស និងធ្វើ​ជាសាក្សី​អំពី​សេចក្ដី​​ពិត​​នៅ​ក្នុង​សង្គម​បច្ចុប្បន្ន​នេះ ដោយមានសេចក្ដីអង់អាច ដឹងខុសដឹងត្រូវ និង​ស្គាល់​សេចក្ដី​ពិត។»​ នេះជា​ប្រសាសន៍​របស់​លោក​អភិបាល​ អូលីវីយ៉េ​ នៅក្នុងធម្មទេសនានៅថ្ងៃ​បុណ្យ​ព្រះវិញ្ញាណ​យាង​មក។ ក្នុង​ធម្មទេសនាដដែលនេះលោក​អភិបាល​​​បាន​ក្រើន​រំឭក​​​ទៅកាន់​គ្រីស្ត​បរិស័ទ​​​ទាំងអស់​ ឱ្យ​អរ​ព្រះ​គុណ​​ព្រះជាម្ចាស់​ដែល​ប្រទាន​​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ និង​ណែនាំ​ឱ្យ​គ្រីស្ត​បរិស័ទ​រិះគិត​ពិចារណា​អំពី​អត្ថន័យ​នៃ​ជីវិតជាគ្រីស្តបរិស័ទ។ មានប្រសាសន៍​ទៅ​កាន់​ បេក្ខជន​ចំនួន​៥៥​នាក់ ដែល​បាន​ត្រៀម​ខ្លួន​ទទួល​អគ្គសញ្ញាលាប​ថ្ងាស​ពី​លោក​នៅ​ក្នុងព្រះវិហារ​សន្ត​យ៉ូសែប​ផ្សារតូច នារាជ​ធានីភ្នំពេញ​ថ្ងៃនេះ លោកអភិបាល​និយាយថា  ជីវិត​របស់​យើង​រក​​ឃើញ​សេចក្ដីសុខសាន្ត គឺនៅពេល​មាន​​ព្រះយេស៊ូ​។ លោក​បន្ត​ថា សេចក្ដី​សុខសាន្តដែលយើងទទួលពីព្រះជាម្ចាស់ គឺ​ព្រះ​វិញ្ញាណដ៏វិសុទ្ធ​ដែលយើងទទួលណែនាំឱ្យ​យើង​ឈ្នះ​គ្រប់អារម្មណ៍​ គ្រប់កាលៈ​ទេសៈ​ដែល​យើង​​ជួប​ដោយ​ចូល​យ៉ាងជ្រៅ​ដើម្បីឱ្យ​យើង​ស្ងប់ស្ងាត់​នៅ​ក្នុងដួងចិត្តគ្រប់ពេលវេលា។ លោក​អភិបាល​ស្នើដល់​បេក្ខជន​ «ពេល​ដែលយើងទទួលអគ្គសញ្ញាលាបថ្ងាស​ដែល​ជា​ការទទួល​ព្រះវិញ្ញាណដ៏វិសុទ្ធរួចហើយ សូម​ចាប់ផ្ដើមនៅក្នុងថ្ងៃនេះ​ដោយ​​មានទំនាក់ទំនងជាមួយព្រះគ្រីស្ត ទាំង​ពេលភ្ញាក់ពីគេង មុនចូលគេង និងគ្រប់កាលៈទេសៈទាំងអស់»។ ជាមួយគ្នានេះដែរ​លោក​បន្តដោយ​ផ្ដល់​នូវ​អនុសាសន៍ថា នៅពេលយើងបង្កើតទំនាក់ទំនង​ជាមួយ​ព្រះ​យេស៊ូ​​ហើយ​អនុវត្តនៅក្នុងជីវិតរបស់យើង គឺត្រូវយកចិត្តទុកដាក់​ស្រឡាញ់​ ដោយទទួលជីវិត និង មានជីវិតផ្ទាល់​ខុសពីជីវិតបងប្អូនឯទៀតៗនៅក្នុងសង្គមបច្ចុប្បន្ន ដោយ​លះបង់​ចោល​ជីវិតផ្ទាល់ខ្លួននិង​អាត្មានិយម​និង​ចិត្តចង្អៀត​ចង្អល់​ បូជា ​តស៊ូ ​​អធិដ្ឋាននិងយកចិត្ត​ទុកដាក់ជា​មួយព្រះជាម្ចាស់ជាប្រចាំ និង​លីឈើ​ឆ្កាងរបស់​ខ្លួន​ជារៀងរាល់ថ្ងៃ ដោយដើរតាម​ព្រះយេស៊ូ​ដូច​ព្រះនាងម៉ារី។   បេក្ខជនទាំង៥៥នាក់នេះ​ មកពី​ព្រះសហគមន៍មណ្ឌលសកម្មភាព​ភ្នំពេញខាងជើង ព្រះ​សហ​គមន៍​​​និយាយភាសាអង់គ្លេស ព្រះសហគមន៍​និយាយភាសាបារាំង និងព្រះសហគមន៍​និយាយ​ភាសាកូរ៉េ។​ ពួកគាត់​​បាន​​ប្រកាសជំនឿ​របស់ខ្លួន​ និងសុខចិត្ត​លះ​បង់​​ចោល​ចិត្ត​លោភលន់​ចិត្ត​ខឹង​​ចិត្តមារ ដើម្បីរួចផុត​ពីអំណាច​នៃ​កិលេស​តណ្ហា​មុននឹង​អគ្គ​សញ្ញាលាប​ថ្ងាស​​​ពី​លោក​អភិបាល។ ក្នុង​សំលៀក​បំពាក់​ចងក្បិន​និង​ពានា​កន្សែង​ពណ៌​ក្រហម ម៉ារី ចាន់ …

ព្រះយេស៊ូជាសេចក្តីសុខសាន្ត​របស់​យើង Read More »