លោកអូលីវីយ៉េ៖ នេះ​ជា​លើកទី១​និង​ចុង​ក្រោយ​ដែល​យើង​ទទួល​ព្រះកាយព្រះគ្រីស្ត​

«នៅពេលដែលយើងទទួលព្រះកាយ សូមឱ្យយើង​នឹកថា​ជា​លើក​ទីមួយ​ដែល​យើង​ទទួល​ព្រះកាយព្រះគ្រីស្តនៅក្នុងជីវិត ដែលជាព្រះកាយតែមួយ និងជាថ្ងៃ​ចុង​ក្រោយ​ដែល​​យើង​ទទួល​ព្រះកាយព្រះគ្រីស្ត។» នេះជា​ប្រសាសន៍​របស់​លោក​អភិបាល​ព្រះសហគមន៍​​ភូមិភាគភ្នំពេញ​ក្នុង​ឱកាសបុណ្យគោរពព្រះកាយនិង​ព្រះលោហិត​ព្រះគ្រីស្ត​ នាថ្ងៃ​ទី១១ មិថុនា​នៅព្រះវិហារ​ព្រះកុមារយេស៊ូ​បឹង​ទំពុននារ​រាជធានី​ភ្នំពេញ។ លោកអភិបាលអូលីវីយ៉េ ជ្មីតហស្លេ​បន្ថែម​ថា ធ្វើ​យ៉ាង​នេះ គឺ​ដើម្បីឲ្យយើង​​​ខិត​ខំ​រស់​នៅ​អស់​ពី​សេចក្ដី​ស្រឡាញ់​ និង​ធ្វើ​ជា​សាវ័ក​​របស់ព្រះយេស៊ូគ្រីស្ត។ ក្នុងថ្ងៃនោះដែរ លោកអភិបាល​ព្រះសហគមន៍​បាន​ផ្ដល់​អគ្គសញ្ញា​លាប​ថ្ងាស​ដល់​បេក្ខជន​១៦នាក់ និង​១៣នាក់​ផ្សេងទៀត​​ទទួល​អគ្គសញ្ញា​ព្រះកាយ​ព្រះគ្រីស្ត​លើក​ដំបូង។ ​លោក​អភិបាល​អូលីវីយ៉េមានប្រសាសន៍ថា ព្រះកាយព្រះគ្រីស្ត​នាំ​ឲ្យយើង​ ក្លាយ​ជា​គ្រួសារ​តែមួយដែលមានព្រះយេស៊ូជាសិរសា យើងអាចនិយាយ​គ្នា​ទៅ​វិញ​ទៅមក យល់ចិត្តគ្នា និងលើកលែងទោសឱ្យ​គ្នាទៅវិញទៅមក ទោះបីជា​ពិភពលោក ​សង្គម និងគ្រួសារ​របស់យើង​បាក់បែក​គ្នា​ក៏ដោយ​។ លោក​បន្ថែមថា យើងរស់នៅក្នុង​​សង្គម​សម្ភារ​និយម​ខ្លាំងពិតមែន ប៉ុន្តែព្រះកាយនាំឱ្យ​យើង​ចិញ្ចឹម​ជីវិត​ពោរពេញ​ដោយ​សុភ​មង្គល​​​​ដ៏ពិតប្រាកដ ខុស​ពី​ម្ហូប​អាហារ​រាល់​ថ្ងៃ​ដែល​​នាំ​ឱ្យ​យើង​មានជំងឺផ្សេងៗ និង​បាន​ជួយ​យើង​ឲ្យរក​ឃើញ​ការសង្គ្រោះ។ សង្គម​បច្ចុប្បន្ន​មានការស្អប់គ្នានិងមានសង្គ្រាម ប៉ុន្តែ​ព្រះអំណោយទាន​នៃព្រះវិញ្ញាណ​ដ៏វិសុទ្ធ​ជួយយើង​​​កសាងពិភពថ្មីដ៏ពិតប្រាកដ​ចាកឆ្ងាយអំពីការស្អប់និងអំពើហិង្សា។ ព្រះកាយព្រះគ្រីស្ត​ដែល​យើង​ទទួល​ទាន គឺ​នឹង​នាំ​យើង​ឲ្យមានសង្ឃឹម និង​មានជីវិត​អស់កល្បជានិច្ច។ ម៉ារី វិន ពិសី ទទួល​អគ្គសញ្ញា​លាប​ថ្ងាសនៅ​ថ្ងៃនេះ ឲ្យដឹងថា «ព្រះវិញ្ញាណដល់វិសុទ្ធ​បាន​ជួយលើកទឹកចិត្តខ្ញុំ ឱ្យ​មាន​ទំនុកចិត្តក្នុងជំនឿកាន់តែរឹងមាំ និងជួយណែនាំខ្ញុំឱ្យ​ប្រកាសដំណឹងល្អ​ទៅ​កាន់​អ្នក​ដទៃ…  ហើយចេះប្រកាស​ថា​ ខ្ញុំជាគ្រីស្តបរិស័ទ ​ជាកូន​របស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់​ស្រឡាញ់​ខ្ញុំហើយខ្ញុំក៏ស្រឡាញ់ព្រះអង្គ»។ ពិសីដែល​ពេលនេះ កំពុង​បម្រើ​ក្នុងក្រុម​ចម្រៀង​បាន​និយាយទៀតថា នាង​នឹង​ប្រាប់​មិត្ត​ភក្ដិ​​ដែលជាពុទ្ធិបរិស័ទឱ្យ​ពួកគេយល់ថា​ ​ព្រះជាម្ចាស់ស្រឡាញ់មនុស្ស​គ្រប់​គ្នា​និង​អ្នក​ណា​ក៏​អាច​ក្លាយ​ជា​កូនរបស់ព្រះអង្គបាន។ «ខ្ញុំអធិដ្ឋានរាល់យប់ និង​មក​ព្រះវិហារឱ្យ​បាន​​រាល់អាទិត្យ​ដើម្បី​បង្ហាញ​ថា ខ្ញុំ​ជា​គ្រីស្តបរិស័ទ។» នេះ​ជា​ការ​បញ្ជាក់​របស់​​យ៉ូសែប វិន …

លោកអូលីវីយ៉េ៖ នេះ​ជា​លើកទី១​និង​ចុង​ក្រោយ​ដែល​យើង​ទទួល​ព្រះកាយព្រះគ្រីស្ត​ Read More »