លោក​ដាម៉ូ ក្លាយជា​បព្វជិត​សហជីវិន​ព្រះយេស៊ូដំបូងនៅកម្ពុជា

គ្រីស្តបរិស័ទ​ជាង​២០០០នាក់​ អាជ្ញាធរ​ដែនដី និង​ព្រះសង្ឃ​ជាច្រើន​អង្គ​បាន​ចូលរួម​ពិធី​អគ្គសញ្ញាតែង​តាំង​ជា​បូជាចារ្យរបស់​លោក​ម៉ាតាំង​ ជួរ ដាម៉ូ ក្នុងក្រុម​បព្វជិត​សហជីវិន​ព្រះយេស៊ូ ក្រោមអធិបតីភាព​របស់​លោក​អភិបាល​អូលីវីយ៉េ ជ្មីតហស្លេ អភិបាល​ព្រះសហគមន៍កាតូលិក​ភូមិភាគ​ភ្នំពេញ រួម​ជាមួយ​លោកអភិបាល​និង​​បូជាចារ្យ​ជាច្រើន​អង្គ។ លោកអភិបាល​អធិបតី មានប្រសាសន៍​ក្នុងធម្មទេសនា​ថា ថ្ងៃនេះ ជាអំណរ​សប្បាយ​របស់​ក្រុម​សហជីវិន​ព្រះយេស៊ូ​ និង​ព្រះសហគមន៍​កាតូលិក​នៅកម្ពុជា​ដែលជា​ម្ចាស់​ផ្ទះ​នៅ​ថ្ងៃនេះ ​ទទួល​ស្វាគមន៍លោក​ដាម៉ូ​​​ក្នុងក្រុម​បូជាចារ្យ។ «សម្រាប់​ព្រះសហគមន៍​យើង​ខ្ញុំ​ ទទួល​បូជាចារ្យ​ថ្មីមួយរូប មិន​មែន​រឿង​ធម្មតា​ទេ។ ជា​រឿង​ដែល​យើង​មាន​ម្តងៗ។» លោកអភិបាល​បន្ថែម។ ព្រះសហគមន៍ប្រទេស​កម្ពុជា កម្រមានពិធីតែង​តាំង​បូជាចារ្យ​ណាស់ ក្រោយពេល​ដែល​កម្ពុជា​បាន​ធ្លាក់​ក្នុងភ្លើង​សង្គ្រាម​របប​អាវ​ខ្មៅ។ បច្ចុប្បន្ននេះ មាន​បូជាចារ្យជាតិ​ខ្មែរជាបូជាចារ្យ​ភូមិភាគ ចំនួន​១០​រូបក្នុងចំណោម​សាសនាទូត​និង​បព្វ​ជិត​ជាង​១០០នាក់​ដែល​កំពុង​បម្រើការងារ​នៅ​ក្នុងភូមិភាគ​ទាំង​បីដែល​មាន​​​ព្រះសហគមន៍​ជាង​១០០កន្លែង។ លោកអភិបា​ល​បន្ថែម​ថា នៅពេលនេះ លោក​ដាម៉ូ​នឹងក្លាយជា​អ្នក​បម្រើ​របស់​ព្រះយេស៊ូ ដោយ​ដើរ​តាម​ព្រះអង្គ  និង​ជាអ្នកបម្រើ​ក្នុងក្រុម​សហជីវិន​ព្រះយេស៊ូ​ដែលបាន​ស្រឡាញ់​ព្រះសហគមន៍កម្ពុជា​ជា​ពិសេស​។ លោកអភិបាល​បាន​ដាស់​តឿននូវ​មុខងារ​ជា​អ្នក​បម្រើ​ ​៣​ចំណុច​ដល់​លោក​បូជាចារ្យ​ថ្មីគឺ​ ទី១ ជាអ្នកបម្រើ​ព្រះបន្ទូល​ដំណឹងល្អរបស់​ព្រះជាម្ចាស់​ដែលយើង​ត្រូវ​តែ​ប្រកាស និង​ត្រូវ​​ណែនាំ​ដល់​កុមារ​និង​​យុវជន ដល់​មនុស្ស​គ្មាន​ចំណេះដឹង និង​ត្រូវ​ប្រកាស​គ្រប់​កាលៈទេសៈនៃ​ជីវិត​។ រីឯទី២​ ជាអ្នក​បម្រើតាម​ផ្លូវ​វិញ្ញាណ​ ដើម្បី​ជួយ​ឲ្យព្រលឹង​របស់​មនុស្ស​លោក​អាច​ចូល​យ៉ាង​ជ្រៅ​ទៅ​ក្នុង​អាថ៌កំបាំង​នៃជីវិត​ផ្ទាល់​ខ្លួន​​ ដើម្បីទទួល​អគ្គសញ្ញា​នានា ដើម្បី​ចិញ្ចឹម​ផ្លូវ​វិញ្ញាណ​ឲ្យ​រីក​ចម្រើននិង​ជាប់​ជាមួយ​ព្រះជាម្ចាស់​ជានិច្ច។ និង​ទី៣ ជា​អ្នក​បម្រើ​ព្រះហឫទ័យ​ប្រណីសន្តោស​របស់​ព្រះជាម្ចាស់​ គឺ​ត្រូវ​ជួយ​​សម្រុះសម្រួល​ ជួយ​អ្នក​ក្រីក្រ អ្នកជំងឺ និង​ទណ្ឌិត​ ជួយ​អ្នក​តូចតាច​ដែល​គេ​បាន​បោះ​បង់​ចោល បងប្អូន​គ្រីស្ត​បរិស័ទ អ្នក​ស្វែង​រក​ព្រះជាម្ចាស់​ និង​បម្រើ​យុត្តិធម៌​នៅក្នុងសង្គម។ ក្នុងនោះ​ដែរ …

លោក​ដាម៉ូ ក្លាយជា​បព្វជិត​សហជីវិន​ព្រះយេស៊ូដំបូងនៅកម្ពុជា Read More »