មណ្ឌលលីនដាល់វាផ្តល់ការអប់រំនិងថែទាំកុមារក្រីក្រ
អគារកម្ពស់២ជាន់ បានស្ថាបនាឡើងដើម្បីទទួលថែទាំកុមារតូច ដែលភាគច្រើនជាកូនៗរបស់កម្មករ-ការិនីរោងចក្រកាត់ដេរ នៅក្នុងភូមិព្រៃទាទី១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ នារាជធានីភ្នំពេញ ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ ក្រោមអធិបតីភាព លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ និងបងប្អូនគ្រីស្តបរិស័ទនិងពុទ្ធបរិស័ទចូលរួមប្រមាណជា១០០នាក់។កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ។ អគារថ្មីនេះ មានឈ្មោះថាមណ្ឌលលីនដាល់វា ដែលគ្រប់គ្រងដោយក្រុមគ្រួសារបុត្រីនៃមេត្តាករុណាកម្ពុជា។ ក្នុងពិធីសម្ពោធ ដោយមានពិធីថ្វាយអភិបូជាអរព្រះគុណព្រះជាម្ចាស់ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ បានមានប្រសាសន៍ក្នុងធម្មទេសនាថា មណ្ឌលនេះដូចជាភូមិបេថ្លេហឹមដ៏តូចមួយដែលជាកន្លែងយ៉ាងពិសេស ដើម្បីទទួលស្វាគមន៍កុមារឲ្យទទួលបានការសិក្សាអប់រំ ហើយជាកន្លែងមួយ ដែលផ្តល់សេចក្តីស្រឡាញ់ និងថែរក្សាតាមរបៀបព្រះនាងម៉ារី។ លោកអភិបាលបានបន្ថែមថា ស្នាដៃដែលមណ្ឌលមាន សេវាកម្មដែលមណ្ឌលមាន របៀបដែលមណ្ឌលបង្ហាញសេចក្ដីស្រលាញ់ដល់កុមារនិងអ្នកជិតខាង គឺមកពីការ លើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ពីព្រឹកដល់យប់ និងព្រះនាងម៉ារីជាគំរូមួយដើម្បីថែរក្សាសេចក្ដីស្រលាញ់ដែលទទួលពីព្រះជាម្ចាស់។ មណ្ឌលលីនដាល់វា ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០០៦ ដោយក្រុមគ្រួសារបុត្រីមេត្តាករុណានៃសន្តវ៉ាំងសង់ដឺប៉ូលនៅលើដីជួលមួយកន្លែង ក្នុងភូមិព្រៃទាទី១នេះដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងសម្រាប់ សុវត្ថិភាព និងការថែទាំកុមារតូច។ ដូនជី ដេសាកូឡា ជូលី ជាតំណាងប្រធានអង្គការបុត្រីមេត្តាករុណានៅកម្ពុជាបានឱ្យដឹងថា ក្នុងតំបន់នេះភាគច្រើនមានជនចំណាកស្រុកពីខេត្តផ្សេងៗធ្វើការងារ និងរកចំណូល តាមរោងចក្រនានា ហើយក្រុមគ្រួសារខ្លះគ្មានលទ្ធភាពនិងគ្មានអ្នកមើលថែនិងដឹកជញ្ជូនកូនៗទៅសាលា ដូច្នេះ រាល់ថ្ងៃពួកគេបានចាក់សោរពីខាងក្រៅនៅពេលចេញទៅធ្វើការឬរកស៊ី ដោយឱ្យកូនៗរបស់ពួកគេនៅក្នុងបន្ទប់ …
មណ្ឌលលីនដាល់វាផ្តល់ការអប់រំនិងថែទាំកុមារក្រីក្រ Read More »