កុមារចូលរួមបោះជំរំដើម្បីស្គាល់ខ្លួនឯង ព្រះជាម្ចាស់ និងអ្នកជុំវិញ
កុមារគ្រីស្តបរិស័ទជិត១០០នាក់ ដែលមានអាយុចន្លោះពី១១ដល់១៧ឆ្នាំមកពីព្រះសហគមន៍ចំនួន៨ ក្នុងមណ្ឌលសកម្មភាពភ្នំពេញខាងជើង ចូលរួមបោះជំរំក្រោមប្រធានបទ «ជាអ្នក ជាខ្ញុំ ជាយើង» ដើម្បីស្គាល់ខ្លួនឯង ពង្រឹងទំនាក់ទំនងជាមួយព្រះជាម្ចាស់ក៏ដូចជាមនុស្សជុំវិញ និងមានអំណរសប្បាយរួមគ្នាក្នុងឱកាសវិស្សមកាល។ កម្មវិធីនេះប្រព្រឹត្តទៅនៅព្រះវិហារសន្តយ៉ូសែបផ្សារតូចនារាជធានីភ្នំពេញ ណែនាំដោយក្រុមយុវជនកាតូលិកមណ្ឌលសកម្មភាពភ្នំពេញខាងជើង នាថ្ងៃទៅ៣១ ខែសីហា ដល់ថ្ងៃទី៣ ខែកញ្ញា។ ដូចគ្នាផងដែរ លោកប៉ូល រ៉ាវី សុភារ៉ុង ជាសមាជិកគណៈកម្មការសម្របសម្រួលនិងជាប្រធានក្រុមពិធីករក្នុងកម្មវិធីបោះជំរំកុមារនេះ និយាយថា កម្មវិធីនេះ គឺឲ្យកុមារស្គាល់ពីអត្ថន័យនិងទំនាក់ទំនងរវាង«អ្នក» គឺរវាងព្រះជាម្ចាស់និងកុមារផ្ទាល់ និង «ខ្ញុំ និងយើង» ដើម្បីឱ្យកុមារយល់ពីខ្លួនឯងជានរណា និងមានតួនាទីអ្វីនិងគួរប្រព្រឹត្តខ្លួនបែបណាខ្លះ។ លោកឧបដ្ឋាក ថៃ រតនៈ (ប៊ុនលី) អ្នករៀបចំកម្មវិធីនិងជាវាគ្មិនបានឲ្យដឹងថា ការស្គាល់ខ្លួនឯងសំខាន់ មិនថានៅក្នុងផ្ទះ ក្នុងព្រះសហគមន៍ និងនៅក្នុងសង្គម គឺឲ្យកុមារយល់ពីតួនាទីរបស់ខ្លួនតាមកន្លែងនីមួយៗ។ លោកបញ្ជាក់ថា «ប្រសិនបើយើងមិនស្គាល់ខ្លួនឯងនាំឱ្យវង្វេង មិនមានជីវិតប្រសើរទេ ព្រោះពិភពលោកផ្លាស់ប្ដូររហូត មានអ្នកលេងហ្គេមច្រើន គាត់អាចនឹងតាមគេ»។ កុមារទាំងអស់នោះមកពីព្រះសហគមន៍ ផ្សារតូច អរិយក្សត្រ ពោធិ៍ធំ ក្ដីកណ្ដាល ព្រែកតាទែន កំពង់ហ្លួង សែនសុខ និងស្វាយប៉ាក។ …
កុមារចូលរួមបោះជំរំដើម្បីស្គាល់ខ្លួនឯង ព្រះជាម្ចាស់ និងអ្នកជុំវិញ Read More »