Day: September 28, 2023

លោកបូជាចារ្យថ្មីរំលឹកអំពីតួនាទីជាគ្រីស្តបរិស័ទ

លោក​បូចារ្យ​​ប៉ូល វិនកាន់ និង​លោក​បូជាចារ្យ​អន់តូនី ថៃរតនៈ (ប៊ុនលី) បាន​ថ្វាយ​អភិបូជា​លើក​ដំបូង​រួម​ជាមួយ​លោកអភិបាល​អូលីវីយ៉េ ជ្មីត​ហស្លេ នៃ​ភូមិភាគ​ភ្នំពេញ ​​នៅព្រះវិហារសន្តហ្វ្រង់ស្វ័រ សាវីយ៉េ ចំប៉ា នៃមណ្ឌលសកម្មភាពមេគង្គ កាលពីថ្ងៃទី២៤ខែកញ្ញា មានគ្រីស្តបរិស័ទចូលរួមយ៉ាងច្រើនកុះករ។ ប៉ូល វិនកាន់ មាន​ប្រសាសន៍​ថា «នៅថ្ងៃនេះខ្ញុំមានអំណរសប្បាយដែលបានមកភូមិស្រុកកំណើតដើម្បីថ្វាយអភិបូជាជាលើកដំបូង ដើម្បីអរព្រះគុណព្រះជាម្ចាស់សម្រាប់ការត្រាស់ហៅ និងទី២អរគុណ​​ព្រះសហគមន៍ ពុកម៉ែបងប្អូនដែលតែងតែគាំទ្រតាមរយៈការអធិដ្ឋាន និងតាម​មធ្យោបាយផ្សេងៗ។ នេះជាកម្លាំងនឹងជាអំណរសប្បាយសម្រាប់ខ្ញុំយ៉ាងពិតប្រាកដ»។ ក្នុងធម្មទេសនា លោកបូជាចារ្យ ប៉ូល វិន កាន់ មានប្រសាសន៍ថា យើងជាគ្រីស្តបរិស័ទ យើងបានទទួលការងារមួយ​ពីព្រះជាម្ចាស់ដូចៗគ្នា ទោះបីយើងមានមុខងារនៅក្នុងសង្គមឬក៏មានការងារមួយ​ក្នុង​ព្រះសហគមន៍ យើងទាំងអស់គ្នាធ្វើការសម្រាប់ព្រះជាម្ចាស់និងឱ្យយើងមានចិត្ត​សប្បុរស​ដូច​ម្ចាស់​ចំការនៅ​ក្នុង​ព្រះគម្ពីរ​ថ្ងៃនេះ។ «ដូច្នេះការងារដែលយើងធ្វើ តួនាទីដែលយើងធ្វើគឺតម្រង់ឆ្ពោះ​ទៅរក​ព្រះជាម្ចាស់ណែនាំឱ្យយើងមានចិត្តល្អ ឱ្យយើងមានចិត្តមេត្តាករុណាដែរ»។ លោកបូជាចារ្យបញ្ជាក់។ លោកបន្ថែមថា«សម្រាប់ខ្ញុំ ខ្ញុំទទួលមុខងារជាបូជាចារ្យបម្រើព្រះជាម្ចាស់ ដូច្នេះខ្ញុំមិនអាចនិយាយថា ខ្ញុំពូកែ ខ្ញុំល្អជាងគេ ឬក៍ខ្ញុំចេះជាងគេ ឆ្លាតជាងគេ គឺអត់ទេដោយសារមានរឿងរ៉ាវផ្សេងៗទៀតជាច្រើនដែលខ្ញុំអត់យល់ ដែលខ្ញុំអត់ដឹងនឹង​ខ្ញុំក៏មិនអាចធ្វើបានដែរ ដូច្នេះខ្ញុំត្រូវការបងប្អូនទាំងអស់ចូលរួមជួយជាមួយខ្ញុំដែរ»។​ លោកអន់តូនី ថៃ រតនៈ​មាន​ប្រសាសន៍​ដែរ​ថា ការ​ថ្វាយ​អភិបូជាលើក​ដំបូងនេះ ជា​​ព្រះអំណោយទានដែលព្រះជាម្ចាស់ប្រទានឲ្យ​លោក បាន​កាន់ព្រះកាយ និងព្រះលោហិតព្រះគ្រីស្ត ហើយ​នេះជាបទពិសោធន៍​ថ្មីមួយ។ …

លោកបូជាចារ្យថ្មីរំលឹកអំពីតួនាទីជាគ្រីស្តបរិស័ទ Read More »

លោក វី សំណាង៖ សង្គហៈ​ ​យុត្តិធម៌​ និង​មេត្តាករុណាត្រូវ​ដើរ​ទន្ទឹម​គ្នា

នៅ​ក្នុង​អភិបូជា​លើក​ដំបូង​ លោក​បូជាចារ្យ​ថ្មី យ៉ូហានបាទីស្ទ វី សំណាង និយាយ​ទៅ​កាន់​គ្រីស្ត​បរិស័ទ​ថា «ការធ្វើសង្គហ: និងយុត្តិធម៌ត្រូវតែ​ធ្វើ​ដំណើរ​គ្នាជាមួយនឹងមេត្តាករុណាផងដែរ។» លោក​មាន​ប្រសាសន៍​នេះ​នៅ​ព្រះវិហារ​ព្រះកុមារ​យេស៊ូ​បឹង​ទំពុន នារាជធានីភ្នំពេញ ក្នុង​ពិធី​​អភិបូជាលើក​ដំបូង​របស់​លោក​​នាថ្ងៃទី​២៤ ខែ​កញ្ញាកន្លងទៅ។ លោក​បន្ថែម​ទៀតថា សូមឱ្យយើងនៅទីនេះមានចិត្តមេត្តា​ករុណា​ដូចព្រះជាម្ចាស់ ដោយ​គ្រប់ពេលវេលា​យើង​ថ្លឹងថ្លែង​ពិចារណា​ ដោយ​​ឱ្យ​ព្រះវិញ្ញាណដ៏វិសុទ្ធ​បំភ្លឺ​នូវ​កិច្ចការដែលយើងធ្វើ។ នៅ​ក្នុង​ឱកាសអភិបូជាលើក​ដំបូង​​​នេះ​ដែរ អ្នក​ស្រី ភោគ​ សុម៉ានី គ្រីស្ត​បរិស័ទ​នៅ​ព្រះ​វិហារ​ព្រះកុមារ​យេស៊ូ​​រៀប​រាប់​ថា ក្នុង​នាម​ជាគ្រីស្ត​បរិស័ទ​ យើង​ត្រូវ​ទទួល​ពាក្យ​ «សមធម៌»​ ឱ្យ​បាន​ច្រើន​ជាង​«សមភាព»។ អ្នកស្រី​ជា​អ្នក​សម្រប​សម្រួល​ក្នុង​សាលា​អប់រំពិសេស​សម្រាប់ការ​លូតលាស់ ដែល​ផ្តោត​សំខាន់​សម្រាប់​កុមារ​អូទីសឹម​បន្ថែមថា ពាក្យ​ថា​សមធម៌​នេះ​សំខាន់​មែនទែន ​ដើម្បី​ឱ្យ​កុមារដែល​កំពុង​មាន​បញ្ហា​អូទីសឹម ​បាន​ទទួល​នូវ​អ្វីដែល​សង្គម​ជា​ច្រើន​បដិសេធពួក​​គាត់ និង​«ជាពាក្យ​មួយ​លើក​ទឹក​ចិត្ត​ខ្ញុំ​ឱ្យ​បន្ត​ធ្វើ​ការ​ជា​មួយ​​ក្មេងពិសេស​ទាំងនោះ​»។​ ក្នុងនាមជា​បូជាចារ្យថ្មី​មួយរូប លោក​វីសំណាង​សូម​គ្រីស្តបរិស័ទ​អធិដ្ឋាន​សម្រាប់​គាត់​ ដើម្បី​ឲ្យ​គាត់​អាច​រស់នៅ​ក្នុង​អគ្គសញ្ញា​តែង​តាំង​អស់​មួយជីវិត។ លោក​បូជាចារ្យ​ថ្មី វី​ សំណាង បាន​ទទួល​អគ្គសញ្ញា​តែង​តាំង​ជា​បូជាចារ្យ​ពី​លោក​អភិបាល​អូលីវីយ៉េ ជ្មីត​ហស្លេរ អភិបាល​ព្រះ​សហគមន៍​ភូមិភាគ​ភ្នំពេញ រួម​ជាមួយ​លោក​បូជាចារ្យ​ថ្មី​ពី​អង្គ​ទៀត​គឺ​លោក​បូជាចារ្យ ថៃ រតនៈ(ប៊ុនលី) និង​លោក​បូជាចារ្យ វិន កាន់ នា​ថ្ងៃ​ទី​២៣ កញ្ញា ២០២៣នេះ នៅ​មជ្ឃ​មណ្ឌល​ភ្នំពេញ​ថ្មី​។​ លោក​បូជាចារ្យ​ថ្មី​ ត្រូវបាន​លោក​អភិបាល​ព្រះសហគមន៍​ចាត់​ឱ្យ​ទៅ​បំពេញ​បេសកកម្ម​ប្រកាស​ដំណឹង​ល្អ​ជាផ្លូវការណ៍​នៅ​មណ្ឌល​សកម្មភាព​ភ្នំពេញ​ខាង​ជើង ដែលមាន​ព្រះសហគមន៍ អរិយក្សត្រ ពោធិ៍ធំ …

លោក វី សំណាង៖ សង្គហៈ​ ​យុត្តិធម៌​ និង​មេត្តាករុណាត្រូវ​ដើរ​ទន្ទឹម​គ្នា Read More »

លោក​វីសំណាង៖បូជាចារ្យជា​ឧបករណ៍​របស់​ព្រះជាម្ចាស់​

នៅ​ក្នុង​អភិបូជាលើកដំបូងនៅព្រះវិហារសន្តីម៉ារី តួតាំង នៃមណ្ឌលសកម្មភាព​    មេគង្គ​ដែលជាទីកន្លែងកំណើត លោកបូជាចារ្យ​ យ៉ូហាន បាទីស្ត វី សំណាង ឲ្យដឹងថា«ខ្លួនខ្ញុំលែងជាកម្មសិទ្ធខ្លួនខ្ញុំទៀតហើយ រាល់ពាក្យសម្ដី កាយវិការ ដៃជើងអ្វីៗទាំងអស់ជារបស់ព្រះគ្រីស្ត។» ក្នុងធម្មទេសនា​នារសៀល​ថ្ងៃទី​២៤ ខែ​កញ្ញា លោក​បូជាចារ្យ​ថ្មី មាន​ប្រសាសន៍ទៀតថា  ដូច្នេះលោក​ជា​ឧបករណ៍របស់ព្រះជាម្ចាស់​ ជាឧបករណ៍នៃធម៌មេត្តាករុណារបស់ព្រះជាម្ចាស់។ លោក​បាន​អធិដ្ឋាន​សូម​ឲ្យ​អ្វី​ដែល​លោក​ធ្វើ គឺដើម្បី​លើកតម្កើងព្រះគ្រីស្ត និង​ឱ្យគ្រីស្ត​បរិសមើល​ឃើញ​វត្តមាន​ព្រះអង្គ​ក្នុង​រូបកាយ​របស់​គាត់​ជា​បូជាចារ្យ​ដែរ។ លោក​បូជាចារ្យ​ថ្មី បាន​ថ្វាយ​អភិបូជាលើក​ដំបូង​នេះអម​ដោយ​លោក​អភិបាល​អូលីវីយ៉េ ជ្មីត​ហស្លេ​ អភិបាល​ព្រះសហគមន៍កាតូលិក​ភូមិភាគ​ភ្នំពេញ និង​មាន​គ្រីស្ត​បរិស័ទ​ចូលរួម​ច្រើន​កុះករផងដែរ។ លោក​បូជាចារ្យថ្មី​ស្នើសុំ​ឲ្យគ្រីស្ត​បរិស័ទ​បន្ត​អធិដ្ឋាន​សម្រាប់​គាត់ ដើម្បីឱ្យគាត់​ក្លាយជាអំបិលសម្រាប់​ពិភពលោកអស់កល្បជានិច្ច។ ជាមួយ​គ្នានេះ​លោក​សំណាង បាន​រំលឹកដល់​គ្រីស្ត​បរិស័ទ​ឲ្យ​អធិដ្ឋាន​ជានិច្ចទោះ​ក្នុង​កិច្ច​ការ​តូចធំ​ក្តី​​ គឺសូមព្រះវិញ្ញាណដ៏វិសុទ្ធបំភ្លឺ ដើម្បីឱ្យយើងអាចជ្រើសរើសអ្វីមួយស្របតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ក្នុងឱកាសនោះ​លោកអភិបាល អូលីវីយ៉េ សូម​អរគុណ​ដល់​ឪពុកម្តាយ​​របស់​លោក​បូជាចារ្យ​វីសំណាង ដែលបាន​ថែរក្សាកូន និងអនុញ្ញាតឱ្យចូលទេវវិទ្យាល័យ ដើម្បីក្លាយជាបូជាចារ្យនៅថ្ងៃនេះ​។ លោកបូជាចារ្យ យ៉ូហានបាទីស្ត វី សំណាង ទទួលអគ្គសញ្ញាតែងតាំងជាបូជាចារ្យ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ និង​ត្រូវ​ចាត់​ដោយ​លោក​អភិបាល​ទៅបំពេញបេសក​កម្មនៅមណ្ឌលសកម្មភាពភ្នំពេញខាងជើងក្នុង​ខែ  មករា ឆ្នាំ២០២៤។ បច្ចុប្បន្ន​លោក​នៅ​បម្រើ​ការងារ​នៅ​​ព្រះវិហារ​ ព្រះកុមារយេស៊ូបឹងទំពុន៕ ដោយ ចាន់​ម៉ានុត

Subscribe to our newsletter

Don't miss new updates on your email