គ្រីស្តបរិស័ទ​កាតូលិក​ចូលរួម​ប្រកួត​ពានរង្វាន់សហគ្រិន​ថ្នាក់​ជាតិ​លើកទី៤

បេក្ខជន​២០រូប​មក​ពី​បណ្តាខេត្ត​នានា​នៃ​ប្រទេស​កម្ពុជា​ ដែលសុទ្ធ​សឹង​ជា​សហគ្រិន​ជនជាតិ​កម្ពុជា​ខ្នាត​តូច​និង​ធម្យម​ បាន​ចូលរួម​ប្រកួត​ប្រជែង​គ្នា​​ដើម្បី​យក​ពាន​រង្វាន់​សហគ្រិន​ថ្នាក់ជាតិ​ឆ្នាំ​២០២៣ ដែល​រៀបចំ​ដោយ​វិទ្យាស្ថាន​ជាតិ​សហគ្រិន​ភាព​និង​នវានុវត្តន៍​ ដែល​បាន​ប្រព្រឹត្តទៅនៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា នាទីក្រុង​ភ្នំពេញ​កាលពីថ្ងៃទី​១៥ ខែ​វិច្ឆិកា​ម្សិលមិញនេះ។ ពានរង្វាន់​សហគ្រិន​ថ្នាក់ជាតិ​នេះ បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០២០ និង​ធ្វើឡើង​ជា​រៀង​រាល់​ឆ្នាំ ដែលមានគោលបំណង​លើកកម្ពស់​ការយល់ដឹង​អំពី​តួនាទី​សំខាន់ៗ​របស់​សហគ្រាស​ធុន​តូច​និង​មធ្យម​នៅកម្ពុជា  និង​ពង្រឹង​និង​ពង្រីក​ភាពជា​ដៃ​គូ​រវាង​វិស័យ​សាធារណៈ និង​វិស័យ​ឯកជន​ និង​ទំនួល​ខុស​ត្រូវ​សង្គម​តាមរយៈ​ការ​កសាង​អនាគត​សហគ្រិន​នៅ​កម្ពុជា។ ការ​ប្រកួត​នេះ​មាន​២​ដំណាក់កាល គឺ​ដំបូង​ បេក្ខជន​ទាំងអស់​ត្រូវ​ធ្វើ​បទ​បង្ហាញ​អំពី​សហគ្រាស​របស់​ខ្លួន​ចំនួន​៨នាទី​ ដោយ​មាន​គណៈកម្មការ​ដាក់ពិន្ទុ​ជូន​ ដើម្បី​ជម្រុះ​យក​ចំនួន​១០នាក់​។ ដំណាក់កាលទី​២ គឺ​បេក្ខជន​ជាប់​លំដាប់​ទាំង​១០ ត្រូវ​ឆ្លើយ​នឹង​សំណួរ​មួយ​ចំនួន​របស់​គណៈកម្មការ​ដាក់​ពិន្ទុ។ កម្មវិធីប្រកួត​ប្រជែង​ឆ្នាំ​ទី៤នេះ ​មាន​ការចូលរួម​ពីសហគ្រិន​គ្រប់​ស្រទាប់​វិស័យ គឺមានទាំងការ​កែច្នៃ​​ចំណីអាហារ ការអប់រំ ការ​កែច្នៃ​វត្ថុសម្រាប់​ប្រើ​ប្រាស់ និង​សេវាកម្មជាដើម។ លោក​មាគ ស៊ន ជា​បេក្ខជន​កាតូលិក​មួយរូប​ និង​ជា​ប្រធាន​គ្រប់គ្រងនៃ​Coco de Takeo បាន​ជាប់​ក្នុងចំណោម​Top 10 បាន​ឲ្យដឹងថា អ្វីដែលលោក​បាន​ជួប​ក្នុង​ថ្ងៃនេះ ជា​បទពិសោធថ្មីមួយ​ និង​ទទួល​បាន​បទ​ពិសោធច្រើន​ដែល​នឹង​ត្រូវ​រៀន​ពី​​​ដៃគូ​សហគ្រិន​ខ្លាំងៗ​ ដើម្បីអភិវឌ្ឍ​កម្មវិធី​របស់​លោក​បន្ត​ទៀត។ «ថ្ងៃនេះ ខ្ញុំគិតថា Coco de Takeo ឈ្នះ​មែនទែន។ ឈ្នះទៅលើ​អ្វីដែល​ខ្លួន​ឯងគិត​ថា​មិន​អាច​ធ្វើទៅ​បាន​ ហើយ​យើង​បាន​ឈានដល់​វគ្គ​Top 10» លោក​ស៊ន​បញ្ជាក់។ Coco de Takeo ជាសហគ្រាស​សិប្បកម្ម​ខ្នាត​តូច​ …

គ្រីស្តបរិស័ទ​កាតូលិក​ចូលរួម​ប្រកួត​ពានរង្វាន់សហគ្រិន​ថ្នាក់​ជាតិ​លើកទី៤ Read More »