Day: December 2, 2023

លោកអភិបាលរំឭកគ្រីស្តបរិស័ទអនុវត្តមេត្តាករុណា កុំចាំថ្ងៃចុងក្រោយ

នៅអាទិត្យចុងក្រោយ​នៃ​រដូវ​ធម្មតាលោក​អូលីវីយ៉េ ជ្មីតហស្លេ​អភិបាល​ព្រះសហគមន៍​ភូមិភាគ​ភ្នំពេញ រំឭកគ្រីស្តបរិស័ទ​ឱ្យធ្វើកិច្ច​មេត្តាករុណា​ជាប្រចាំថ្ងៃ​ដោយនឹកគិត​អំពីព្រះយេស៊ូ​ការ​កាត់ក្ដីចុងក្រោយ។​ លោកអភិបាលមាន​ប្រសាសន៍​នៅថ្ងៃទី២៦ខែវិច្ឆិកានៅព្រះវិហារ​សន្តសិលានិង​សន្តប៉ូល​នារាជធានីភ្នំពេញថា  នៅពេលយើង​នឹក​ឃើញ​ព្រះយេស៊ូ​នៅលើឈើឆ្កាង យើង​ដឹង​ថា​ជីវិត​របស់​យើង​មិន​ទៀងទាត់ទេ។​ ដូច្នេះ​លោក​អភិបាល​សូម​ឱ្យគ្រីស្តបរិស័ទ​ចេះ​ស្វែង​រក​វត្តមាន​របស់​ព្រះជាម្ចាស់​មិន​មែន​តែនៅក្នុង​ដួងចិត្ត  ដោយ​អធិដ្ឋាន និងអភិបូជា​តែប៉ុណ្ណោះទេ។  លោកថា   «នេះ​មិន​ទាន់ល្មម​សម្រាប់ស្រលាញ់​ព្រះជាម្ចាស់​នោះទេគឺ​ត្រូវ​អនុវត្ត​ដោយចេះស្រឡាញ់​យ៉ាង​សកម្ម»។​ ទំនាក់​ទំនង​របស់យើង​ក្នុង​បងប្អូន​ឯទៀតៗ​ពិសេស​អ្នក​ដែល​តូចតាច​គឺ​ផ្ដល់អាហារ  ផ្ដល់ទឹក ចែកទាន ស្វាគមន៍ជនបរទេស  ឱ្យ​សម្លៀកបំពាក់ សួរសុខទុក្ខ​អ្នក​ជាប់ឃុំ និងរៀបចំពិធីបុណ្យសព​។ និង​មាន​កិច្ច​ការ​ខាងផ្លូវ​វិញ្ញាណ​ចំនួន​៧ទៀត ដែលនឹង​គ្រីស្តបរិស័ទ​រួមមាន​ជួយមនុស្ស​សង្ស័យ​នៃជំនឿនិងគោលដៅនៃ​ជីវិតផ្ទាល់ខ្លួន អប់រំណែនាំមនុស្ស​ខ្វះចំណេះដឹង  និយាយណែនាំ​អ្នក​មាន​បាបកែប្រែចិត្តគំនិត លួងលោម​មនុស្ស​រងទុក្ខលំបាក  លើកលែងទោសជានិច្ច  តស៊ូជាមួយមនុស្ស​ដែល​រំខានយើង  និងអធិដ្ឋាន​សម្រាប់មនុស្សរស់និងស្លាប់។ កិច្ចទាំង១៤នេះ  ដើម្បីឆ្លើយតប​នឹង​សំណួរ​របស់ព្រះយេស៊ូនៅថ្ងៃចុងក្រោយ​នៃជីវិតរបស់យើង​។ លោក​អភិបាលបាននដាស់តឿន​ទៀតថា កិច្ចការ​ទាំង​១៤នេះ​ត្រូវ​ចាប់ផ្ដើម​ពីពេលនេះ​តទៅ​កុំ​រង់ចាំថ្ងៃស្អែក។​ ក្នុង​រដូវ​រង់ចាំខាង​មុខ​នេះ លោកអភិបាល​សូម​ឱ្យ​គ្រីស្តបរិស័ទ​គិត​អំពី​កិច្ចការ​ធម៌មេត្តាករុណា​នេះ៕ ដោយកែវ កញ្ញា​

យុវជនប្រមាណជា១០០នាក់ចូលរួមឈ្វេងយល់អំពីការត្រាស់ហៅ

កាលពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ យុវជន​ប្រមាណ​​​​ជា​១០០នាក់​ដែលមកពី៩មណ្ឌលសកម្មភាពក្នុងភូមិភាគភ្នំពេញ បានចូលរួម កម្មវិធីបោះជំរុំសម្រាប់ការត្រាស់ហៅ​ដែលរៀបចំឡើងដោយ គណៈកម្មការដើម្បីការ​ត្រាស់​ហៅ​ ក្រោមប្រធានបទ​ «ពេលវេលានៅជាមួយ​ព្រះយេស៊ូ​» នៅរមណីយដ្ឋាន ឋានសួគ៌​ធម្មជាតិភ្នំវល្លិ៍ ស្ថិត​នៅ​ក្នុង​ខេត្ត​កែប។ កម្មវិធីនេះមានការអញ្ជើញចូលរួមដោយលោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាល​​​ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ លោកបូជាចារ្យជាច្រើនអង្គ ក្រុមបព្វជិត-ជិតា ជាច្រើនផងដែរ។ បើតាមប្រសាសន៍របស់លោកបូជាចារ្យ វី សំណាង ជាគណៈកម្មការកម្មវិធី​ការ​ត្រាស់​ហៅ​នេះ​បានឱ្យដឹងថា ទិសដៅ​សំខាន់​នៃ​កិច្ច​បោះជំរំនេះ គឺ​ជួយតម្រង់ទិសដល់ យុវជន យុវនារី​ដែល​មានបំណងចង់ដឹងនិង​ឈ្វេងយល់​អំពី​ការត្រាស់​ហៅ​ក្នុងជីវិត​របស់​ខ្លួន និង​របៀប​ថ្វាយ​ខ្លួនទៅ​ព្រះជាម្ចាស់។ លោក​បូជាចារ្យ​សំណាង​ បន្ថែមថា នៅ​ក្នុង​កម្មវិធីនេះ យុវជន​ទាំងអស់​មាន​​ឱកាស​នៅ​​ជាមួយព្រះយេស៊ូ និង​ព្រះជាម្ចាស់ ដោយ​ស្តាប់​សំឡេង​របស់ព្រះអង្គ​ក្នុងដួងចិត្ត ដែលជាសញ្ញាមួយនៃការត្រាស់ហៅរបស់​​ព្រះជាម្ចាស់​ថា តើ​ព្រះអង្គចង់ឱ្យ​ពួកគាត់ធ្វើ​អ្វី។ នៅថ្ងៃបើក​កម្មវិធី លោកអភិបាលអូលីវីយ៉េ បានអប់រំណែនាំដល់យុវជន យុវនារី ចេះ​រកឃើញ​វត្តមានព្រះយេស៊ូក្នុងជីវិតរស់នៅប្រចាំថ្ងៃ ដោយលោកបានលើកឡើងមាគ៌ា៩ចំណុច។ ក្នុងនោះ​រួមមាន​ ជឿហើយដឹង​ថាព្រះយេស៊ូគង់នៅក្នុងចិត្ត មើលជុំវិញខ្លួនដោយភ្នែកនៃជំនឿ ពិចារណានិងត្រួតពិនិត្យជីវិតផ្ទាល់ខ្លួនដោយមានចិត្តអរព្រះគុណព្រះជាម្ចាស់ជារៀងរាល់ថ្ងៃ ប្រើពាក្យអធិដ្ឋានខ្លីៗដើម្បីទំនាក់ទំនង​ជាមួយព្រះជាម្ចាស់ យកពេលវេលាដើម្បីនមស្ការព្រះកាយព្រះគ្រីស្តនិងស្មិងស្មាធិ៍ អធិដ្ឋានទាំងព្រឹកទាំងល្ងាច​ ត្រូវ​មាន​​ផ្គាំឬឈើឆ្កាងក្នុងកាបូប​ជានិច្ច យកពេលវេលាដើម្បីសម្លឹងមើលពិភពលោកនិងមនុស្សដែលព្រះជាម្ចាស់បានបង្កើត និងត្រូវ​មានចិត្តមេត្តាករុណាចំពោះបងប្អូនឯទៀតៗជាពិសេសអ្នកតូចតាច។ លោកអភិបាលបានមានប្រសាសន៍ថា ចំណុចទាំង៩នេះ …

យុវជនប្រមាណជា១០០នាក់ចូលរួមឈ្វេងយល់អំពីការត្រាស់ហៅ Read More »

Subscribe to our newsletter

Don't miss new updates on your email