លោកអូលីវីយ៉េ ឲ្យ​គ្រីស្ត​បរិស័ទ​កាយអំពើបាបចេញពីខ្លួន

ក្នុងអាទិត្យទី២នៃរដូវរង់ចាំនេះ លោកអភិបាលភូមិភាគភ្នំពេញ សុំឱ្យគ្រីស្តបរិស័ទរៀបចំខ្លួន ដូចការដ្ឋានផ្លូវថ្នល់ ដែលត្រូវកាយដីមិនល្អចេញ ហើយត្រូវបំពេញដោយថ្មគ្រឹះ។ ក្នុងនោះគឺគ្រីស្តបរិស័ទត្រូវកាយចេញនូវអំពើបាប និងទម្លាប់អាក្រក់ក្នុងខ្លួន ហើយត្រូវចាក់បញ្ចូលនូវព្រះបន្ទូលព្រះជាម្ចាស់  និងអគ្គសញ្ញាផ្សេងៗចូលក្នុងដួងចិត្តជំនួសវិញ។ ថ្លែងក្នុងធម្មទេសនានាថ្ងៃទី១០ ខែធ្នូ នៅព្រះវិហារ សន្ត​អូគូស្តាំង នៃខេត្ត​កំពត ដែលមានគ្រីស្តបរិស័ទប្រមាណ១០០នាក់មកពីព្រះសហគមន៍ចំនួន៥ ដែលស្ថិតក្នុងមណ្ឌលសកម្មភាពកំពត-កែប និងពីសាលា​ដុន​បូស្កូ​ចូលរួម លោកអូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញមានប្រសាសន៍ថា ព្រះជាម្ចាស់ឱ្យយើងរៀបចំផ្លូវនៃជីវិតដើម្បីទទួលព្រះជាម្ចាស់។ មណ្ឌល​សកម្មភាព​កំពត​-កែប មាន​ព្រះសហគមន៍​ដូចជា ព្រះវិហារ​សន្ត​អូគូស្តាំង ព្រះវិហារ​សន្តយ៉ូសែប(ជុំគិរី) ព្រះវិហារ​សន្តសិលា(ព្រែកប្រស់) ព្រះសហគមន៍ត្រពាំង​រ៉ុន និង​ព្រះសហគមន៍សន្តប៉ូល (កោះស្លា)។  ក្នុងរដូវរង់ចាំ​នេះ យើងត្រូវឱ្យព្រះវិញ្ញាណនាំយើង ឱ្យស្គាល់អំណោយទាន៧របស់ព្រះជាម្ចាស់ដែលប្រៀបដូចជាទឹកដែលស្រោចលើផ្លូវកុំឱ្យហុយនិងមើលឃើញផ្លូវច្បាស់លាស់។ លោកអភិបាលបន្ថែម។ លោកអភិបាល សូមឱ្យគ្រីស្តបរិស័ទកែប្រែចិត្តគំនិត ស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ មានទំនាក់ទំនងជាមួយព្រះយេស៊ូ និង ត្រូវចេះតស៊ូ ដាក់ខ្លួន  និងស្រឡាញ់បងប្អូនឯទៀតៗ។ លោកអភិបាលបន្តថា «យើងត្រូវទំនាក់ទំនង ជាមួយព្រះយេស៊ូ ដើម្បីឱ្យយើងមានគ្រឹះរឹងមាំ​ក្នុងជីវិតរបស់យើង»។ ក្នុងនោះដែរ លោកអភិបាលឱ្យគ្រីស្តបរិស័ទត្រូវ ចេះតស៊ូក្នុង​ជីវិតរបស់ខ្លួន ដាក់ខ្លួនដូចលោកយ៉ូហានបាទីស្ត ចេះទទួលខុសត្រូវតាមតួនាទីរបស់ខ្លួន ក្នុងនាមជា ឪពុកម្ដាយ កូន  លោកបូជាចារ្យ …

លោកអូលីវីយ៉េ ឲ្យ​គ្រីស្ត​បរិស័ទ​កាយអំពើបាបចេញពីខ្លួន Read More »