មណ្ឌល​សកម្មភាព​ព្រះសីហនុមានគង្វាលថ្មី

លោកអភិបាល​អូលីវីយ៉េ ជ្មីតហស្លេ អភិបាល​ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានធ្វើ​ពិធី​ចាត់តាំង​លោក​បូជាចារ្យ ហ្គូស្តាវ៉ូ បេនីតេស អាដ្រីយ៉ាន ជា​អ្នក​ទទួល​ខុសត្រូវ​លើ​មណ្ឌល​សកម្មភាព​ព្រះសីហនុ​-កោះកុង​ជា​ផ្លូវការ កាលពី​ថ្ងៃទី១៧ ខែ​ធ្នូ កន្លងទៅ នៅព្រះវិហារ​សន្ត​មីកាអែល​ ក្នុង​ខេត្តព្រះសីហនុ ដែល​មាន​គ្រីស្តបរិស័ទ​ចូលរួម​យ៉ាង​ច្រើន​កុះករ។ ក្នុងថ្ងៃ​ផ្តល់​មុខងារនេះ លោក​អភិបាល​អូលីវីយ៉េ​ មានប្រសាសន៍ថា លោក​បូជាចារ្យ​ហ្គូស្តាវ៉ូ នឹង​ចែករំលែក តួនាទីពីលោកអភិបាល ដើម្បី​ថែទាំនិងធ្វើដំណើរជាមួយមនុស្សដែល​ជាប់ជាមួយ​ភាពងងឹត និងគ្មាន​ក្ដីសង្ឃឹម គឺត្រូវ​ប្រកាសដំណឹង​ល្អ ដើម្បីអោយមនុស្ស​ក្នុងតំបន់​មាន​ជីវិតបរិបូរណ៍ដែល​មក​ពី​ព្រះជាម្ចាស់។ លោកអភិបាល​បាន​រំលឹកទៀតថា អ្នក​គង្វាល​ដឹងថា ព្រះជាម្ចាស់គង់នៅ និង​បាន​បំពាក់សេចក្ដី​សុចរិត របស់ព្រះអង្គ​ដើម្បី​ឲ្យ​យើង​បំពេញ​បេសកកម្មនេះ ដែល​នាំឲ្យប្រជារាស្រ្ដរបស់​ព្រះជាម្ចាស់​រស់នៅក្នុង​អំណេសប្បាយ។ លោកអភិបាល​បន្ថែមថា តួនាទី​របស់លោក​គង្វាលគឺ​ដឹកនាំ​បងប្អូនឲ្យ​​ចេះ​អធិដ្ឋាន​លើកតម្កើងសិរីរុងរឿង​​ព្រះជាម្ចាស់ ដើម្បីភ្ជាប់​ជាមួយ​ព្រះជាម្ចាស់​ដែល​ប្រទានជីវិតនិង​ប្រទានការសង្គ្រោះនិង​ដើម្បី​ប្រោះបងប្អូន​ឲ្យ​បាន​វិសុទ្ធ និ​ងមានជីវិត​អស់កល្បជានិច្ច​ ជា​ពិសេស​តាម​រយៈ​អគ្គសញ្ញានានា។ កិច្ចការទាំងនេះ​មិន​ងាយស្រួលទេ តែ​អ្វីដែល​ជា​កំលាំង​របស់​លោកនោះ គឺ​ព្រះជាម្ចាស់​ដែល​បាន​ត្រាស់ហៅ​លោក​ដោយ​មាន​ព្រះហទ័យស្មោះត្រង់ ហើយ​ព្រះអង្គ​នឹង​សម្រេចកិច្ច​ការទាំងនេះ​តាមរយៈ​លោកបូជាចារ្យផ្ទាល់។ លោអភិបាល​បញ្ជាក់។ «ដូច្នេះ​លោកឪពុក​មិន​នៅ​ឯកោទេ ព្រោះមានព្រះជាម្ចាស់​គង់នៅ» លោកអភិបាល​បន្ថែម។ យើង​ជា​បូជាចារ្យ​មែន ប៉ុន្តេ​យើង​មិនមែន​ព្រះយេស៊ូ ប៉ុន្តែ​យើង​ទទួល​តួនាទីមួយ​ពិសេស គឺ​ផ្តល់​សក្ខីភាពអំពីពន្លឺ ដែល​ជា​​ព្រះយេស៊ូកំពុង​យាង​មក ហើយ​ឲ្យ​គ្រីស្តបរិស័ទ​ក្លាយជា​ពន្លឺ​បំភ្លឺពិភពលោក​។ ក្នុងនោះ​ដែរ លោកអភិបាលព្រះសហគមន៍​​ស្នើ​សុំ​ឲ្យ​លោក​បូជាចារ្យហ្គូស្តាវ៉ូ​ រៀបចំ​​គណៈកម្មា​ការ ដែល​ជា​សហការី របស់​លោក​​ក្នុង​ព្រះសហគមន៍ ធ្វើ​ដំណើរ​ជាមួយ​គ្រីស្តបរិស័ទ​ឯទៀតៗ​ …

មណ្ឌល​សកម្មភាព​ព្រះសីហនុមានគង្វាលថ្មី Read More »