សិស្សវិទ្យាល័យសន្តហ្វ្រង់ស្វ័រ ចំនួន ៤ នាក់ ទទួលបានមេដាយ Math Kangaroo 2024
សិស្សនៃវិទ្យាល័យសន្តហ្វ្រង់ស្វ័រ ចំនួន ៤ នាក់ បានប្រឡងជាប់ និងទទួលបានមេដាយក្នុងការប្រឡង Math Kangaroo 2024 ក្នុងចំណោម៥តំបន់ (ព្រះសីហនុ កំពង់ចាម បាត់ដំបង សៀមរាប រាជធានីភ្នំពេញ) ដែលបានប្រព្រឹត្តឡើងកាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ ដែលមានសិស្សចូលរួមសរុបប្រមាណ ជាង ៣០០០ នាក់។ លោក ប៉ិច វិបុល នាយកវិទ្យាល័យសន្តហ្វ្រង់ស្វ័រ បានប្រាប់ឱ្យដឹងថា លោកពិតជាសប្បាយយ៉ាងខ្លាំង នៅពេលដែលលោកទទួលបានព័ត៌មានថា សិស្សសាលាសន្តហ្រ្វង់ស្វ័ររបស់លោកចំនួន៤នាក់ទទួលបានមេដាយ ក្នុងការប្រឡង Math Kangaroo 2024នេះ។ ក្នុងនោះមានសិស្សម្នាក់ទទួលបានមេដាយមាស១ មេដាយសំរិទ្ធ១ និងមេដាយប្រាក់ចំនួន២។ លោកបានមានប្រសាសន៍ថា ៖ «ខ្ញុំមានអារម្មណ៍រីករាយ និងគិតថាលទ្ធផលនេះវាបានឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងដឹកនាំ បង្ហាត់បង្រៀនដោយយកចិត្តទុកដាក់ និងស្មារតីទទួលខុសត្រូវខ្ពស់ពីសំណាក់គណៈគ្រប់គ្រងសាលា លោកគ្រូអ្នកគ្រូ និងកិច្ចសហការពីអ្នកអាណាព្យាបាលរបស់សិស្ស»។ លោកបានបន្តថា ជាពិសេសការខិតខំប្រឹងប្រែងព្យាយាមរៀនសូត្ររបស់សិស្ស ក្រោមការជួយឧបត្ថម្ភគាំទ្រ ទាំងផ្នែកស្មារតី និងសម្ភារពីសំណាក់លោកអភិបាលអូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រហសហគមន៍កាតូលិកភូមិភាគភ្នំពេញេដែលជាស្ថាបនិករបស់សាលានេះ។ ទន្ទឹមនឹងនេះដែរ លោក ប៉ិច …
សិស្សវិទ្យាល័យសន្តហ្វ្រង់ស្វ័រ ចំនួន ៤ នាក់ ទទួលបានមេដាយ Math Kangaroo 2024 Read More »