យុវជនកាតូលិកភូមិភាគភ្នំពេញធ្វើធម្មយាត្រារិះគិតអំពីជំនឿ

យុវប្រមាណជិត២៤០ នាក់មកពីព្រះសហគមន៍កាតូលិកនានា​ទាំង៧​ខេត្តក្រុងក្នុងភូមិភាគភ្នំពេញ បានជួបជុំគ្នា ក្នុងធម្មយាត្រា​រយៈពេលបីថ្ងៃ​ ដែល​ដំណើរនេះ​​ចាប់​ផ្តើម​នៅព្រះសហគមន៍កាតូលិកត្រែងត្រយឹង ហើយបន្តធ្វើដំណើរធម្មយាត្រាទៅឧទ្យានជាតិ​ព្រះសុរាម្រិតកុសមៈគីរីរម្យ ក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ពីថ្ងៃទី១-៣ ខែមីនាឆ្នាំ២០២៤។ លោក ស៊ាន់ សារឿនប្រធានការិយាល័យយុវជន ជំទង់ និងកុមារភូមិភាគភ្នំពេញ ដែលជាអ្នកសម្របសម្រួលកម្មវិធី បានឲ្យដឹងថា កម្មវិធីនេះ មានប្រធានបទ «សូមអញ្ជើញមក អ្នកនឹងឃើញ» ដើម្បី​ជួយ​យុវជន​​រួមដំណើរជាមួយព្រះយេស៊ូ ក៏ដូចជាទទួលបទពិសោធ​ថ្មី តាមរយៈដំណើរ​ជួបជាមួយមិត្តថ្មី និងស្តាប់ការអប់រំរបស់លោកអភិបាលអូលីវីយ៉េ ដើម្បីទទួលកំលាំងថ្មី បន្តជីវិត​ប្រចាំ​ថ្ងៃ​រស់នៅក្នុង​​ជំនឿរបស់ខ្លួន។ លោកក៏បានលើកទឹកចិត្តយុវជនដែលបានចូលរួម ឲ្យបន្ត​បេសកកម្ម​បម្រើ​បងប្អូន បម្រើព្រះសហគមន៍តាមកន្លែងរបស់ខ្លួនរស់នៅ បន្តធ្វើគំរូ​ដោយសក្ខីភាព​អំពីជំនឿ​នៅ​កន្លែង​ធ្វើការ និងរស់នៅដោយចេះចែករំលែកជាមួយបងប្អូនឯទៀតៗ ជាពិសេសអ្នកដែលសង្គមបោះបង់ចោល។ ក្នុងដំណើរធម្មយាត្រា​នេះ យុវជន​រួមជាមួយលោកអភិបាល លោកបូជាចារ្យ បព្វជិតបព្វជិតា បានធ្វើដំណើរ​ថ្មើរ​ជើង ចម្ងាយ​ប្រមាណ​១២ គីឡូម៉ែត្រ ឡើងទៅលើភ្នំគីរីរម្យ។ អ្នកចូលរួមទាំងអស់បានទទួលការណែនាំ​អប់រំ​ពី លោក​អភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ដែលមានពីរដំណាក់កាល។ ក្នុងដំណាក់ទី១ មុនចេញដំណើរដោយថ្មើរជើង លោកអភិបាលបានណែនាំឲ្យយុវជន ដែលបានទទួលជំហានទី១រួចហើយ ក៏ដូចជា គ្រីស្តបរិស័ទ ឲ្យនឹកឃើញឡើងវិញនៅថ្ងៃដំបូង ដែលម្នាក់ៗបានធ្វើដំណើរ​ជាមួយ​​ព្រះយេស៊ូ។ …

យុវជនកាតូលិកភូមិភាគភ្នំពេញធ្វើធម្មយាត្រារិះគិតអំពីជំនឿ Read More »