សិស្សនិងនិសិ្សតដុនបូស្កូទទួលសញ្ញាបត្របច្ចេកទេស
សិស្សនិងនិស្សិតជាង១០០០នាក់ ទទួលសញ្ញាបត្រ ពីសាលាបច្ចេកទេសដុនបូស្កូភ្នំពេញ និងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈដុនបូស្កូទួលគោក កាលពីថ្ងៃទី២៨ ខែមីនាកន្លងទៅនៅបរិវេណសាលាដុបូស្កូភ្នំពេញ ភូមិក្រុងថ្មី សង្កាត់គោកឃ្លាំង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោមអធិបតីភាពរបស់លោកហេង សួរ រដ្ឋមន្ត្រីនៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមនិងគណៈគ្រប់គ្រងសាលា និងចូលរួមពីអាណាព្យាបាលសិស្សជាច្រើនរូប។ អ្នកស្រី ផាត ណារី មកពីខេត្តត្បូងឃ្មុំ ជាអតីតនិស្សិតជំនាន់ទី២៧ នៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈដុនបូស្កូទួលគោក បច្ចុប្បន្នជាបុគ្គលិកផ្នែកបញ្ជាទិញនៅក្រុមហ៊ុនឯកជនមួយកន្លែង ឲ្យដឹងថា ក្រោយបញ្ចប់ការសិក្សានៅសាលា នាងងាយស្រួលរកការងារបានធ្វើ ព្រោះស្ថាប័នជាច្រើនពេញចិត្តនឹងទទួលឲ្យធ្វើការ ហើយទទួលបានប្រាក់ខែសមរម្យ។ ណារី បានឲ្យដឹងទៀតថា ជោគជ័យទាំងនេះ គឺបានមកពីការខិតខំរបស់នាង និងសាលាផងដែរ ដែលបានយកចិត្តទុកដាក់បង្រៀន ជាពិសេសក្នុងពេលមានជំងឺកូវីដ១៩រាតត្បាត។ កញ្ញា ឆូវ ឆៃគីន មកពីខេត្តបាត់ដំបង ជាអតីតនិស្សិតជំនាន់ទី២៦នៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈដុនបូស្កូទួលគោកដែរនោះបានឲ្យដឹងថា «ខ្ញុំមានអារម្មណ៍សប្បាយរីករាយខ្លាំង ព្រោះខ្ញុំទទឹមរង់ចំាពេលវេលានេះយូរមកហើយ»។ ឆៃគីនបន្ថែមថា មេរៀនពីសាលាបានជួយដល់នាងជាច្រើនដើម្បីយកទៅអនុវត្តនៅកន្លែងការងារ ហើយចំណុចខ្វះខាតផ្សេងទៀត នាងបានរៀនបន្ថែមពីកន្លែងការងារ។ ដូនជី ម៉ារី តំាង សុវឌ្ឍនៈ ជានាយិកាសាលាបណ្តុះបណ្តាលវិជ្ជាជីវៈដុនបូស្កូទួលគោក មានប្រសាសន៍ថា ថ្ងៃនេះបងស្រីមានអំណរសប្បាយមែនទែនដែរបានឃើញកូនៗទំាងអស់គ្នាជោគជ័យនៅក្នុងការសិក្សា ក៏ដូចជាជោគជ័យនៅក្នុងអាជីពរបស់ខ្លួន។ ដូនជីបានផ្ដាំផ្ញើទៅកាន់កូនសិស្សចាស់ទំាងអស់ថា …