ការអប់រំសីលធម៌តាមបែបសាសនាជួយបង្ការនិងទប់ស្កាត់ការជួញដូរមនុស្សសម័យទំនើប

ព្រះសហគមន៍កាតូលិក​ រួមជាមួយសាសនា​ នានា​​ ចូលរួមទិវាជាតិអន្តរសាសនាប្រឆាំងអំពើជួញដូរមនុស្ស​  ២០​ សីហា​ ឆ្នាំ២០២៤​ ក្រោមប្រធានបទ «ការអប់រំសីលធម៌តាមវិស័យសាសនា​ បង្ការទប់ស្កាត់អំពើជួញដូរមនុស្ស​ សម័យឌីជីថល» នាថ្ងៃទី២០​ ខែសីហា​ ឆ្នាំ២០២៤​ នៅមជ្ឈមណ្ឌលសន្និបាត​ និងពិព័ណ៌អន្តរជាតិជ្រោយចង្វារ​ (OCIC)​ ដោយមានពិធីសូត្រធម៌​ និងអធិដ្ឋានបញ្ជូនសាររបស់សាសនានីមួយៗ។ ជំជួបរវាង​សាសនាក្នុងទិវា​ជាតិ​ប្រឆាំង​ការ​ជួញដូរមនុស្ស​ នៅថ្ងៃនេះ​ មាន​អ្នក​ចូលរួម​ប្រមាណជាង​២០០០នាក់ ដែលមានមេដឹកនាំ​សាសនា​ និងសាសនិក​ជាច្រើន​ដែលមាន​វត្តមាន​ក្នុង​ប្រទេស​កម្ពុជា​​ចូលរួម អាជ្ញាធរដែនដី ​មន្ត្រី​រាជការ​ សិស្សានុស្សិស​ និង​អង្គការ​ក្រៅរដ្ឋាភិបាល​​ ដែល​ជា​​មោទកភាពជាតិខ្មែរ​ រស់នៅក្នុង​សុខុដុមនីយកម្មសាសនា​ រួមគ្នាជាធ្លុងមួយក្នុងការចូលរួមបង្ការទប់ស្តាត់​ និងប្រឆាំងអំពើជួញដូរមនុស្ស​ ដែលកំពុងក្លាយជាឧក្រិដ្ឋកម្មដ៏ក្តៅគគុក​ និងក្លាយជាទាសភាពសម័យទំនើប​ នាសម័យដែលមានវិទ្យាសាស្រ្ត​ បច្ចេកវិទ្យាជឿនលឿន​ ដែលហៅថាសម័យឌីជីថល។ ឯកឧត្តមអភិសន្តិបណ្ឌិត​ ស​ សុខា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ និងជាប្រធានគណៈកម្មការជាតិប្រយុប្រឆាំងអំពើជួញដូរមនុស្ស​ មាន​ប្រសាសន៍ថា វិទ្យាសាស្រ្តដែលខ្វះគុណធម៌អាចនាំមកនូវគ្រោះមហន្តរាយដោយចៀសមិនរួចហើយរឹតតែសាហាវឃោឃៅ​ និងជះឥទ្ធិពលបានកាន់តែលឿនពិបាកទប់ទល់។  ហេតុនេះហើយការអប់រំកាយ​ វាចា​ ចិត្តទៅតាមគន្លងនៃសាសនា​ ពិតជាមានសារៈសំខាន់ណាស់។ លោក​បន្ត​ថា មេដឹកនាំ​សាសនា​គប្បីបង្កើនល្បឿននៃការអប់រំនេះ​ ឱ្យបានឆាប់រហ័ស​ និងឱ្យបានច្រើន​ ដើម្បីទប់ស្កាត់ការភ្លេចខ្លួនដែលនាំឱ្យអន្តរាយ​ …

ការអប់រំសីលធម៌តាមបែបសាសនាជួយបង្ការនិងទប់ស្កាត់ការជួញដូរមនុស្សសម័យទំនើប Read More »