លោកអភិបាលសិលា សួន ហង្សលី ថ្វាយអភិបូជាបាចទឹកព្រះពរផ្ទះថ្មី ក្រុមបងស្រីសាលេស៊ាន នៅមណ្ឌលគិរី

កាលពីថ្ងៃសុក្រ ទី២៤ ខែតុលា ឆ្នាំ២០២៥ ម្សិលមិញនេះ លោកអភិបាល សិលា សួន ហង្សលី បានអញ្ជើញជាអធិបតីភាពថ្វាយអភិបូជាបាចទឹកព្រះពរលើទីតាំង និងផ្ទះថ្មីរបស់ក្រុមបងស្រីសាលេស៊ាន នៅភូមិចម្ការតែ ឃុំស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ ពិធីថ្វាយអភិបូជាបាចទឹកព្រះពរនេះ ក៏មានការតម្កល់អដ្ឋិធាតុរបស់សន្តីម៉ារីយ៉ា ត្រន់កាត់ទី (St. Maria Troncatti) ដែលជាបងស្រីដ៏សំខាន់មួយរូបនៅក្នុងក្រុមគ្រួសារសាលេស៊ានផងដែរ។ ក្នុងឱកាសនោះ លោកអភិបាលក៏បានប្រគល់លិខិតរបស់សម្តេចប៉ាប លេអូ ទី១៤ ជូនដល់ក្រុមបងស្រីសាលេស៊ាន ដើម្បីជាការលើកទឹកចិត្ត និងពរជ័យបន្ថែមទៀតផង៕

លោកអភិបាលសិលា សួន ហង្សលី ថ្វាយអភិបូជាបាចទឹកព្រះពរផ្ទះថ្មី ក្រុមបងស្រីសាលេស៊ាន នៅមណ្ឌលគិរី Read More »