អភិបាល​ព្រះសហគមន៍​កាតូលិក​បំផុសសារ «សន្តិភាពនិងភាតរភាព»

ខេត្តតាកែវ៖ ការពង្រឹងសន្តិភាព សុខដុមរមនា និងសាមគ្គីភាពរវាងសាសនានិង​សាសនា ត្រូវបានលើកយកមកបង្ហាញយ៉ាងច្បាស់ពីសំណាក់​មេដឹកនាំ​សាសនា​ នៅក្នុងពិធីសម្ពោធសមិទ្ធផលនានាក្នុងវត្តអង្គមេត្រី កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ នេះ ស្ថិតនៅក្នុងភូមិពងទឹកខាងត្បូង ឃុំគូស ស្រុកត្រាំកក់ ខេត្តតាកែវ។ ពិធីនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាពរបស់ឯកឧត្ដម ទួន ស៊ីផាន់ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកត្រាំកក់ ដោយមានការចូលរួមយ៉ាងកុះករពីសំណាក់មន្ត្រីសង្ឃ ព្រះសង្ឃ មន្ត្រីរាជការ អាជ្ញាធរ និស្សិត សិស្សានុសិស្ស ប្រជាពលរដ្ឋ ព្រមទាំងគ្រីស្តបរិស័ទ និងពុទ្ធបរិស័ទ។ ក្នុងឱកាសនោះដែរ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានទទួលគ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជាថ្នាក់មហាសិរីវឌ្ឍន៍ ដែលជាមេដាយថ្នាក់ខ្ពស់មួយក្នុងប្រទេស ជាសក្ខីកម្ម​សម្រាប់​ការជួយ​ឧបត្ថម្ភ​ និងទំនាក់ជិតស្និទ្ធ​លើ​ផ្នែក​ផ្សេងៗក្នុង​វិស័យសាសនា។ សន្តិភាពកើតចេញពីទំនាក់ទំនង ការធ្វើ​ធម៌មេត្តាករុណា និងការយល់ចិត្តគ្នា នៅក្នុងកម្មវិធីនេះ លោកអភិបាល អូលីវីយ៉េ ដែលទើបតែទទួលងារពីមន្ត្រីសង្ឃជាន់ខ្ពស់ខាងពុទ្ធសាសនាជា «អគ្គមហាឧបាសក ពុទ្ធសាសនូបត្ថម្ភក៍» បានរំលឹកពីទំនាក់ទំនងជិតស្និទ្ធជាមួយវត្តអង្គមន្ត្រីតាំងពីឆ្នាំ២០០២ មក។ លោកបានសង្កត់ធ្ងន់ថា ការកសាងផ្លូវថ្នល់តភ្ជាប់រវាងវត្ត និងព្រះវិហារកាតូលិកកាលពីអតីតកាល គឺជាដើមចមនៃការបង្កើតសន្តិភាពផ្លូវចិត្ត និងសាមគ្គីភាព។ លោកអភិបាលបានបញ្ជាក់ថា «ផ្លូវនេះទៅជានិមិត្តរូបទីមួយ […]

អភិបាល​ព្រះសហគមន៍​កាតូលិក​បំផុសសារ «សន្តិភាពនិងភាតរភាព» Read More »