នៅក្នុងជំនួបសំណេះសំណាលជាមួយគណៈកម្មការក្រុមប្រឹក្សាព្រះសហគមន៍ មណ្ឌលសកកម្មភាពតាកែវ

តាកែវ៖ នៅក្នុងជំនួបសំណេះសំណាលជាមួយគណៈកម្មការក្រុមប្រឹក្សាព្រះសហគមន៍ មណ្ឌលសកកម្មភាពតាកែវ កាលពីថ្ងៃទី ៤ ខែតុលា ឆ្នាំ២០២៦ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានលើកទឹកចិត្តលោកបូជាចារ្យ គណៈកម្មការ និងគ្រីស្តបរិស័ទទាំងអស់ឱ្យអនុវត្តស្មារតី ការធ្វើដំណើររួមគ្នា (Synodality)។ លោកអភិបាលបានបញ្ជាក់ថា ការសម្រេចចិត្ត និងកិច្ចការដឹកនាំព្រះសហគមន៍មិនត្រូវប្រគល់បន្ទុកទាំងស្រុងទៅលើលោកឪពុក (បូជាចារ្យ) តែម្នាក់ឯងដូចមុនទៀតឡើយ ប៉ុន្តែទាមទារឱ្យស្តាប់គ្នា ផ្លាស់ប្តូរយោបល់ និងសហការគ្នាទៅវិញទៅមករវាងគ្រីស្តបរិស័ទ បូជាចារ្យ បងប្រុស បងស្រី និងលោកអភិបាល។  នៅក្នុងសុន្ទរកថា លោកអភិបាលអូលីវីយ៉េ បានរំលឹកឡើងវិញអំពីការវិវត្តនៃសង្គមចាប់តាំងពីឆ្នាំ២០០០ មកទល់បច្ចុប្បន្ន ដោយសង្កេតឃើញថា បច្ចេកវិទ្យា ទំនោរសម្ភារនិយម និងការគិតតែពីរឿងលុយកាក់ បានបង្កើតឱ្យមានបញ្ហាស្មុគស្មាញជាច្រើន ដូចជា បំណុល គ្រឿងញៀន និងការប្រែប្រួលផ្លូវចិត្ត។ ដូច្នេះ ព្រះសហគមន៍ចាំបាច់ត្រូវអង្គុយរិះគិតរួមគ្នា ដើម្បីតម្រង់ទិសការងារឱ្យស្របទៅតាមស្ថានភាពជាក់ស្តែងនៃសតវត្សរ៍ទី២១។  លោកអភិបាលបានលម្អិតអំពីតួនាទីសំខាន់ៗនៃគណៈកម្មការនានាក្នុងព្រះសហគមន៍ដែល​នឹងរួមចំណែក​ជួយ​ដល់​កិច្ចការព្រះសហគមន៍​។ លោក​មានប្រសាសន៍ថា គណៈកម្មការកណ្តាល ដើរតួជាអ្នកប្រមូលផ្តុំតំណាងក្រុមនីមួយៗ ដោយជួបជុំគ្នា ៣ ទៅ ៤ខែម្ដង ដើម្បីពិគ្រោះយោបល់ និងគិតគូរពីការអភិវឌ្ឍព្រះសហគមន៍ទាំងមូល។ លោកអភិបាលបានរំលឹកពីគំរូក្រុមគ្រីស្តទូតសម័យដើម […]

នៅក្នុងជំនួបសំណេះសំណាលជាមួយគណៈកម្មការក្រុមប្រឹក្សាព្រះសហគមន៍ មណ្ឌលសកកម្មភាពតាកែវ Read More »