ព្រះសហគមន៍កាតូលិកចំការទៀង ចែកទេយ្យទានជូនចាស់ជរា ១០០នាក់ ក្នុងឱកាសបុណ្យភ្ជុំ
ខេត្តតាកែវ៖ នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ ព្រះសហគមន៍កាតូលិកសន្តីម៉ារីញញឹម ចំការទៀង បានរៀបចំកម្មវិធីជួបសំណេះសំណាល និងចែកទេយ្យទានជូនដល់លោកយាយលោកតាចាស់ជរាចំនួន ១០០នាក់ ក្នុងឱកាសបុណ្យភ្ជុំ ក្រោមអធិបតីភាព លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ និង ព្រះតេជគុណ ង៉ែត ចំរើន ចៅអធិការវត្តអង្គមន្ត្រី។ ថ្លែងនៅក្នុងពិធីសំណេះសំណាល និងចែកទេយ្យទានជូនដល់ចាស់ព្រឹទ្ធាចារ្យ នារដូវបុណ្យភ្ជុំ ព្រះតេជគុណ ង៉ែត ចំរើន បានសម្តែងនូវព្រះទ័យសោមនស្ស និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកអភិបាល អូលីវីយ៉េ ដែលបានចូលរួមថែរក្សាវប្បធម៌ ប្រពៃណី សិល្បៈតន្ត្រីបុរាណ និងទ្រទ្រង់វិស័យព្រះពុទ្ធសាសនាយ៉ាងសកម្ម។ ព្រះអង្គបានគូសបញ្ជាក់ថា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គឺជាពិធីបុណ្យប្រពៃណីដ៏ថ្លៃថ្លារបស់ជាតិខ្មែរ ដែលជាឱកាសឱ្យកូនចៅសម្តែងនូវកតញ្ញូតាធម៌ចំពោះអ្នកមានគុណ និងធ្វើបុណ្យទក្ខិណានុប្បទានឧទ្ទិសកុសលជូនដល់បុព្វការីជនដែលបានចែកឋានទៅ។ ព្រះអង្គបានមានថេរដីកាកោតសរសើរលោកអភិបាល អូលីវីយ៉េ ដែលលោកតែងតែប្រតិបត្តិខ្លួន និងរស់នៅក្នុងនាមជាប្រជានជនខ្មែរ ដោយបានថែរក្សាទំនៀមទម្លាប់ សម្លៀកបំពាក់ សិល្បៈតន្ត្រីបុរាណ ព្រមទាំងតែងតែរៀបចំកម្មវិធីចែកទេយ្យទានជូនដល់ចាស់ជរាដូចជារដូវភ្ជុំ និងចូលឆ្នាំថ្មីជាដើម។ បន្ថែមពីលើការជួយជ្រោមជ្រែងដល់ប្រជាពលរដ្ឋក្រីក្រ ចាស់ជរា និងជនពិការ លោកអភិបាលក៏បានចូលរួមចំណែកយ៉ាងធំធេង ក្នុងការអភិវឌ្ឍវត្តអង្គមន្ត្រីឱ្យមានភាពរីកចម្រើនគួរឱ្យកត់សម្គាល់។ លោកអភិបាល អូលីវីយ៉េ […]
ព្រះសហគមន៍កាតូលិកចំការទៀង ចែកទេយ្យទានជូនចាស់ជរា ១០០នាក់ ក្នុងឱកាសបុណ្យភ្ជុំ Read More »

