ព្រះសហគមន៍កាតូលិកតំបន់សកម្មភាពតាកែវ

កុមារប្រមាណ៣០០០នាក់ទទួលអំណរសប្បាយ បុណ្យកំណើតព្រះយេស៊ូ

កុមារាកុមារីមកពីភូមិនានា នៅជុំវិញព្រះសហគមន៍កាតូលិក ព្រះវិហារសន្តីម៉ារីញញឹម ប្រមាណ៣០០០ នាក់ ជួបជុំគ្នាក្នុងពិធីបុណ្យព្រះយេស៊ូប្រសូត ប្រកបដោយអំណរសប្បាយ និងរីករាយយ៉ាងក្រៃលែង។ កុមារាកុមារីបានទទួលដំណឹងទាំងអស់អំពីបុណ្យកំណើតព្រះយេស៊ូតាមរយៈក្រុមកាយឫទ្ធិដែល បានប្រាប់មិត្តភក្តិរបស់គេតៗគ្នា នៅតាមសាលា តាមភូមិដែលគេនៅ។ តាមប្រសាសន៍របស់លោកអភិបាល អូលីវីយេ ដែលបានមកដល់ភូមិដ៏តូចមួយ ក្នុងឃុំគូសស្រុកត្រាំកក់នេះ កាលលោកនៅជាបូជាចារ្យវ័យក្មេងម្នាក់បានឲ្យដឹងថា “តាមពិតកម្មវិធីនេះបានចាប់ផ្ដើមតាំងពីឆ្នាំ ២០០៤ ជាមួយនឹងក្រុមកាយឫទ្ធិមួយចំនួន បន្តិចម្ដងៗគេនិយាយតៗគ្នាថាបុណ្យណូអែលបានមកដល់ហើយ ។ យើងចែករំលែកអំណរសប្បាយជាមួយគ្នា។ ក្រោយមកគេថា យើងចង់ចូលព្រះវិហារម្ដង ដូច្នេះគេបបួលគ្នាមកហើយពីមួយឆ្នាំទៅមួយឆ្នាំមានចំនួនការកើនឡើងជាលំដាប់ ពី២០០ ៥០០០ 1000 ១៥០០ ២០០០ ២៥០០ និងពេលនេះដល់ជិត 3000 ឬ 3000 ហើយ “។ លោកអភិបាលបន្តថា យើងដឹងថា នេះគឺកូនក្មេងដែលអញ្ជើញគ្នាទៅវិញទៅមក ដើម្បីមកអបអរសាទរព្រះយេស៊ូប្រសូត។ ខ្លះជាមេកកាយឫទ្ធិ និងជាយុវជនដែលមានទំនាក់ទំនងនៅក្នុងភូមិ ដើម្បីចែកអំណរសប្បាយនៅបុណ្យអែលព្រះយេស៊ូប្រសូត”។ លោកអភិបាលបញ្ជាក់ថា ព្រះយេស៊ូប្រសូតមិនមែនសម្រាប់តែគ្រីស្តបរិស័ទ មិនមែនសម្រាប់តែគ្នាយើង  ប៉ុន្តែព្រះយេស៊ូប្រសូតសម្រាប់ជាពន្លឺដើម្បីបំភ្លឺមនុស្សទាំងអស់។ លោកអភិបាលបន្តថា “នៅទីនេះ កុមារបានឃើញការសម្ដែងអំពីព្រះយេស៊ូប្រសូត គេច្រៀងបទចម្រៀងសរសើរផង នាំឲ្យនឹកឃើញដល់អំពីជីវិតរបស់គេ។ ខ្លះទៀតបាននឹកឃើញថា …

កុមារប្រមាណ៣០០០នាក់ទទួលអំណរសប្បាយ បុណ្យកំណើតព្រះយេស៊ូ Read More »

រាង​កាយ​និង​វិញ្ញាណ​ត្រូវ​ចិញ្ជឹម​ដោយ​ការ​អប់រំ

លោកអភិបាល​អូលីវី​យេ ជ្មីតអីស្ល៊ែរ ចូលរួម​ជា​អធិបតី​ក្នុងពិធី​បើក​បវេសនកាល​​ វិទ្យាល័យ​សម្តេច​ក្រុមព្រះ និង ព្រះអង្គម្ចាស់​ក្សត្រិយ​ នរោត្តម​ ម៉ារី​រណឫទ្ធិ​ អង្គរនាប នា​ព្រឹក​ថ្ងៃទី​០១ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ ដោយ​រួម​ជាមួយ​ លោក សាយ វណ្ណៈ អភិបាល​រង​ស្រុក​ត្រាំកក់ លោក យន់ យ៉ុង អនុ​ប្រធាន​ការិយាល័យ​មធ្យម​សិក្សា​នៃ​មន្ទីរ​អប់រំ យុវជន និងកីឡា ខេត្ត​តាកែវ និង​មាន​ការ​ចូល​រួម​ដោយ​លោក​គ្រូ​អ្នក​គ្រូ បុគ្គលិក​សិក្សា និង​សិស្សានុសិស្ស ជិត២០០០នាក់។ លោក​អភិបាល អូលីវីយេ អភិបាល​ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ បាន​ថ្លែង​ក្នុង​អង្គ​ពិធី​ថា លោក​មក​ចូល​រួម​ថ្ងៃ​នេះ ​ក្នុង​នាម​ជា​មិត្ត​សម្លាញ់​នៃ​ការសិក្សា។ លោក​បាន​មាន​ប្រសាសន៍ទៀតថា មនុស្ស​ដែល​ពេញ​លក្ខណៈ​ជា​មនុស្ស​ដែល​ចិញ្ចឹម​ខួរ​ក្បាល​ផង ដែល​ថែរក្សា​រូបកាយ​ផង ដែល​យក​ចិត្ត​ទុក​ដាក់​លើ​ផ្លូវ​វិញ្ញាណ​ផង និង​រស់​នៅ​ក្នុង​ពិភព​ដែល​យើង​បាន​ទទួល។ ដូច្នេះ ​ចំណេះ​ដឹងជា​កត្តា​សំខាន់ ហើយ​យើង​ត្រូវ​ចេះ​​ថែរក្សា​ទេពកោសល្យ​ ថែរក្សា​សាមគ្គីភាព​ជាមួយ​មនុស្ស​​នៅ​ក្នុង​សង្គម និង​ចេះ​ចិញ្ចឹម​ផ្លូវ​វិញ្ញាណ។  នៅ​ក្នុងនោះ​ដែរ​លោក​អភិបាល​បាន​ផ្តល់​នូវ​ពាក្យ​បួន​ឃ្លា​ដែល​ក្នុងនោះ​មាន​ សមត្ថភាព ឧត្តមភាព មេត្តា និង​ករុណា​ ដល់​សិស្សានុសិស្ស​ទាំង​អស់។ លោក​បញ្ជាក់ថា ការ​សិក្សា​អប់រំ​គឺ​ ឲ្យ​យើង​ខិតខំ​អស់​ពី​សមត្ថភាព ឲ្យ​យើង​ថែរក្សា​ឧត្តមភាព​ដើម្បី​ចូលរួម​នៅ​ក្នុង​អនាគត​នៃ​ប្រទេសជាតិ និង​ការពារ​ថែរក្សា​ចិត្ត​មេត្តា​និង​ករុណា …

រាង​កាយ​និង​វិញ្ញាណ​ត្រូវ​ចិញ្ជឹម​ដោយ​ការ​អប់រំ Read More »

សាលាសន្តហ្រ្វង់ស្វ័របានបើកបវេសនកាលឆ្នាំសិក្សាថ្មី

សាលាសន្តហ្រ្វង់ស្វ័រ នៃព្រះសហគមន៍កាតូលិកភូមិភ្នំពេញ បានបើកបវេសនកាល ឆ្នាំសិក្សាថ្មី ២០១៩-២០២០ ក្រោមអធិតីភាព លោក នុត ខុម សមាជិកក្រុមប្រឹក្សាខេត្តតាកែវ និង លោក អូលីវីយេ អភិបាលព្រះសហគមន៍ និងជាស្ថាបនិកវិទ្យាល័យនេះ ។ លោក ប៉ិច វិបុល នាយកវិទ្យាល័យចំណេះទូទៅសន្តហ្វ្រង់ស្វ័រ បានឲ្យដឹងថា ក្នុងឆ្នាំសិក្សា២០១៨-២០១៩ កន្លងមកនេះ សាលាមានសិស្សសរុបចំនួន ២៤៣នាក់ ក្នុងនោះផ្នែកមធ្យមសិក្សាបឋមភូមិមានចំនួន ១២៨ នាក់ និងផ្នែកមធ្យមសិក្សាទុតិយភូមិមានចំនួន ១១៥ នាក់ ។ លោកបន្តថា ចំពោះលទ្ធផលនៃការប្រឡងថ្នាក់ជាតិ គឺ សិស្សថ្នាក់ទី ៩ ចំនួន៤១ នាក់ស្មើនឹង ១០០% បានប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ក្នុងនោះមាននិទ្ទេសល្អ ចំនួន ០៧ នាក់ និទ្ទេសល្អបង្គរ ២០ នាក់ និងនិទ្ទេសមធ្យមមាន ១៤ នាក់ ។ លោកបន្តថា ចំពោះសិស្សថ្នាក់ទី ១២ …

សាលាសន្តហ្រ្វង់ស្វ័របានបើកបវេសនកាលឆ្នាំសិក្សាថ្មី Read More »

មេ​ក្រុម​កាយឫទ្ធិ​គឺជា​អ្នក​បម្រើ​កូន​ក្មេង

ការិយាល័យ​យុវជន ជំទង់ និងកុមារ ភូមិភាគ​ភ្នំពេញ បាន​រៀបចំ​សិក្ខា​សាលា​មេក្រុម​កាយឫទ្ធិ​ទូទាំង​ភូមិភាគ ក្រោម​ប្រធាន​បទ “ខ្ញុំ​អាច​ធ្វើ​បាន” កាល​ពី​ថ្ងៃទី​១៨ ដល់​ថ្ងៃទី​២០ ខែ​តុលា ឆ្នាំ​២០១៩ នៅ​ព្រះសហគមន៍​កាតូលិក​សន្តី​ម៉ារី​ញញឹម​ចំការទៀង ស្រុកត្រាំកក់​ ខេត្ត​តាកែវ ដែល​មាន​សិក្ខា​កាម​ប្រមាណ​ជាង​១៦០​នាក់​ចូល​រួម។ លោក ស៊ាន់ សារឿន ប្រធាន​ការិយាល័យ​យុវជន ជំទង់ និង​កុមារ​ភូមិភាគ​ភ្នំពេញ បាន​ប្រាប់​ឲ្យ​ដឹងថា នេះ​ជា​សិក្ខា​សាលា​លើក​ទី​១០ សម្រាប់​ប្រធាន​មេ​កាយឬទ្ធិ​ទាំងអស់​ក្នុង​ភូមិភាគ​ភ្នំពេញ ចាប់​តាំង​ពី​ការិយាល័យ​មាន​នៅ​ឆ្នាំ២០១០។ សិក្ខា​សាលា​នេះ មាន​រយៈពេល​បីថ្ងៃ​ក្រោម​ប្រធាន​បទ “ខ្ញុំ​អាច​ធ្វើ​បាន” ដើម្បីលើកទឹកចិត្តដល់មេកាយឫទ្ធិទាំងអស់បានដឹងថា គេមានសមត្ថភាព មានលទ្ធភាព មានចំណេះដឹង អាចជួយអប់រំ ណែនាំ និងជួយបម្រើព្រះសហគមន៍បាន​ដោយការទទួលខុសត្រូវ និងសេចក្តីស្រលាញ់។  លោកសារឿនបន្តថា ក្នុងកម្មវិធីនេះ គឺមានការអប់រំ បណ្តុះបណ្តាលពីវិធីសាស្ត្រមួយចំនួន ការប្រើប្រាស់សម្ភារ​មួយចំនួន មាន សៀវភៅជាដើម។ ក្នុងនោះក៏មានរបៀប​ឲ្យគេមានទំនាក់ទំនងគ្នាកាន់តែជិតស្និតឡើង​ ព្រមទាំងចែករំលែកបទពិសោធន៍​អំពីកិច្ចបម្រើរបស់ពួកគេដែរ។   លោកប្រធានបន្តថា វា​ពិត​ជា​មាន​អំណរ​សប្បាយ​ដែល​បាន​ឃើញ​មេក្រុម​កាយឬទ្ធិ​ជាច្រើន​បាន​សុខ​ចិត្ត​លះបង់​ពេល​វេលា ដើម្បី​ជួយ​បម្រើ​ជួយ​ព្រះសហគមន៍ ជាពិសេស​ជួយ​ក្មេងៗ​។  លោក សារឿនក៏សង្ឃឹម​ថា​មេក្រុម​កាយឫទ្ធិ​ទាំងអស់​នឹង​ពាំនាំ​បទ​ពិសោធន៍ ចំណេះ​ដឹង និង​ការ​ទទួល​ខុស​ត្រូវ​របស់​យើង ដើម្បី​បន្ត​អនុវត្ត បន្ត​យក​ចិត្ត​ទុក​ដាក់ …

មេ​ក្រុម​កាយឫទ្ធិ​គឺជា​អ្នក​បម្រើ​កូន​ក្មេង Read More »

អដ្ឋិធាតុសន្តលីវីស និងសន្តីហ្សឺលី ម៉ាតាំងមកដល់ព្រះសហគមន៍ព្រៃកប្បាស

នៅរសៀលម្សិលមិញនេះ(២៦ សីហា ២០១៩) អដ្ឋិធាតុរបស់គូស្រករសន្តលូវីស និងសន្តីហ្សឺលី ម៉ាតាំងបានមកដល់ព្រះសហគមន៍កាតូលិកសន្តីតេរេសា ព្រៃកប្បាសស្ថិតនៅស្រុកព្រៃកប្បាស ខេត្តតាកែវ។ កុមារកាយឫទ្ធិនិងគ្រីស្តបរិស័ទប្រមាណ៦០នាក់បានឈរអមដំណើរអដ្ឋិធាតុនិងបានដង្ហែ មួយជុំបរិវេនព្រះវិហារមុននឹងចាប់ផ្តើមពិធីអភិបូជា ដោយមានលោកអភិបាលអូលីវីយេ ជ្មីតអីស្ល៊ែរជាអភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ។ លោកអភិបាលអូលីវីយេ មានប្រសាសន៍ក្នុងអង្គពិធីថា ព្រះជាម្ចាស់បានជ្រើសរើសពួកគេក្នុងជីវិតជាគ្រួសារ។ លោកអភិបាលអូលីវីយេ ” គ្រួសារនេះមើលទៅធម្មតាតែមិនធម្មតាដែរ”។ ពួកគាត់មិនធ្វើអ្វីអស្ចារ្យទេ ដោយគ្រាន់តែយកចិត្តទុកដាក់មើលថែរក្សាប្តីប្រពន្ធ យកចិត្តទុកដាក់ចិញ្ចឹមកូន អប់រំពួកគេ បញ្ជូនពួកគេទៅសាលារៀននិងយកចិត្តទុកដាក់រកស៊ីចិញ្ចឹមកូនៗប៉ុណ្ណោះ។ នេះជាជីវិតធម្មតាក្នុងការស្រឡាញ់ព្រះជាម្ចាស់។ លោកអភិបាលបានលើកទឹកចិត្តក្រុមគ្រួសារនៃគូស្រករទាំងអស់ ឱ្យខិតខំព្យាយាម “អធិដ្ឋាន ទូលអង្វរព្រះជាម្ចាស់ជួយយើង មិនមែនឱ្យកូនៗយើងទាំងអស់ជាបព្វជិតបព្វជីតា តែឱ្យយើងក្លាយជាឪពុកដ៏ល្អ ម្តាយល្អ និងយកចិត្តទុកដាក់ថែរក្សាគ្រួសារយើង កូនយើង”។ លោកអភិបាលបន្តថា ទោះបីជាគ្រួសារក្រីក្រក៏ដោយ ហើយទោះបីយើងមានបទពិសោធមិនល្អអំពីគ្រួសារនៅពេលយើងដឹងក្តីក៏ដោយ សូមយកចិត្តទុកដាក់បង្កើតគ្រួសារមួយដែលផ្ទុយពីអ្វីដែលបានជួបដូចសន្តីហ្សឺលី ជាម្តាយរបស់សន្តីតេរេសា។ លោកអភិបាលបន្ថែមថា ហ្សឺលី មិនបានទទួលសេចក្តីស្រឡាញ់ពីម្តាយរបស់គាត់ទេ ព្រោះម្តាយស្រឡាញ់តែប្អូនពៅ។ លោកអភិបាលបញ្ជាក់ថា “ប៉ុន្តែពេលគាត់ក្លាយជាម្តាយ គាត់ខិតខំអស់ពីសមត្ថភាព ដោយសារគាត់មិនចង់ឱ្យគ្រួសារ និងកូនៗគាត់មានបទពិសោធដូចគាត់ពីដើម។ គាត់ចង់ឱ្យគ្រួសារមានសេចក្តីសុខ ហើយគាត់បានជោគជ័យ”។ លោកអភិបាលសូមឱ្យគ្រីស្តបរិស័ទ ទុកគ្រួសារមួយនេះជាគំរូ និងអរគុណព្រះជាម្ចាស់សម្រាប់ការមកដល់របស់ពួកគាត់។ អដ្ឋិធាតុរបស់គូស្រករនៃសន្តបុគ្គលនេះ នឹងធ្វើដំណើរទៅកាន់ព្រះសហគមន៍នានាក្នុងភូមិភាគភ្នំពេញ ហើយបន្តដំណើរទៅព្រះសហគមន៍ភូមិភាគកំពង់ចាមនិងបាត់ដំបង …

អដ្ឋិធាតុសន្តលីវីស និងសន្តីហ្សឺលី ម៉ាតាំងមកដល់ព្រះសហគមន៍ព្រៃកប្បាស Read More »

ការប្រលងបច្ចេកទេសនៅសាលាសន្ត ហ្វ្រង់ស្វ័រ

ដំណើរការនៃការប្រឡងបញ្ចប់ឆ្នាំទី1 ទី2 និងប្រឡង សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត3 នាសម័យប្រឡង 01 ខែសីហា ឆ្នាំ 2019 នៅមណ្ឌលប្រឡង វិទ្យាល័យ បច្ចេកទេស ឯកជន សន្តហ្រ្វង់ស្វ័រក្រោមការត្រួតពិនិត្យតាមដានការងារប្រឡង ពីមន្រ្តីការិយាល័យមធ្យមសិក្សា នៃមន្ទីរអប់រំ យុវជន និងកីឡា ខេត្តតាកែវ។

ពានរង្វាន់ត្នោតមាសឆ្នាំ២០១៩ រកឃើញម្ចាស់ជ័យលាភីហើយ

ការផលិត ផលិតផល​កែច្នៃ​ចេញ​ពី​ផ្លែម្នាស់ នៃ និស្សិត​មក​ពីវិទ្យាស្ថាន​បច្ចេកវិទ្យាកម្ពុជា(តិចណូ) បាន​ទទួលជ័យលាភីលេខ​មួយ ក្នុង​កម្មវិធី «ពានរង្វាន់ ត្នោតមាស​២០១៩ » នៃ​មូលនិធិគីណាល់ ដែល​បាន​បញ្ចប់​កាល​ពី​ថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០១៩ ។ កញ្ញា នៅ ចន្ទវិសា ជា​និស្សិត​មក​ពី​វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(តិចណូ) និងជា​តំណាង​ក្រុម​ដែល​បាន​ទទួលជ័យលាភីលេខ​មួយ បាន​ប្រាប់​ថា ការ​ជ្រើសរើស ប្រធានបទ ការផលិត ផលិតផល កែច្នៃ​ចេញ​ពី​ផ្លែម្នាស់ គឺ​ដោយ​មើលឃើញ​ផ្លែម្នាស់​ជា​ផ្លែឈើ​មួយ​ប្រភេទ​ដែល​សម្បូរ​ដោយ​សារ​ធាតុ​ចិញ្ចឹម​ផ្សេងៗ វីតាមីន ជួយ​ប្រព័ន្ធ​រំលាយ​អាហារ ធ្វើ​ឲ្យ​ឆ្អឹងរឹងមាំ… និង​ទីផ្សារ​ផ្លែម្នាស់​នៅប្រទេស​កម្ពុជា​យើង​នៅ​មាន​កម្រិត​ដែរ។ កញ្ញា​និយាយ​ពន្យល់​ថា ការផលិត ផលិតផល​កែច្នៃ​ចេញ​ពី​ផ្លែម្នាស់ ដោយ​បាន​ធ្វើ​ការ​បែងចែក​ផ្លែ​ម្នាស់​ជា​បី​ផ្នែក​សំខាន់ៗ​ដែល​មាន​ដូចជា សំបក​ម្នាស់កែច្នៃ​ទៅ​ជា​ទឹក​ខ្មេះ សាច់​ម្នាស់​កែ​ច្នៃ​ជាម្នាស់​កំប៉ុង​និង​ដំណាប់​ម្នាស់ និង​ទឹក​ម្នាស់​កែច្នៃ​ទៅ​ជា​ភេសជ្ជះ​និង​ស្ករម្នាស់។ កញ្ញា វិសា បាន​បន្តថា បន្ទាប់​ពី​បាន​ចូលរួម​ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​នេះ ធ្វើ​ឲ្យពួកគេ​ចេះ​រៀន​ធ្វើ​ការ​ជា​ក្រុម មាន​គំនិត​ច្នៃ​ប្រឌិត និង​បង្កើន​ចំណេះដឹង​បន្ថែម។ ម្យ៉ាង​វិញ​ទៀត​កម្មវិធី​នេះ​ល្អ​សម្រាប់​អ្នកវិទ្យាសាស្ត្រ​វ័យក្មេង​សម្រាប់​ធ្វើការ​ស្រាវជ្រាវ​អ្វី​ដែល​ថ្មី ហើយ​វា​ក៏​បាន​ជួយ​ដល់​សង្គម ការពារ​បរិស្ថាន និង​លើក​ស្ទួយ​ជីវភាព​កសិករ​ខ្មែរ​បាន​មួយ​ចំណែក​ដែរ។ បន្ទាប់​ពី​បាន​ទទួល​ជោគជ័យ ក្នុង​ការរៀប​ចំពាន​រង្វាន់គីណាល់​ក្នុងរយៈពេល​៦​ឆ្នាំ​កន្លង​មក នៅ​ឆ្នាំ២០១៩នេះ មូលនិធិគីណាល់ បាន​រៀបចំ​ឲ្យ​មាន​ការ​ប្រកួតប្រជែង​ស្នាដៃ​អត្ថបទ​ស្រាវជ្រាវ​លើ​វិស័យកសិកម្ម និង​ចំណីអាហារ …

ពានរង្វាន់ត្នោតមាសឆ្នាំ២០១៩ រកឃើញម្ចាស់ជ័យលាភីហើយ Read More »

ការប្រកួតបាល់ទាត់មិត្តភាពពានរង្វាន់របស់ លោកអភិបាល អូលីវីយេ ឆ្នាំ២០១៩

ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩ មានព្រឹត្តិការណ៍ប្រកួតបាល់ទាត់មិត្តភាពពានរង្វាន់របស់ លោកអភិបាល អូលីវីយេដោយមានអត្តពលិកចំនួន ៨៥០ នាក់ចូលរួម។ ព្រឹត្តិការណ៍នេះ បានប្រព្រឹត្តទៅដោយសារការរៀបចំចាត់ចែងពីវិទ្យាស្ថានសន្តប៉ូល ។ ជយោ ! អត្តពលិកដ៏ ឆ្នើមរបស់ពួកយើង។ យើងត្រៀមខ្លួនជាស្រេច សម្រាប់ ការប្រកួតកីឡាអូឡាំពិកអាស៊ីនៅ ព្រះរាជាណាចក្រកម្ពុជា។ សូមបងប្អូនបានទទួលពរ និងព្រះពរ ! លោកអភិបាល អូលីវីយេ

មេក្រុម​កាយរឹទ្ធ ចុះសួរសុខទុក្ខ​ក្មេងៗ​នៅសាលាបឋមសិក្សាអង្គមន្ត្រី

ថ្ងៃ០៤ ខែឧសភា​ ឆ្នាំ​២០១៩​ ​មេក្រុម​កាយរឹទ្ធិ​នៃ​ព្រះសហគមន៍​សន្តី​ម៉ារី​ញញឹម​ភូមិចំការទៀង បានចុះសួរសុខទុក្ខ​ក្មេងៗ​នៅសាលាបឋមសិក្សាអង្គមន្ត្រី​ និងបឋមសិក្សានិគ្រោធារាម​ ក្នុងនោះក៏​បាននាំយកនូវសៀវភៅសរសេរចំនួន​ ២៥០​ក្បាល​ ប៊ិច​ ២០០​ដេីម​ និងខ្មៅ​ដៃចំនួន​ ២០០​ដេីម​ ជូនដល់សាលា​ ទុកសម្រាប់ឱ្យសាលាឧបត្ថម្ភដល់កូនក្មេងដែលខ្វះខាតសម្ភារ:សិក្សា។ 

សិក្ខាសិលាផ្សព្វផ្សាយអំពីការអភិវឌ្ឍជំនាញវិជ្ជាជីវៈទេសចរណ៍នៅវិទ្យាស្ថាន សន្តប៉ូល

ថ្ងៃទី ២៩ ខែ មេសា ឆ្នាំ ២០១៩: ក្រសួងទេសចរណ៍ បានរៀបចំសិក្ខាសិលាផ្សព្វផ្សាយអំពីការអភិវឌ្ឍជំនាញវិជ្ជាជីវៈទេសចរណ៍ ចលនាប្រលងប្រជែងអ្នកជំនាញទេសចរណ៍គំរូ គម្រោងកម្ចីសិក្សា និងឳកាសទីផ្សារការងារ និងមុខរបរក្នុងវិស័យទេសចរណ៍ ជូនដល់សិស្ស និស្សិតចំនួន ៧៥ នាក់ដែលកំពុងសិក្សាជំនាញគ្រប់គ្រងទេសចរណ៍ នៅវិទ្យាស្ថានសន្តប៉ូល និងវិទ្យាល័យចំណេះដឹងទូទៅ និងបច្ចេកទេសសន្តហ្វ្រង់ស្វ័រ ខេត្តតាកែវ។ 

Subscribe to our newsletter

Don't miss new updates on your email