Chomneth

លោកអភិបាលអូលីវីយេ ស្នើឲ្យក្រុមបព្វជិតបព្វជីតារួមគ្នាបង្កើតក្រុមបព្វជិតបព្វជីតាខ្មែរ

ភ្នំពេញ៖ ថ្លែងនៅក្នុងធម្មទេសនានៃអភិបូជា សម្រាប់ក្រុមបព្វជិត បព្វជីតា ដែលបម្រើព្រះសហគមន៍នានា ក្នុងភូមិភាគភ្នំពេញ កាលពីថ្ងៃទី៧ ខែមករា  នៅព្រះវិហារសន្តសិលា និងសន្តប៉ូល នៃមណ្ឌលសកម្មភាពភ្នំពេញថ្មី លោកអភិបាល អូលីវីយេ ជ្មីតអីស្ល៊ែរ បានទទូចស្នើដល់ក្រុមបព្វជិត បព្វជីតាទាំងអស់ ដើម្បីរិះគិតធ្វើយ៉ាងណា ឲ្យមានក្រុមដូនជីខ្មែរមួយក្រុម សម្រាប់បម្រើព្រះសហគមន៍ នៅភូមិភាគភ្នំពេញផ្ទាល់។ លោកអភិបាលបញ្ជាក់ថា យើងត្រូវភ្ញាក់ស្មារតីរស់នៅក្នុងការត្រាស់ហៅ ដោយកុំគិតតែប្រយោជន៍ ក្រុមគ្រួសារផ្ទាល់ខ្លួន តែធ្វើយ៉ាងណា ដើម្បីឲ្យមានក្រុមគ្រួសារខ្មែរ ដែលបម្រើព្រះសហគមន៍ នៅតាមភូមិភាគ និងនៅជាប់ជាមួយប្រជាជន។ លោកអភិបាលថែមទាំអ បានដាស់តឿនអំពីបេសកកម្ម របស់ព្រះសហគមន៍ គឺធ្វើយ៉ាងណា ដើម្បីឲ្យអស់អ្នកដែលកំពុងមានបញ្ហាពិបាក ជនពិការ ក្មេងកំព្រា និងអ្នកដែលអស់សង្ឃឹម មានសេចក្តីសង្ឃឹម និងមានអំណរសប្បាយឡើងវិញ តាមរយៈព្រះសហគមន៍។ លោកបានសង្កត់ធ្ងន់ថា បើទោះបីជាយើងមានក្រុមខុសៗគ្នា តែយើងមានគោលដៅតែមួយគឺ ធ្វើយ៉ាងណាដើម្បីឲ្យព្រះរាជ្យព្រះជាម្ចាស់មកដល់។ ហើយលោកក៏បានរំលឹកដល់ក្រុមបព្វជិតបព្វជិតាទាំងអស់ អោយរួមគ្នាដើម្បីជួយកសាងព្រះសហគមន៍ ឲ្យរឹងមាំតាមរយៈ គ្រីស្តបរិស័ទ និងតាមក្រុមគ្រួសារ។ លោកអភិបាលបានបញ្ជាក់ថា សូមបព្វជិតបព្វជិតាទាំងអស់ ចូលរួមថែរក្សាក្រុមគ្រួសារ ព្រោះគ្រួសារជាព្រះសហគមន៍ដ៏តូចមួយ។

យុវជនកាតូលិកនៅកម្ពុជាចេញដំណើរទៅចូលរួមទិវាយុវជនពិភពលោក២០១៩

ភ្នំពេញ៖ យុវជន រួមជាមួយលោកបូជាចារ្យ ចំនួន១៣ នាក់ ជាតំណាងយុវជនកាតូលិកនៅកម្ពុជា បានចាកចេញពីកម្ពុជាហើយ កាលពីរសៀលថ្ងៃទី ១៥ ដើម្បីទៅចូលរួមទិវាយុវជនពិភពលោក២០១៩ នៅសាធារណៈរដ្ឋ ប៉ាណាម៉ា។ ដំណើរទៅកាន់ទឹកដីអាមេរិកកណ្តាលនេះ ដឹកនាំដោយលោកបូជាចារ្យ អាឌ្រីយ៉ាន បេនីតេស ជាបូជាចារ្យទទួលបន្ទុកកម្មវិធីយុវជនកាតូលិកនៅកម្ពុជា។

អធិដ្ឋានពេញមួយយប់សម្រាប់ការត្រាស់ហៅលើកទី៧៨

ព្រះវិហារព្រះកុមារយេស៊ូ បឹងទំពន់ បានរៀបចំការអធិដ្ឋានពេញមួយយប់លើកទី៧៨ ស្របតាមការណែនាំរបស់ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ដើម្បីឲ្យមានយុវជន យុវនារីនៅកម្ពុជាឆ្លើយតបទៅនឹងការត្រាស់ហៅរបស់ព្រះជាម្ចាស់ដោយថ្វាយខ្លួនជាបព្វជិត បព្វជិតា បម្រើព្រះសហគមន៍ និងបម្រើបងប្អូនឯទៀតៗ។ ពិធីអធិដ្ឋានពេញមួយយប់នេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកអភិបាល ព្រះសហគមន៍ភូមិភាគភ្នំពេញ អូលីវីយេ ជ្មីតអ៊ីស្ល៊ែរ ដោយមានលោកបូជាចារ្យ និងក្រុមសាសនទូតផ្សេងៗ រួមជាមួយគ្រីស្តបរិស័ទបានចូលរួមជាច្រើនកុះករ នាល្ងាចថ្ងៃទី៣ មករា ២០១៩ នៅសង្កាត់បឹងទំពន់១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ នៅក្នុងឱកាសនេះដែរលោកអភិបាល បានរំឭកគ្រីស្តបរិស័ទអំពីបទពិសោធនាពេលប្រារព្ធពិធីបុណ្យព្រះយេស៊ូប្រសូតនៅតាមព្រះសហគមន៍នីមួយៗ។ លោកថា នៅពេលនោះមានបងប្អូនដែលមិនមែនជាគ្រីស្តបរិស័ទជាច្រើនមកចូលរួមនៅក្នុងពិធីបុណ្យនេះគឺ មកដោយសារជាពេលវេលាដើម្បីសប្បាយរួមគ្នា មកដោយសារអាចទទួលអំណោយខ្លះៗ មកដោយសារពួកគាត់យល់ថា ថ្ងៃហ្នឹងជាថ្ងៃដែលយើងទៅជាគ្រួសារមួយដែលណែនាំឲ្យភ្លេចនូវបញ្ហា ទុក្ខព្រួយ និងណែនាំឲ្យរស់នៅក្នុងសេចក្តីសង្ឃឹម។ លោកអូលីវីយេ បានមានប្រសាសន៍ណែនាំគ្រីស្តបរិស័ទ ជាពិសេសចំពោះយុវជនយុវនារីនៅក្នុងធម្មទេសនាថា៖ យប់នេះយើងអធិដ្ឋានសម្រាប់ការត្រាស់ហៅលើកទៅ៧៨ សូមឲ្យយើងយកចិត្តទុកដាក់ថែមទៀត ព្រោះព្រះសហគមន៍របស់យើងមានសាសនទូតច្រើនមែន តែសាសនទូតទាំងនោះធ្វើដំណើរផ្លាស់ប្តូរទៅវិញទៅមក និងមានលោកបូជាចារ្យ ក៏ដូជាបងប្រុសបងស្រីមិនទាន់គ្រប់គ្រាន់នៅឡើយទេ។ លោកបន្តថា យើងត្រូមានលោកបូជាចារ្យ និងបងស្រីដែលរស់នៅរួមជាមួយបងប្អូនដូចព្រះយេស៊ូពីដើម ដើម្បីជួយលើកទឹកចិត្តបងប្អូន ដើម្បីអប់រំ ដើម្បីបំភ្លឺ ដើម្បីធ្វើជាយ៉ូហានបាទីស្ត ហើយជាតួនាទីរបស់លោកបូជាចារ្យ បងប្រុស បងស្រីយើងគឺបង្ហាញព្រះយេស៊ូឲ្យបងប្អូនចាប់ផ្តើមទទួលទឹកដែលណែនាំឲ្យមានជីវិតអស់កល្បជានិច្ចដូចស្រ្តីសាម៉ារី។ លោកបានផ្តាំផ្ញើទៅគ្រីស្តបរិស័ទធ្វើយ៉ាងណាឲ្យរកឃើញផ្លូវ និងគោលដៅនៅក្នុងជីវិតយ៉ាងច្បាស់លាស់ដោយ …

អធិដ្ឋានពេញមួយយប់សម្រាប់ការត្រាស់ហៅលើកទី៧៨ Read More »

តំណាងសាសនាធំៗនៅក្នុងខេត្តព្រះសីហនុចូលរួមសួរសុខទុក្ខបងប្អូនជាប់ឃុំនៅមណ្ឌលអប់រំកែប្រែខេត្តព្រះសីហនុ

ព្រះសហគមន៍កាតូលិកនៅខេត្តព្រះសីហនុ ដែលមានលោកបូជាចារ្យអ៊ុន សុន ជាអ្នកទទួលខុសត្រូវ បានរៀបចំដំណើរ​សួរសុខទុក្ខបងប្អូនជាប់ឃុំនៅមណ្ឌលអប់រំកែប្រែខេត្តព្រះសីហនុ នាព្រឹកថ្ងៃទៅ១៨ ខែមករា ឆ្នាំ២០១៨នេះ ដោយមានតំណាងសាសនាធំៗនៅក្នុងខេត្តព្រះសីហនុចូលរួមមានដូចជា ព្រះពុទ្ធសាសនាថេរវាទ ព្រះសហគមន៍​កាតូលិក ក្រុមជំនុំ ព្រះពុទ្ធសាសនាមហាយាន និងឥស្លាមសាសនា។ ​ ពិធីនេះបានប្រព្រឹត្តក្រោមអធិបតីភាពរបស់លោក អូលីវីយេ ជ្មីតអីស្ល៊ែរអភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ព្រះធម្មធម៌ចាន់ សុវណ្ណ មេគណខេត្តព្រះសីហនុ លោកឧត្តមអគារនុរក្សថ្នាក់លេខពីរ សំ សុផល ប្រធានមណ្ឌលអប់រំកែប្រែខេត្តព្រះសីហនុ។ ​ ជាកិច្ចចាប់ផ្តើមកម្មវិធីលោក សំ សុផល ប្រធានមណ្ឌលអប់រំកែប្រែ ខេត្តបានមានមតិស្វាគមន៍គណៈប្រតិភូទាំងអស់យ៉ាងកក់ក្តៅ និងរាក់ទាក់ជាទីបំផុត។ លោកក៏បានអរគុណដល់ប្រតិភូសាសនាទាំងអស់ដែលបានយកចិត្តទុកដាក់ មកសួរសុខទុក្ខបងប្អូនជាប់ឃុំ តាំងពីឆ្នាំ២០១២មក។ ក្នុងពេលនោះលោកក៏បានរំលឹកដល់បងប្អូនជាប់ឃុំទាំងអស់ ឲ្យចិត្តទុកដាក់ស្តាប់ថេរដីកា និងប្រសាសន៍ប្រៀនប្រដៅនានារបស់មេដឹកនាំសាសនា។ យើងគ្មានអីតបស្នងសងគុណដល់ពួកគាត់មានតែស្តាប់ និងខិតខំកសាងខ្លួនឲ្យសើរឡើង កុំប្រព្រឹត្តបទល្មើសបន្ថែមទៀតក្នុងពន្ធនាគារ។  តាមប្រសាសន៍របស់លោកឧត្តមអគារនុរក្ស ជនជាប់ឃុំទាំងអស់មានចំនួនប្រមាណ ១០៥២នាក់  ក្នុងនោះស្ត្រីមានចំនួន ១០២នាក់។  ព្រះសង្ឃ ចាន់ សុវណ្ណ មានសង្ឃដីកាថា សត្វលោកទាំងអស់សុទ្ធតែមានបំណងប្រាថ្នា សុច្ឆន្ទៈ ចង់មានសេចក្តីសុខទាំងផ្លូវកាយនិងផ្លូវចិត្ត។ តាមព្រះឱវាតរបស់ព្រះសាម្មាសម្ពុទ្ធបាន​ប្រៀនប្រដៅ បើចង់បានសេចក្តីសុខត្រូវលះបង់សេចក្តីអាក្រក់ …

តំណាងសាសនាធំៗនៅក្នុងខេត្តព្រះសីហនុចូលរួមសួរសុខទុក្ខបងប្អូនជាប់ឃុំនៅមណ្ឌលអប់រំកែប្រែខេត្តព្រះសីហនុ Read More »

Subscribe to our newsletter

Don't miss new updates on your email