Author name: Bouren Mno

ជីវិត​ជា​អ្នក​បម្រើ​របស់​ព្រះជាម្ចាស់

អភិបូជាអគ្គសញ្ញាតែងតាំងជាបូជាចារ្យរបស់លោកបដ្ឋាក ម៉ាតាំង ជួរ ដាម៉ូ នៅព្រះវិហារ​ព្រះជាម្ចាស់​លើក​ព្រះនាង​ម៉ារី​ឡើង​ស្ថាន​បរមសុខ បាត់ដំបង ថ្ងៃ​ទី​១៩ ខែ​សីហា ឆ្នាំ​២០២៣ បងប្អូនជាទីស្រឡាញ់!ថ្ងៃនេះ ជាអំណរសប្បាយដ៏ពេញលក្ខណៈសម្រាប់យើងទាំងអស់គ្នា តាមរយៈក្រុមសហជីវិនរបស់ព្រះយេស៊ូ។ ពិតមែនបងប្អូនជាទីស្រឡាញ់ ថ្ងៃនេះជាអំណរសប្បាយយ៉ាងពិសេសសម្រាប់ក្រុមសហជីវិនរបស់ព្រះយេស៊ូ មិត្តសម្លាញ់នៅក្នុងព្រះជាម្ចាស់ទូទាំងពិភពលោកទាំងមូល ជាពិសេសសម្រាប់ក្រុមកូរ៉េនិងកម្ពុជាដែលជាម្ចាស់ផ្ទះនៅថ្ងៃនេះ។ ប៉ុន្តែ ជាអំណរសប្បាយដ៏ពេញលក្ខណៈសម្រាប់ព្រះសហគមន៍កម្ពុជាទាំងមូល ដែលថ្ងៃនេះទទួលស្វាគមន៍បូជាចារ្យថ្មីមួយរូប។ ឆ្នាំនេះ ជាឆ្នាំដ៏ពិសេសអស្ចារ្យដោយសារថ្ងៃនេះយើងទទួលបានបូជាចារ្យម្នាក់ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះយើងទទួលបូជាចារ្យបីនាក់ថែមទៀតនៅភ្នំពេញ។ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ យើងមានបងប្រុសហ្វ្រង់ស៊ីស្កូដែលធ្វើការប្រចាំនៅប្រទេសកម្ពុជា ទទួលអគ្គសញ្ញាតែងតាំងជាឧបដ្ឋាក។ យើងមានឧបដ្ឋាក ប៉ូល សាន ដែលនឹងទទួលអគ្គសញ្ញាតែងតាំងជាបូជាចារ្យនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខនេះ។ ដូច្នេះ ឆ្នាំ២០២៣ជាឆ្នាំដ៏អស្ចារ្យដែលព្រះជាម្ចាស់ប្រទានអំណោយដល់ព្រះសហគមន៍យើងមែនទែន។ ថ្ងៃនេះ មុនគេបង្អស់ខ្ញុំសូមនិយាយថា “សូមស្វាគមន៍លោកដាម៉ូ ចូលនៅក្នុងក្រុមបូជាចារ្យ”។ ពិតមែនលោក ដាម៉ូ ម៉ាតាំង សម្រាប់សិរីរុងរឿងដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ដ៏ធំធេង នៅពេលនេះលោកទៅជាអ្នកបម្រើរបស់ព្រះយេស៊ូ តាមព្រះយេស៊ូ។ អ្នកបម្រើតាមរយៈក្រុមជេស្វីត ដែលបានស្រឡាញ់ទ្វីបអាស៊ីយ៉ាងខ្លាំង យើងនឹកឃើញដល់ហ្វ្រង់ស្វ័រសាវីយ៉េ ដែលបានទៅដល់ប្រទេសឥណ្ឌា ប្រទេសជប៉ុនមុនគេបង្អស់។ យើងនឹកឃើញដល់ […]

ជីវិត​ជា​អ្នក​បម្រើ​របស់​ព្រះជាម្ចាស់ Read More »

អគ្គសញ្ញាលាបថ្ងាសនាំឲ្យយើងហ៊ានប្រកាសជំនឿដល់អ្នកដទៃ

នៅថ្ងៃអាទិត្យ ទី១៣ ខែសីហា ឆ្នាំ២០២៣ ព្រះសហគមន៍កាតូលិក សន្តយ៉ូហានបាទីស្ត ព្រែកក្របៅ ដែលស្ថិតនៅភូមិព្រែកក្របៅ ឃុំព្រែកក្របៅ ស្រុកពាមជរ ខេត្តព្រៃវែង បានទទួលស្វាគមន៍លោកអភិបាល សិលា សួន ហង្សលី អភិបាលព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាមមកថ្វាយអភិបូជា «លើកតម្កើងព្រះជាម្ចាស់លើកព្រះនាងម៉ារីឡើងស្ថានបរមសុខ» និងមានប្អូនៗទាំង១១នាក់ ទទួលអគ្គសញ្ញាលាបថ្ងាស។ពេលចាប់ផ្តើមអភិបូជា លោកអភិបាល សិលា សួន ហង្សលី បានមានប្រសាសន៍ថា៖ នៅថ្ងៃនេះ  យើងមានអំណរសប្បាយដែលមានប្អូនៗ១១នាក់បានទទួលអគ្គសញ្ញាលាបថ្ងាស ប្អូនៗនឹងទទួលព្រះវិញ្ញាណដ៏វិសុទ្ធ នឹងធ្វើឲ្យប្អូនៗទៅជាគ្រីស្តបរិស័ទពេញទី និងក្លាយជាអ្នកជួយព្រះសហគមន៍នៅទីនេះក្នុងការប្រកាសដំណឹងល្អ។ព្រះអំណោយទានទាំង៧គឺ៖ទី១ប្រាជ្ញា ទី២ការឈ្លាសវៃ ទី៣ការចេះផ្តល់ដំបូន្មាន ទី៤ចិត្តអង់អាច ទី៥ចំណេះដឹង ទី៦ការគោរពប្រណិប័តន៍ព្រះជាម្ចាស់គ្រប់ពេលវេលា និងទី៧ការគោរពកោតខ្លាចព្រះជាម្ចាស់។ក្នុងធម្មទេសនាលោកអភិបាលបានបន្តថា ពេលយើងទទួលអគ្គសញ្ញាលាបថ្ងាស គឺយើងបានទទួលព្រះវិញ្ញាណដ៏វិសុទ្ធ ហើយក្លាយជាគ្រីស្តបរិស័ទពេញវ័យ ឲ្យយើងក្រោកឡើងដើម្បីហ៊ានទៅជួបអ្នកដទៃដែរ និងចេញទៅបម្រើបងប្អូន ជាពិសេសបម្រើងអស់អ្នកដែលត្រូវការយើង អ្នកដែលរងទុក្ខលំបាកច្រើន ហើយឲ្យយើងក្រោកឡើងដូចនាងម៉ារី ដើម្បីទទួលបានសុភមង្គលដូចព្រះនាងដែលបានចូលស្ថានបរមសុខ។លោកបូជាចារ្យ សិលា គីម ជុង អ៊ី ទទួលខុសត្រូវព្រះសហគមន៍ព្រែកក្របៅបានឲ្យដឹងថា៖ លោកសប្បាយចិត្តណាស់ ដោយសារព្រះសហគមន៍ព្រែកក្របៅ មានប្អូនៗ១១នាក់ទទួលអគ្គសញ្ញាលាបថ្ងាស។លោកបន្ថែមថា ពួកគាត់ចូលរួមបម្រើព្រះសហគមន៍ ចេះអធិដ្ឋាន ទោះបីគេមានការងាររវល់ក៏ដោយ

អគ្គសញ្ញាលាបថ្ងាសនាំឲ្យយើងហ៊ានប្រកាសជំនឿដល់អ្នកដទៃ Read More »

“ឱ្យ​យើង​ក្រោក​ឈរឡើង​ដូច​ព្រះនាង​ម៉ារី”

អភិបូជា​ព្រះជាម្ចាស់​លើក​ព្រះនាង​ម៉ារី​ឡើង​ស្ថាន​បរមសុខ នៅ​ព្រះសហគមន៍​ព្រះកុមារ​យេស៊ូ បឹងទំពន់ ភ្នំពេញ​ខាង​ត្បូង ថ្ងៃ​ទី​១៣ ខែ​សីហា ឆ្នាំ​២០២៣ អត្ថបទ​ទី​១៖ វិវរណៈ ១១,១៩.១២,១-៦.១០ទ្វារ​ព្រះ‌វិហារ​របស់​ព្រះ‌ជាម្ចាស់​នៅ​ស្ថាន​បរម‌សុខ​ក៏​បើក​ចំហ​ឡើង។ វវ ១១,១៩អត្ថបទ​ទី​២៖ កូរិនថូស ទី១ ១៥,២០-២៧ព្រះ‌គ្រីស្ត​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​មុន​គេ​បង្អស់។ ១​ករ ១៥,២៣ដំណឹងល្អ៖ លូកា ១,៣៩-៥៦នាង​ម៉ារី​ប្រញាប់‌ប្រញាល់​ធ្វើ​ដំណើរ។ លក ១,៣៩ បង​ប្អូន​ជា​ទី​ស្រឡាញ់! សប្តាហ៍​មុន តំណាង​យុវជន​យើង​បាន​ចូល​រួម​ថ្វាយ​អភិបូជា​ជា​មួយ​សម្តេច​ប៉ាប រួម​ជា​មួយ​យុវជន​មក​ពី​ទូទាំង​ពិភព​លោក​ជាង ១,៥០០,០០០​នាក់។ ពេល​នោះ​ជា​ពេល​វេលា​ពិសេស សម្រាប់​តំណាង​យុវជន​កាតូលិក​កម្ពុជា​យើង​មាន​៤៥​នាក់ ដែល​បាន​ចូល​រួម​ជា​មួយ​លោក​អភិបាល លោក​ឪពុក លោក​ឧបដ្ឋាក បង​ស្រី។ ជា​ពេល​វេលា​មួយ​យ៉ាង​ពិសេស ដែល​យើង​មាន​បទ​ពិសោធន៍​អំពី​ព្រះសហគមន៍​នៅ​ក្នុង​ពិភព​លោក ដែល​មក​ប្រហែល​១៨០​ប្រទេស​ដើម្បី​ចូល​រួម​ដោយ​មាន​លោក​អភិបាល​និង​លោក​បូជាចារ្យ​មួយ​ចំនួន។ ប៉ុន្តែ អ្វី​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​ទោះ​បី​សប្តាហ៍​មុន​យើង​ជួប​ជា​មួយ​សម្តេច​ប៉ាប និង​គ្រីស្ត​បរិស័ទ​រួម​ជា​មួយ​យុវជន​រាប់​លាន​នាក់ ពីរ​បី​សប្ដាហ៍​មុន​ខ្ញុំ​បាន​ថ្វាយ​អភិបូជា​ជា​មួយ​គ្រីស្ត​បរិស័ទ​នៅ​ប្រទេស​បារាំង និង​ថ្ងៃ​នេះ​ខ្ញុំ​ថ្វាយ​អភិបូជា​ជា​មួយ​បង​ប្អូន។ តាម​ពិត ទោះ​បី​យើង​នៅ​គ្នា​ច្រើន​ឬ​គ្នា​តិច​ក៏​ដោយ យើង​ជា​ព្រះសហគមន៍​កាតូលិក​តែ​មួយ នៅ​ប្រទេស​នីមួយៗ រៀង​រាល់​ថ្ងៃ​អាទិត្យ​តាម​កន្លែង​នីមួយៗ​យើង​មាន​គ្រីស្ត​បរិស័ទ​ច្រើន​ឬ​តិច​មិន​សំខាន់​ទេ។ អ្វី​ដែល​សំខាន់ គឺ​យើង​ជួប​ជុំ​គ្នា​ដើម្បី​លើក​តម្កើង​សេរីរុង​រឿង​របស់​ព្រះជាម្ចាស់។ សប្តាហ៍​មុន ទោះបី​យើង​នៅ​ជា​មួយ​សម្តេច​ប៉ាប​ក៏​ដោយ យើង​ដឹង​ថា​ថ្ងៃ​នេះ​ក៏​យើង​នៅ​ជា​មួយ​សម្តេច​ប៉ាប​ម្យ៉ាង​ដែរ។ បន្តិច​ទៀត ពេល​យើង​សូត្រ​ធម៌​ព្រះកាយ​ក៏​យើង​អធិដ្ឋាន​សម្រាប់​សម្តេច​ប៉ាប សម្រាប់​លោក​អភិបាល សម្រាប់​បូជាចារ្យ​និង​គ្រីស្ត​បរិស័ទ​ទាំង​អស់។ នេះ​ជា​ការ​អស្ចារ្យ​ដែល​យើង​ត្រូវ​ការ​នឹក​ឃើញ​គ្រប់​ពេល​វេលា

“ឱ្យ​យើង​ក្រោក​ឈរឡើង​ដូច​ព្រះនាង​ម៉ារី” Read More »

“យើង​ជា​ថ្ម​ដ៏​មាន​ជីវិត​ដូច​សន្ត​សិលា​និង​សន្ត​ប៉ូល”

អភិបូជា​អគ្គ​សញ្ញា​លាប​ថ្ងាស នៅ​ព្រះសហគមន៍​សន្ត​សិលា និង​សន្ត​ប៉ូល ភ្នំពេញ​ថ្មី ភ្នំពេញ​ថ្មី ថ្ងៃ​ទី​២ ខែ​កក្កដា ឆ្នាំ​២០២៣ អត្ថបទ​ទី​១៖ កិច្ចការ​គ្រីស្ត​ទូត ១២,១-១១«សូម​ក្រវាត់​ចង្កេះ ហើយ​ពាក់​ស្បែក​ជើង​ទៅ!»។ កក ១២,៨អត្ថបទ​ទី​២៖ ធីម៉ូថេ ទី​២ ៤,៦-៨,១៧-១៨ខ្ញុំ​បាន​រត់​ដល់​ទី‌ដៅ ហើយ​ខ្ញុំ​នៅ​តែ​កាន់​ជំនឿ​ជាប់​ដដែល។ ២​ធម ៤,៧ដំណឹងល្អ៖ ម៉ាថាយ ១៦,១៣-១៩នៅ​លើ​ផ្ទាំង​សិលា​នេះ ខ្ញុំ​នឹង​សង់​ព្រះ‌សហ‌គមន៍​របស់​ខ្ញុំ។ មថ ១៦,១៨ បង​ប្អូន​ជា​ទី​ស្រឡាញ់! “មនុស្ស​ទាំង‌ឡាយ​ថា​បុត្រ​មនុស្ស​ជា​នរណា?” នេះ​ជា​សំណួរ​ដែល​ព្រះយេស៊ូ​បាន​សួរ​ក្រុម​គ្រីស្ត​ទូត​នៅ​ព្រឹក​នេះ។ នៅ​ពេល​លោក​ម៉ូសេ បាន​សួរ​ទៅ​ព្រះជាម្ចាស់​ថា តើ​ព្រះអង្គ​ជា​នរណា? ព្រះជាម្ចាស់​បាន​ឆ្លើយ​ថា “ខ្ញុំ​ជា​ខ្ញុំ” ចម្លើយ​នេះ​ជា​ចម្លើយ​ដែល​ណែនាំ​ឲ្យ​មាន​អាថ៌​កំបាំង​មែន​ទែន ដោយសារ​មាន​តែ​ខ្ញុំ​ផ្ទាល់​ដែល​ដឹង​ថា​ខ្ញុំ​ជា​នរណា។ ថ្ងៃ​នេះ យើង​បាន​ស្ដាប់​ចម្លើយ​មួយ​យ៉ាង​ពិសេស ដែល​ណែនាំ​ឲ្យ​យើង​គិត​ពិចារណា សម្រាប់​យើង​ដែល​ជា​គ្រីស្ត​បរិស័ទ សម្រាប់​យើង​ដែល​ដើរ​តាម​ព្រះយេស៊ូ តើ​ចម្លើយ​ខ្ញុំ​ជា​ខ្ញុំ​ជា​ចម្លើយ​គ្រប់​គ្រាន់​ឬ​ទេ? សម្រាប់​យើង​ជា​គ្រីស្ត​បរិស័ទ យើង​ត្រូវ​ការ​ពិចារណា​អំពី​អត្ត​សញ្ញាណ​របស់​យើង​ជា​គ្រីស្ត​បរិស័ទ។ បង​ប្អូន​ដែល​ទទួល​អគ្គ​សញ្ញា​លាប​ថ្ងាស​ថ្ងៃ​នេះ យើង​ដឹង​ថា​ជីវិត​របស់​យើង​ជា​គ្រីស្ត​បរិស័ទ​រក​ឃើញ​អត្ថន័យ​ដ៏​ថ្លៃ​ថ្នូរ នៅ​ពេល​យើង​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក។ ថ្ងៃ​នេះ ដែល​យើង​ទទួល​អគ្គ​សញ្ញា​លាប​ថ្ងាស​ជា​ពេល​វេលា​ដើម្បី​សួរ​ខ្លួន​ឯង​ថា តើ​ខ្ញុំ​ជា​នរណា​ដែល​ជា​សាវ័ក​របស់​ព្រះយេស៊ូ? តើ​ខ្ញុំ​ជា​នរណា​ជា​ខ្មែរ​មួយ​រូប​ដែល​ដើរ​តាម​ព្រះយេស៊ូ? តើ​អត្ត​សញ្ញាណ​របស់​ខ្ញុំ​មាន​អ្វី​ខ្លះ? បង​ប្អូន​ជា​ទី​ស្រឡាញ់ ថ្ងៃ​នេះ​យើង​មាន​សន្ត​សិលា​និង​សន្ត​ប៉ូល ដែល​ជា​គំរូ​ពិសេស​ដើម្បី​ដឹកនាំ​យើង និង​ដើម្បី​ឲ្យ​យើង​ចូល​យ៉ាង​ជ្រៅ​នៅ​ក្នុង​អត្ត​សញ្ញាណ​របស់​យើង​ជា​គ្រីស្ត​បរិស័ទ។

“យើង​ជា​ថ្ម​ដ៏​មាន​ជីវិត​ដូច​សន្ត​សិលា​និង​សន្ត​ប៉ូល” Read More »

ផ្លូវទៅកាន់ភាពដ៏វិសុទ្ធ Path to Holiness

ការ​អប់រំ​ទី​៣​របស់​លោក​អភិបាល អូលីវីយ៉េ ជ្មីតហស្លេ ទិវា​យុវជន​ពិភព​លោក នៅ​ព្រះវិហារ​សន្ត​យ៉ាកុប នៃ​ទីក្រុង​លីសស្បោន ព័រទុយហ្គាល់ ថ្ងៃ​ទី​៤ ខែ​សីហា ឆ្នាំ​២០២៣ បង​ប្អូន​ជា​ទី​ស្រឡាញ់! ថ្ងៃ​នេះ ដើម្បី​សាង​សង់​ដំបូល​នៃ​ជីវិត​របស់​យើង យើង​ត្រូវ​ការ​ធ្វើ​ដំណើរ​នៅ​ក្នុង​ដួង​ចិត្ត​របស់​យើង ដើម្បី​ស្គាល់​ខ្លួន​ឯង​ឱ្យ​បាន​ច្បាស់។ តាម​ពិត​អស់​មួយ​ជីវិត​របស់​យើង យើង​ស្វែង​យល់​និង​ស្វែង​រក​យើង​ផ្ទាល់​ខ្លួន​ជា​នរណា។ យើង​អាច​មើល​តាម​ពេល​វេលា តាម​កាលៈទេសៈ​នៃ​ជីវិត​របស់​យើង បន្តិច​ម្តងៗ​យើង​មើល​ឃើញ​យ៉ាង​ច្បាស់​ទៅៗ ខ្ញុំ​ជា​នរណា? កញ្ចក់​ដ៏​ពិសេស​ដែល​យើង​មាន ដើម្បី​ស្គាល់​ខ្លួន​ឯង​គឺ​បង​ប្អូន​ឯទៀតៗ ទំនាក់​ទំនង​ដែល​យើង​បង្កើត​ជា​មួយ​បង​ប្អូន​ឯទៀតៗ ណែនាំ​ឱ្យ​បន្តិច​ម្តងៗ​យើង​ចាប់​ផ្តើម​យល់​យើង​ជា​មនុស្ស​របៀប​ណា។ ឱ្យ​យើង​បន្ត​ធ្វើ​ដំណើរ​នៅ​ក្នុង​ជីវិត​របស់​យើង គោលដៅ​កំពូល​នៃ​ជីវិត​របស់​យើង យើង​អាច​ចែក​ជា​៣​ជម្រើស គឺ​ទី​១ បង្កើត​គ្រួសារ​នៅ​ក្នុង​សេចក្តី​ស្រឡាញ់ ទី​២ ចូល​ក្នុង​ក្រុម​បុព្វជិត​បុព្វជិតា ដែល​ថ្វាយ​ខ្លួន​ទៅ​លើ​ព្រះជាម្ចាស់ ទី​៣ ធ្វើ​ជា​បូជាចារ្យ។ យើង​មាន​សរសរ​៣​ដ៏​សំខាន់ ដើម្បី​ជំរុញ​យើង​ឱ្យ​ធ្វើ​ដំណើរ​ទៅ​មុខ​បាន៖ សរសរ​ទី​១ ជំនឿ ជំនឿ​ទៅ​លើ​ព្រះជាម្ចាស់​ដែល​ណែនាំ​ឱ្យ​បន្តិច​ម្តងៗ​យើង​មាន​ប្រាជ្ញា​ឈ្លាសវៃ ចាស់​ទុំ។ មាន​អ្នក​ខ្លះ គេ​មាន​បទ​ពិសោធន៍​ទទួល​ខុស​ត្រូវ​ពី​ក្មេង ដូច្នេះ​គេ​បាន​កសាង​ជីវិត​ជា​មនុស្ស​ចាស់​ទុំ​ហើយ ដោយ​ចេះ​ទទួល​ខុស​ត្រូវ ចេះ​មើល​ឃើញ ចេះ​យល់​ដឹង…។ ព្រះនាង​ម៉ារី នៅ​ពេល​ទទួល​ដំណឹង​ធ្វើ​ជា​មាតា​របស់​ព្រះជាម្ចាស់ ប៉ុន្តែ​ទោះ​បី​នៅ​ក្មេង​ក៏​ដោយ​គាត់​មាន​បទ​ពិសោធន៍​ជា​មួយ​ព្រះជាម្ចាស់​នៅ​ក្នុង​ជំនឿ​ពី​ដើម​រៀង​មក។ ទោះ​បី​យើង​មាន​បទ​ពិសោធន៍​ខ្លី​នៅ​ក្នុង​ជំនឿ អាស្រ័យ​លើ​យើង​ចូល​ជ្រៅ​នៅ​ក្នុង​ជំនឿ​នេះ​ឬ​អត់។ នៅ​ពេល​យើង​ទទួល​អគ្គ​សញ្ញា​លាប​ថ្ងាស ជា​ពេល​វេលា​មួយ​ដោយ​ដឹង​ថា​នៅ​ក្នុង​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ យើង​បាន​ទទួល​ព្រះអំណោយ​ពិសេស​ដើម្បី​ដឹង​ខុស​ដឹង​ត្រូវ

ផ្លូវទៅកាន់ភាពដ៏វិសុទ្ធ Path to Holiness Read More »

ទទួល​បទ​ពិសោធន៍​ដើម្បី​ផ្តល់​សក្ខី​ភាព”

អភិបូជា​ជា​មួយ​តំណាង​យុវជន​កាតូលិក​កម្ពុជា ទៅ​ចូល​រួម​ទិវា​យុវជន​ពិភព​លោក នៅ​ព្រះវិហារ​សន្ត​យ៉ាកុប នៃ​ទីក្រុង​លីសស្បោន ព័រទុយហ្គាល់ ថ្ងៃ​ទី​៤ ខែ​សីហា ឆ្នាំ​២០២៣ អត្ថបទ​ទី​១៖ លេវីវិន័យ ២៣,១.៤-១១.១៥-១៦.២៧.៣៤-៣៧ត្រូវ​ជួប‌ជុំ​គ្នា​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់។ លវ ២៣,៣៥ដំណឹងល្អ៖ ម៉ាថាយ ១៣,៥៤-៥៨ធម្មតា គេ​មើល‌ងាយ​ព្យាការី​តែ​ក្នុង​ស្រុក​កំណើត និង​ក្នុង​ផ្ទះ​របស់​លោក​ប៉ុណ្ណោះ។ មថ ១៣,៥៧ បង​ប្អូន​ជា​ទី​ស្រឡាញ់! នៅ​ពេល​យើង​ស្តាប់​គម្ពីរ​ដំណឹង​ល្អ​នេះ ឱ្យ​យើង​គិត​ថា​ប្រសិន​បើ​យើង​ចង់​ប្រកាស​ដំណឹង​ល្អ យើង​ចង់​ធ្វើ​ជា​សាវ័ក​របស់​ព្រះយេស៊ូ ឱ្យ​យើង​ចេញ​ពី​ស្រុក​កំណើត​ទៅ​ស្រុក​នានា​ដើម្បី​ប្រកាស​ដំណឹង​ល្អ។ ឱ្យ​យើង​ចេញ​ពី​ប្រទេស​កំណើត​របស់​យើង ទៅ​ប្រទេស​នានា​ដើម្បី​ប្រកាស​ដំណឹង​ល្អ ដូច​លោក​អភិបាល គីគេ ដូច​ខ្ញុំ និង​លោក​ឪពុក​មួយ​ចំនួន​ដែរ។ បង​ប្អូន​ជា​ទី​ស្រឡាញ់ កុំ​ឱ្យ​យើង​គិត​ថា​យើង​មិន​ទៅ​ប្រទេស​កម្ពុជា​វិញ យើង​ត្រូវ​នៅ​ទ្វីប​អឺរ៉ុប​ឬ​ទ្វីប​អាហ្វ្រិក​ដើម្បី​ប្រកាស​ដំណឹង​ល្អ។ ដោយសារ​ខ្លាច​ថា ពេល​យើង​ត្រលប់​ទៅ​ស្រុក​ខ្មែរ គេ​មិន​ចេះ​ទទួល គេ​មិន​ចេះ​ស្ដាប់ គេ​មើល​យើង​ជា​អ្នក​ដែល​វង្វេង។ បង​ប្អូន​ជា​ទី​ស្រឡាញ់ កុំ​ឱ្យ​យើង​ភ័យ ឱ្យ​យើង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​កម្ពុជា​វិញ ដោយ​សប្បាយ​ចិត្ត ដោយ​សុវត្ថភាព​ដើម្បី៖ ទី​១ ចែករំលែក​បទ​ពិសោធន៍ ដោយ​ពិចារណា​ថា ខ្ញុំ​បាន​ទទួល​បទ​ពិសោធន៍​យ៉ាង​ពិសេស​អស្ចារ្យ រយៈ​ពេល​១០​ថ្ងៃ​នៅ​ក្នុង​ប្រទេស​ព័រទុយហ្គាល់​នេះ ខ្ញុំបានចូលក្នុង​ព្រះសហគមន៍​កាតូលិក​ដែល​ជា​ព្រះសហគមន៍​សកល​ដ៏​ពិត​ប្រាកដ។ ដូច្នេះ ជា​ពេល​វេលា​មួយ​ដើម្បី​យក​ពេល​វេលា​ពិចារណា តើ​ខ្ញុំ​ធ្វើ​ដូច​ម្ដេច​ដើម្បី​ចែក​រំលែក​បទ​ពិសោធន៍ នៅ​ពេល​ខ្ញុំ​ទៅ​ដល់​ភូមិភាគ​របស់​ខ្ញុំ​វិញ? ដោយ​សារ យើង​មិន​មែន​ជា​យុវជន​យុវនារី​មួយ​រូប

ទទួល​បទ​ពិសោធន៍​ដើម្បី​ផ្តល់​សក្ខី​ភាព” Read More »

“ចែក​រំលែក​បទ​ពិសោធន៍​ដែល​យើង​បាន​ទទួល”

អភិបូជា​ជា​មួយ​តំណាង​យុវជន​កាតូលិក​កម្ពុជា ទៅ​ចូល​រួម​ទិវា​យុវជន​ពិភព​លោក នៅ​ព្រះវិហារ​សន្ត​យ៉ាកុប នៃ​ទីក្រុង​លីសស្បោន ព័រទុយហ្គាល់ ថ្ងៃ​ទី​៣ ខែ​សីហា ឆ្នាំ​២០២៣ អត្ថបទ​ទី​១៖ សេរីភាព ៤០,១៦-២១.៣៤-៣៨សិរី‌រុង​រឿង​របស់​ព្រះ‌អម្ចាស់​ស្ថិត​នៅ​ពេញ​ព្រះ‌ពន្លា។ សរ ៤០,៣៥ដំណឹងល្អ៖ ម៉ាថាយ ១៣,៤៧-៥៣ញែក​មនុស្ស​ទុច្ចរិតចេញ​ពី​ចំណោម​មនុស្ស​សុចរិត។ មថ ១៣,៤៩ បង​ប្អូន​ជា​ទី​ស្រឡាញ់! ខ្ញុំ​សូម​អនុញ្ញាត​និយាយ​២​ចំណុច​អំពី​ព្រះគម្ពីរ និង​ខ្ញុំ​សូម​បង្ហាញ​ចំណាប់​អារម្មណ៍​អំពី​ទិវា​យុវជន​ពិភព​លោក។ ថ្ងៃ​នេះ នៅ​ក្នុង​ព្រះគម្ពី​ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ឲ្យ​យើង​ដឹង​ថា ពេល​ណា​យើង​ទទួល​មរណភាព​ព្រះជាម្ចាស់​នឹង​វិនិច្ឆ័យ​យើង​ជា​មនុស្ស​ល្អ​សុចរិត ឬ​យើង​ជា​មនុស្ស​មិន​សូវ​ល្អ​ដែល​មិន​បាន​ធ្វើ​តាម​ព្រះហឫទ័យ​របស់​ព្រះអង្គ។ សន្ត​ម៉ាថាយ​បាន​រំលឹក​យើង​ថា “អ្វីៗ​ដែល​យើង​បាន​ប្រព្រឹត្ត​ចំពោះ​អ្នក​តូច​តាម យើង​ប្រព្រឹត្ត​ចំពោះ​ព្រះជាម្ចាស់” ដោយសារ​អ្នក​តូច​តាច​ជា​តំណាង​របស់​ព្រះអង្គ។ យើង​ត្រូវ​យក​និមិត្ត​រូប​នេះ ដើម្បី​ឲ្យ​យើង​គិត យើង​ប្រព្រឹត្ត​តាម​បៀប​យ៉ាង​ដូច​ម្តេច។ ឲ្យ​យើង​មាន​ភក្តីភាព ឲ្យ​យើង​មាន​ការ​សន្ទនា ឲ្យ​យើង​ចេះ​ស្ដាប់​គ្នា ឲ្យ​យើង​ចេះ​លើក​ទឹក​ចិត្ត​គ្នា…។ តើ​យើង​ធ្វើ​តាម​ចិត្ត​ឬ​យើង​ធ្វើ​តាម​ព្រះហឫទ័យ​របស់​ព្រះជាម្ចាស់? ទី​១ នៅ​ក្នុង​អត្ថបទ​ទី​១ លោក​ម៉ូសេ​ជួប​ព្រះជាម្ចាស់​ផ្ទាល់ ពេល​ណា​យើង​ជួប​ព្រះជាម្ចាស់​យើង​ធ្វើ​តាម​ចិត្ត​ឬ​យើង​ធ្វើ​តាម​ព្រះហឫទ័យ​របស់​ព្រះជាម្ចាស់។ អំពើ​ដែល​យើង​ប្រព្រឹត្ត តើយើង​ធ្វើ​តាម​អ្នក​ណា? ថ្ងៃ​នេះ ខ្ញុំ​សូម​ឱ្យ​យើង​អធិដ្ឋាន ដើម្បី​ឲ្យ​យើង​យក​ព្រះហឫទ័យ​របស់​ព្រះជាម្ចាស់​ជា​អាទិភាព​នៅ​ក្នុង​ជីវិត​របស់​យើង កុំ​ឲ្យ​យើង​យក​អារម្មណ៍​យើង យោបល់​យើង មាន​សារៈ​សំខាន់​ជាង​ព្រះហឫទ័យ​របស់​ព្រះអង្គ និង​ព្រះបន្ទូល​របស់​ព្រះអង្គ។ យើង​និយាយ​ស្រួល​តែ​ពិបាក​អនុវត្ត ខ្ញុំ​សូម​ឲ្យ​យើង​អធិដ្ឋាន​ដើម្បី​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក។ កាល​ណា​យើង​និយាយ​អំពី​ការ​សន្ទនា យើង​ត្រូវ​មាន​ការ​សន្ទនា​រវាង​គ្នា​និង​គ្នា ដើម្បី​ឱ្យ​យើង​លើក​ទឹក​ចិត្ត​គ្នា។ សន្ទនា​គ្នា

“ចែក​រំលែក​បទ​ពិសោធន៍​ដែល​យើង​បាន​ទទួល” Read More »

“នាំ​ពន្លឺ​របស់​ព្រះគ្រីស្ត​ដល់​បង​ប្អូន”

អភិបូជា​ជា​មួយ​តំណាង​យុវជន​កាតូលិក​កម្ពុជា ទៅ​ចូល​រួម​ទិវា​យុវជន​ពិភព​លោក នៅ​ព្រះវិហារ​សន្ត​យ៉ាកុប នៃ​ទីក្រុង​លីសស្បោន ព័រទុយហ្គាល់ ថ្ងៃ​ទី​២ ខែ​សីហា ឆ្នាំ​២០២៣ អត្ថបទ​ទី​១៖ សេរីភាព ៣៤,២៩-៣៥ពេល​ចុះ​ពី​ភ្នំ លោក​ពុំ​ដឹង​ថា​ផ្ទៃ​មុខ​របស់​លោក​បញ្ចេញ​រស្មី។ សរ ៣៤,២៩ដំណឹងល្អ៖ ម៉ាថាយ ១៣,៤៤-៤៦ព្រះ‌រាជ្យ​នៃ​ស្ថាន​បរម‌សុខ​ប្រៀប​បី​ដូច​ជា​កំណប់​ដែល​គេ​កប់​ទុក។ មថ ១៣,៤៤ បង​ប្អូន​ជា​ទី​ស្រឡាញ់! ថ្ងៃ​នេះ នៅ​ក្នុង​អត្ថបទ​ទី​១ ម៉ូសេ​បាន​ឡើង​ទៅ​លើ​ភ្នំ​ជួប​ព្រះជាម្ចាស់ ហើយ​មុខ​របស់​គាត់​ឡើង​ភ្លឺ​ត្រចះ​ត្រចង់​រហូត​ដល់​ជន​ជាតិ​អ៊ីស្រាអ៊ែល​អត់​ហ៊ាន​មើល​ចំ ដោយសារ​គេ​ខ្លាច​ចាំង​ពន្លឺ​ខ្លាំង​ពេក។ ខ្ញុំ​គិត​ថា យើង​ទាំង​អស់​គ្នា​យើង​កំពុង​តែ​ឡើង​លើ​ភ្នំ​ដែរ ព្រះសហគមន៍​របស់​យើង​នៅ​ប្រទេស​កម្ពុជា​តូច តែ​យើង​មាន​ឱកាស​បាន​មក​ដល់​ព្រះសហគមន៍​ដែល​មាន​ប្រវត្តិ​យូរ​អង្វែង។ ដូច្នេះ ដូច​យើង​បាន​ឡើង​មក​ជួប​ព្រះសហគមន៍​ដ៏​ធំ ខ្ញុំ​សង្ឃឹម​ថា​ប្រហែល​ទៅ​វិញ​មុខ​របស់​យើង​ជះ​ពន្លឺ​ដូច​លោក​ម៉ូសេ។ សូម​ឲ្យ​យើង​ទទួល​ពន្លឺ​ដែល​មក​ពី​ព្រះជាម្ចាស់​ដូច​លោក​ម៉ូសេ ក្នុង​រយៈ​ពេល​១០​ថ្ងៃ​នេះ​យើង​ទទួល​បាន​បទ​ពិសោធន៍​យ៉ាង​ច្រើន អំពី​ជំនឿ​របស់​យើង។ យើង​បាន​ស្ដាប់​នៅ​ក្នុង​ការ​អប់រំ​របស់​លោក​អភិបាល​អូលីវីយ៉េ អំពី​ទិវា​យុវជន​ពិភពលោក​នេះ​ដែល​សម្ដេច​ប៉ាប​បាន​ជួយ​ឲ្យ​យើង​ទាំង​អស់​គ្នា យល់​កាន់​តែ​ច្បាស់​អំពី​របៀប​ដែល​យើង​ថែរក្សា​ពិភព​លោក​ដែល​ជា​ផ្ទះ​រួម​របស់​យើង។ របៀប​ដែល​ណែនាំ​ឱ្យ​យើង​មាន​ទំនាក់​ទំនង​ជា​មួយ​ព្រះជាម្ចាស់ មាន​ទំនាក់​ទំនង​ជា​មួយ​អ្នក​ដទៃ ការ​អភិវឌ្ឍន៍​ខ្លួន​ឯង​ឱ្យ​ទៅ​ជា​រូប​តំណាង​របស់​ព្រះជាម្ចាស់ ការ​ជួយ​ឲ្យ​អ្នក​ដទៃ​រីក​ចម្រើន​ក្នុង​ឋានៈ​ជា​មនុស្ស​ដ៏​ពេញ​លក្ខណៈ។ ទាំង​អស់​នេះ សុទ្ធ​តែ​ជា​មេរៀន​ដែល​ជួយ​ឱ្យ​យើង​ទាំង​អស់​គ្នា​បាន​ទទួល នៅ​ក្នុង​រយៈ​ពេល​ដែល​យើង​មក​ទី​នេះ។ ដូច្នេះ សូម​ឲ្យ​យើង​ចាប់​អារម្មណ៍ សូម​ឲ្យ​យើង​ទទួល​ដូច​លោក​ម៉ូសេ ពេល​ដែល​យើង​ត្រឡប់​ទៅ​វិញ​យើង​អាច​នាំ​សេចក្ដី​ទាំង​នេះ​ទៅ​ដល់​បង​ប្អូន​ឯទៀតៗ ដែល​យើង​ជួប​នៅ​ប្រទេស​កម្ពុជា។ ជា​ដំបូង​សូម​ឲ្យ​យើង​បើក​ចិត្ត​គំនិត​ជា​មុន​សិន ដើម្បី​ទទួល​សេចក្ដី​ដែល​យើង​ស្ដាប់​ឮ សេចក្ដី​យើង​មើល​ឃើញ សេចក្ដី​ដែល​យើង​បាន​ចែក​រំលែក​បទ​ពិសោធន៍​ដែល​យើង​ជួប​ជុំ​គ្នា​ទៅ​ទី​នេះ។ ពិត​ប្រាកដ​ហើយ ពេល​ណា​យើង​ជួប​ព្រះយេស៊ូ

“នាំ​ពន្លឺ​របស់​ព្រះគ្រីស្ត​ដល់​បង​ប្អូន” Read More »

ការិយាល័យអប់រំជំនឿបានរៀបចំ​សិក្ខាសាលាដល់គ្រូអប់រំជំនឿនៃមណ្ឌលសកម្មភាពបាសាក់ និងមេគង្គ

ដើម្បីឱ្យគ្រូអប់រំជំនឿយល់ដឹងអំពីដើមកំណើត​នឹងយល់ពីអត្ថន័យនៃពាក្យមួយម៉ាត់ៗរបស់ធម៍ប្រកាសជំនឿ ការិយាល័យអប់រំជំនឿបានរៀបចំ​សិក្ខាសាលាមួយដល់​គ្រូអប់រំជំនឿនៃមណ្ឌលសកម្មភាពបាសាក់ និងមេគង្គ ក្រោមប្រធាន​បទ​«កំណើត​ធម៍​ប្រកាស​ជំនឿ»។ សិក្ខាសាលានេះ ធ្វើឡើងនៅព្រះវិហារ​សន្តហ្វ្រង់ស្វ័រ សាវីយ៉េ(វត្តចំប៉ា) ​កាលពីថ្ងៃទី​១៤​​ ខែកក្កដា ឆ្នាំ​២០២​៣កន្លងទៅនេះ ដោយ​មានសិក្ខាកាមចូល​រួមប្រមាណជា៤០នាក់។   លោកបូជាចារ្យ សុខ ណា ជាបូជាចារ្យទទួលខុសត្រូវមណ្ឌលសកម្មភាពបាសាក់ បានប្រា់ឱ្យដឹងថា ធម៌​ប្រកាសជំនឿគឺជាធម៌គ្រឹះដែល​​គ្រីស្តបរិស័ទត្រូវតែជឿ ព្រោះជាសេចក្ដីពិត​ដែល​ព្រះសហគ​មន៍​ណែនាំតាំងពី២០០០ឆ្នាំ ដោយឱ្យ​គ្រីស្តបរិស័ទ​យកចិត្តទុកដាក់​ប្រកាសជំនឿ។​ លោកមានប្រសាសន៍​ថា ៖ «ធម៌​ប្រកាសជំនឿជាមធ្យោបាយ និង​ជាយានជំនិះដើម្បីឱ្យគ្រីស្តបរិ​ស័ទ​ផ្ញើ​ជីវិតទាំងស្រុងទៅលើព្រះជាម្ចាស់នៅពេលដែលពួកគេប្រកាស គឺពួកគេប្រើជីវិត ប្រើសម្លេង​​ប្រើស្មារតី​ ទាំង​ព្រលឹង​​វិញ្ញាណដែលជឿ​លើព្រះជាម្ចាស់ណែនាំ​ឱ្យពួកគេ​ មានជំនឿដោយខ្លួនឯង»។ លោកបូជាចារ្យបានបន្តថា ៖ «ត្រូវ​​ប្រកាសជំនឿដោយខ្លួនឯង ​ដើម្បី​ទៅដល់ព្រះជាម្ចាស់ ដើម្បីទៅដល់​ប្រភព​នៃជីវិត​ដែលរំពឹងទុកនៅថ្ងៃចុងក្រោយនៃជីវិតគឺ​ទទួល​​ការសង្គ្រោះ»។ ​ធម៌ប្រកាសជំនឿជាអត្ថប្រយោជន៍របស់​ព្រះសហគមន៍ ដែល​ត្រូវដឹងថា​ការ​រួមជាមួយព្រះសហគមន៍ដោយសារធម៌ ជឿណែនាំឱ្យគ្រប់គ្នា​​មានព្រះសហគមន៍ ​ជា​សហ​​ភាព​ដែលជាធ្លុងតែមួយ​ហើយដោយសារតែធម៌​ណែនាំឱ្យ​គ្រីស្តបរិស័ទ​គ្រប់ទិសទីរួបរួមគ្នា​​ជា​សហភាព​តែមួយ ជាធ្លុងតែមួយ និងដាក់ចិត្តផ្ញើជីវិតទាំងស្រុងលើព្រះជាម្ចាស់តែមួយ​ដែល​មានជំនឿតែមួយ និងចុងក្រោយ​ទៅដល់ព្រះសហគមន៍នៅស្ថានបរមសុខ។ នេះបើតាមការបញ្ជាក់ពីលោក បូជាចារ្យ សុខ ណា។ ​អ្នកគ្រូ គឹម សុភា អាយុ៤០ឆ្នាំ ជាគ្រូអប់រំជំនឿមកពី​ព្រះវិហារគង្វាលដ៏សប្បុរស(រោងចក្រ)នៃមណ្ឌ​លសកម្មភាពមេគង្គ បានប្រាប់ឱ្យដឹងដែរថា​ ​ក្នុងការបម្រើព្រះសហគមន៍ជិត២០ឆ្នាំមកនេះ អ្នកគ្រូគិតថា​គាត់​មានជំនឿរឹងមាំដើម្បីបញ្ជូនបន្ត​ទៅ​ដល់អ្នក​ឯទៀតៗបាន​ ប៉ុន្តែឆ្លងកាត់កម្មវិធីសិក្ខាសាលារយៈពេលមួយថ្ងៃនេះធ្វើឱ្យគាត់យល់ថា​​នៅ​មាន​ចំណុច​ខ្វះខាត។ អ្នកគ្រូបន្តថា ៖

ការិយាល័យអប់រំជំនឿបានរៀបចំ​សិក្ខាសាលាដល់គ្រូអប់រំជំនឿនៃមណ្ឌលសកម្មភាពបាសាក់ និងមេគង្គ Read More »

គ្រូអប់រំជំនឿតំបន់ភ្នំពេញឈ្វេងយល់ពីធម៌ប្រកាសជំនឿ

ការិយាល័យអប់រំជំនឿបានរៀបចំកម្មវិធីសិក្ខាសាលាសម្រាប់គ្រូអប់រំជំនឿនៃ៤មណ្ឌលសកម្មភាពក្នុងតំបន់ភ្នំពេញ ក្រោមប្រធានបទ«កំណើតធម៌ប្រកាសជំនឿ»ធ្វើឡើងនៅព្រះសហគមន៍សន្តយ៉ូសែបផ្សារ​តូច ណែនាំដោយ លោកឧបដ្ឋាក វី សំណាង លោក ​ដួង សាវង់ និងលោក​បូជាចារ្យ ប៉ូល រឿងឆ័ត្រសិរី នាថ្ងៃទី០៨ខែកក្កដាឆ្នាំ២០២៣ដែលមានសិក្ខាកាមចូលរួមប្រមាណជា៦៥នាក់។ លោក ដួង សាវង់​ ប្រធានការិយាល័យអប់រំជំនឿភូមិភាគ​ភ្នំពេញ​មានប្រសាសន៍​ថា សិក្ខា​សាលា​គ្រូអប់រំជំនឿនេះ ធ្វើ​ឡើង​ក្នុងគោលបំណងឱ្យ​គ្រូអប់រំជំនឿនៃ​មណ្ឌល​សកម្មភាពទាំង៤យល់ដឹងថែមទៀតអំពីធម៌ប្រកាសជំនឿ​និងចាប់អារម្មណ៍អំពីជំនឿរបស់ខ្លួន។ ក្នុង​សិក្ខា​សាលា​នេះ លោក​សាវង់​បាន​ប្រគល់​​ឯកសារ​មួយ​ចំនួន​ដល់​គ្រូអប់រំជំនឿ ដើម្បី​ឲ្យ​ពួកគាត់​រំឮក​និង​រិះគិត​ ដើម្បី​ឲ្យ​​ព្រះវិញ្ញាណបំភ្លឺគាត់យល់ពីអត្ថន័យនៃធម៌ប្រកាសជំនឿហើយដោយសារកម្លាំងនៃព្រះវិញ្ញាណយើងសង្ឃឹមព្រះវិញ្ញាណនឹងធ្វើការជាមួយមនុស្សទាំងអស់ឱ្យគេចូលមកទទួលការសង្គ្រោះពីព្រះអង្គ។ សិក្ខាសាលានេះ ជា​កម្មវិធី​លើក​ដំបូង​សម្រាប់​គ្រូអប់រំជំនឿ​ ដើម្បី​រិះគិតអំពីព្រះជាម្ចាស់ដែលជាព្រះបិតា។ លោកបូជាចារ្យ ប៉ូល រឿងឆ័ត្រសិរី ជា​អ្នកគ្រប់​គ្រង​មណ្ឌល​សកម្មភាព​ភ្នំពេញ​ខាង​ជើង​ បានមានប្រសាសន៍ថា ធម៌​ប្រកាស​ជំនឿ​ ជា​ធម៌អត្តសញ្ញាណ​​​គ្រីស្តបរិស័ទ ហើយ​ធម៌នេះ​ជួយឱ្យយើងយល់ឬបញ្ជាក់ថែម អំពីអ្វីដែលយើងជឿទៅលើព្រះជាម្ចាស់។ លោកឧបដ្ឋាក វី សំណាង ឲ្យដឹងថា ប្រសិនបើគ្រីស្ត​​បរិស័ទ​មិនស្គាល់ មិន​ចេះ ឬ​មិន​ចាំ​ធម៌ប្រកាស​ជំនឿ និងគ្មាន​ពេលរិះគិតអំពីធម៌​ជឿនេះ គ្រីស្ត​បរិស័ទ​នោះ​មិន​ដឹង​មានជំនឿ​លើអ្វី ហើយ​ក៏​មិន​អាច​បញ្ជូន​​បន្តជំនឿរបស់បាន​ដែរ។ លោកឧបដ្ឋាក​បាន​បញ្ជាក់ថា ក្នុង​ធម៌​ប្រកាស​ជំនឿ​នេះ បញ្ជាក់​អំពី​ជំនឿ​របស់​គ្រីស្តបរិស័ទ​តាំងពីដើមដំបូងដែល​បាន​ខិតខំ​ពន្យល់​អំពី​ជំនឿរបស់គេ ជំនឿលើព្រះបិតា ព្រះបុត្រា​និងព្រះវិញ្ញាណដ៍វិសុទ្ធ ជាព្រះត្រៃឯក ហើយនៅក្នុងធម៌ប្រកាសជំនឿបានអះអាងយ៉ាងច្បាស់អំពីព្រះយេស៊ូជាព្រះជាម្ចាស់យ៉ាងពិតប្រាកដ។ សិក្ខាសាលានេះ បាន​ជួយ​លោក វី

គ្រូអប់រំជំនឿតំបន់ភ្នំពេញឈ្វេងយល់ពីធម៌ប្រកាសជំនឿ Read More »

Subscribe to our newsletter

Don't miss new updates on your email