Month: May 2019

១០ចំណុចសំខាន់ លោកអភិបាលព្រះសហគមន៍ រំលឹកដល់បូជាចារ្យនៅ ថ្ងៃរំលឹកពាក្យសច្ចា

លោកអូលីវីយេ អភិបាលព្រះសហគម៍កាតូលិកបាន លើកឡើង ១០ចំណុចសំខាន់ៗដើម្បី រំលែក ដល់ អស់លោកបូជាចារ្យទាំងអស់ នៅក្នុងប្រទេសកម្ពុជា ក្នុងពិធី អភិបូជា ប្រសិទ្ធីពរ លើប្រេង   ដែលបាននាល្ងាចថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩ នៅព្រះវិហារសន្ត​សិលា​និងសន្តប៉ូល ភ្នំពេញថ្មី។ អភិបូជាប្រសិទ្ធីពរលើប្រេង ជាពិធីយ៉ាង ឧ៝ឡារិកប្រារព្ធ ដើម្បីបង្ហាញ ភាព ជាធ្លុងតែមួយរបស់លោក បូជាចារ្យ និងលោកអិបាល ព្រះសហគមន៍។ ពិធីនេះក៏ជាពេលដែល អស់លោកបូជាចារ្យ ត្រូវប្រកាសពាក្យសច្ចារ្យ របស់ខ្លួនឡើងវិញ​នៅចំពោះមុខលោកអភិបាល និងព្រះសហគមន៍ទាំងមូល។នៅក្នុងធម្មទេសនា​លោកអភិបាល​អលីវីយេមានប្រសាសន៍ទៅកាន់អស់លោកបូជាចារ្យ ដែលជាគង្វាលព្រះសហគមន៍ នូវចំណុច សំខាន់ៗដូចជា៖ ទីមួយ៖ យកចិត្ត ទុកដាក់ថែរក្សាជីវិត ខាងផ្លូវវិញ្ញាណ។ ទីពីរ៖ ការពារថែរក្សាអង្គតែមួយ គឺសំខាន់ណាស់ ដោយមើលគំរូព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណ ដ៏វិសុទ្ធ ដើម្បីស្រឡាញ់​គ្នាជាធ្លុងតែមួយ នៅក្នុងព្រះសហគមន៍។ ទីបី៖ ធ្វើបរិយាបន្ន គឺធ្វើយ៉ាងម៉េចដើម្បី​ឲ្យមនុស្ស​ទាំងអស់​ចូលរួមជាមួយគ្នាបានដូចនៅក្នុងគ្រួសារតែមួយ។ ទីបួន ៖ លើកលែងទោស ដើម្បីចូល​ឲ្យ​ជ្រៅនៅក្នុងព្រះហឫទ័យប្រណីសន្តោសរបស់ព្រះបិតា។ …

១០ចំណុចសំខាន់ លោកអភិបាលព្រះសហគមន៍ រំលឹកដល់បូជាចារ្យនៅ ថ្ងៃរំលឹកពាក្យសច្ចា Read More »

កម្មវិធីអធិដ្ឋានសម្រាប់ការត្រាស់ហៅពេញមួយយប់ លើកទី៨៣ នៅព្រះសហគមន៍ចំប៉ា

នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩ មានកម្មវិធីអធិដ្ឋានសម្រាប់ការត្រាស់ហៅពេញមួយយប់ លើកទី៨៣ នៅព្រះសហគមន៍ចំប៉ា នៃមណ្ឌលសកម្មភាពមេគង្គ។ អស់អ្នកដែលជឿលើព្រះយេស៊ូគ្រីស្ត នឹងបានទទួលជីវិតអស់កល្បជានិច្ច! ចូរយើងអធិដ្ឋានសម្រាប់ក្រុមគ្រួសារ យុវជន និងកុមារ…. សូមឲ្យការអស្ចារ្យ និង ការត្រាស់ហៅពិសេសរបស់ព្រះជាម្ចាស់ កើតចេញជារូបរាង ដើម្បីដល់បម្រើជីវិតទាំងឡាយ!

ការប្រកួតបាល់ទាត់មិត្តភាពពានរង្វាន់របស់ លោកអភិបាល អូលីវីយេ ឆ្នាំ២០១៩

ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩ មានព្រឹត្តិការណ៍ប្រកួតបាល់ទាត់មិត្តភាពពានរង្វាន់របស់ លោកអភិបាល អូលីវីយេដោយមានអត្តពលិកចំនួន ៨៥០ នាក់ចូលរួម។ ព្រឹត្តិការណ៍នេះ បានប្រព្រឹត្តទៅដោយសារការរៀបចំចាត់ចែងពីវិទ្យាស្ថានសន្តប៉ូល ។ ជយោ ! អត្តពលិកដ៏ ឆ្នើមរបស់ពួកយើង។ យើងត្រៀមខ្លួនជាស្រេច សម្រាប់ ការប្រកួតកីឡាអូឡាំពិកអាស៊ីនៅ ព្រះរាជាណាចក្រកម្ពុជា។ សូមបងប្អូនបានទទួលពរ និងព្រះពរ ! លោកអភិបាល អូលីវីយេ

មេក្រុម​កាយរឹទ្ធ ចុះសួរសុខទុក្ខ​ក្មេងៗ​នៅសាលាបឋមសិក្សាអង្គមន្ត្រី

ថ្ងៃ០៤ ខែឧសភា​ ឆ្នាំ​២០១៩​ ​មេក្រុម​កាយរឹទ្ធិ​នៃ​ព្រះសហគមន៍​សន្តី​ម៉ារី​ញញឹម​ភូមិចំការទៀង បានចុះសួរសុខទុក្ខ​ក្មេងៗ​នៅសាលាបឋមសិក្សាអង្គមន្ត្រី​ និងបឋមសិក្សានិគ្រោធារាម​ ក្នុងនោះក៏​បាននាំយកនូវសៀវភៅសរសេរចំនួន​ ២៥០​ក្បាល​ ប៊ិច​ ២០០​ដេីម​ និងខ្មៅ​ដៃចំនួន​ ២០០​ដេីម​ ជូនដល់សាលា​ ទុកសម្រាប់ឱ្យសាលាឧបត្ថម្ភដល់កូនក្មេងដែលខ្វះខាតសម្ភារ:សិក្សា។ 

សិក្ខាសិលាផ្សព្វផ្សាយអំពីការអភិវឌ្ឍជំនាញវិជ្ជាជីវៈទេសចរណ៍នៅវិទ្យាស្ថាន សន្តប៉ូល

ថ្ងៃទី ២៩ ខែ មេសា ឆ្នាំ ២០១៩: ក្រសួងទេសចរណ៍ បានរៀបចំសិក្ខាសិលាផ្សព្វផ្សាយអំពីការអភិវឌ្ឍជំនាញវិជ្ជាជីវៈទេសចរណ៍ ចលនាប្រលងប្រជែងអ្នកជំនាញទេសចរណ៍គំរូ គម្រោងកម្ចីសិក្សា និងឳកាសទីផ្សារការងារ និងមុខរបរក្នុងវិស័យទេសចរណ៍ ជូនដល់សិស្ស និស្សិតចំនួន ៧៥ នាក់ដែលកំពុងសិក្សាជំនាញគ្រប់គ្រងទេសចរណ៍ នៅវិទ្យាស្ថានសន្តប៉ូល និងវិទ្យាល័យចំណេះដឹងទូទៅ និងបច្ចេកទេសសន្តហ្វ្រង់ស្វ័រ ខេត្តតាកែវ។ 

ប្រសិទ្ធីពរលើប្រេងនៃព្រះសហគមន៍កាតូលិកកម្ពុជា

គ្រីស្ត​បរិស័ទកាតូលិក​មកពី​ភូមិភាគ​ភ្នំពេញ ​​បាត់ដំបង និង​កំពង់ចាម​​ជាច្រើនរយនាក់ និង​បូ​ជាចារ្យ​កាតូលិក​ទាំងអស់​ នៅ​​កម្ពុជា បាន​ប្រារព្ធអភិបូជា​​ប្រសិទ្ធីពរ​លើ​ប្រេង​ម្រាប់ព្រះសហគមន៍ទាំងអស់​ឲ្យធ្វើជាសាក្សី​នៃ​ព្រះយេស៊ូ ដែ​លជាប្រពៃណី​​ព្រះសហគមន៍កាតូលិក ក្រោម​អធិបតីភាព ​លោក​អភិបាល​នៃព្រះសហគមន៍ទាំងបីភូមិភាគ រួមជាមួយ​អស់លោក​បូជាចារ្យ​ទាំង​អស់​ដែល​នៅក្នុងប្រទេសកម្ពុជា​ នាល្ងាចថ្ងៃទី​៩​ មេសា​ ២០១៩ នៅព្រះវិហារសន្ត​សិលា និសន្តប៉ូល​ ក្នុង​​មណ្ឌលសកម្មភាពភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី។​ នៅពេល​តំណាង​គ្រីស្តបរិស័ទ និងជា​តំណាង​គណៈកម្មាធិការសំខាន់​ទាំងបី​​មាន​គណៈកម្មការពិធីបុណ្យ គណៈកម្ម​ការ​សង្គហៈ និង​គណៈកម្មការ​អប់រំជំនឿ) នៅក្នុង​ព្រះសហគមន៍​កាតូលិក បាន​ហែថូ​ប្រេង​ទាំងបីប្រភេទ​ចូលមកក្នុងអង្គពិធី ដោយ​មាន​លោក​អភិបាល​នីមួយៗ​ចាំទទួល​ និង​អធិដ្ឋាន​ទូល​អង្វរព្រះជាម្ចាស់​ទៅ​តាមប្រភេទ​នៃប្រេងដែល​ត្រូវប្រើស្របតាម​ប្រពៃណី​នៃព្រះសហគមន៍កាតូលិកផងដែរ​។ លោក​អភិបាល​អូលីវី​យេ បាន​ផ្លុំ​លើ​ប្រេងទាំងនេះ ដើម្បី​បញ្ជាក់​​ថាព្រះវិញ្ញាណ​ដ៏​វិសុទ្ធយាងមក​​ និង​អធិដ្ឋាន​ដោយ​នឹក​ដល់អគ្គសញ្ញានានា នឹកដល់ឫទ្ធិបារមីនៃប្រេង​ពិសិដ្ឋ​នៅក្នុង​សម្ពន្ធមេត្រីចាស់​ ​នឹក​ដល់​ព្រះ​យេស៊ូ​​​​ដែល​បំពេញ​បេសកម្មសង្គ្រោះ​មនុស្សលោក​ ហើយ​ទូលអង្វរ​ព្រះ​ជាម្ចាស់​​ដល់ព្រះ​សហគមន៍​ ដើម្បី​បន្ត​បេសកម្ម​តាម​រយៈ​ប្រេងពិសិដ្ឋនេះ​ ដើម្បី​ឲ្យ​មនុស្ស​លោក​​​បាន​ទទួលព្រះ​ពរ ​និង​ទៅជាបុត្រធីតា​របស់​ព្រះជាម្ចាស់ដែល​បាន​កើតជាថ្មី​ដោយ​អគ្គ​សញ្ញាជ្រមុជទឹក និងអគ្គសញ្ញានានា​ដែល​បាន​ប្រើដោយ​ប្រេងនេះ។ លោក​អភិបាលទាំងបី រួមជាមួយ​​អស់​លោក​បូជាចារ្យ​ទាំងទ្រាបដៃលើ​ប្រេង​ ​ទូលអង្វរ​ព្រះជាម្ចាស់ និង​ដោយ​ឫទ្ធានុភាពនៃ​ព្រះ​វិញ្ញាណ​ដ៏វិសុទ្ធ ដើម្បីឲ្យ​ប្រេង​ដែល​លាយជាមួយ​គ្រឿង​ក្រអូប​ទាំង​នេះ​ បាន​ទៅជា​អគ្គសញ្ញា​បង្ហាញ​ពី​ព្រះ​ហឫទ័យ​មេត្តាករុណារបស់​ព្រះជាម្ចាស់ និង​សូម​ឲ្យ​ប្រេងទាំងនេះ​ពោរពេញ​ដោយព្រះវិញ្ញាណដ៏វិសុទ្ធដើម្បី​ឲ្យ​អស់អ្នក​ដែល​ទទួលប្រេងនេះបាន​សេចក្តីសុខសាន្ត​។​ តាមប្រសាសន៍​របស់​លោក​អភិបាល​អូលីវីយេ​បាន​បញ្ជាក់ថា ប្រេង​ដែល​បាន​ធ្វើ​​ប្រសិទ្ធីពរ​​នោះ​មាន​បីយ៉ាង គឺ៖ ១)​ ប្រេង​សម្រាប់​លាប ដើម្បី​ផ្តល់កម្លាំង​ឲ្យ​អ្នក​ជម្ងឺ ចាស់ជរា ជនពិការ និងអស់អ្នកដែលរងទុក្ខលំបាក។ ២) ប្រេងសម្រាប់​អ្នករៀប​ចំខ្លួន​ទទួល​អគ្គសញ្ញា​ជ្រមុជ​ទឹក និងអស់អ្នក​ដែល​មិនទាន់ស្គាល់ព្រះយេស៊ូ​។​ …

ប្រសិទ្ធីពរលើប្រេងនៃព្រះសហគមន៍កាតូលិកកម្ពុជា Read More »

បេក្ខជន១២រូបទទួលជីវិតថ្មីរួមជាមួយព្រះយេស៊ូនារាត្រីបុណ្យចម្លង

ព្រះវិហារ​ព្រះកុមារយេស៊ូ បឹងទំពុន បានប្រារព្ធ​ពិធី​អគ្គសញ្ញា​ជ្រមុជទឹក​ដល់​​​បេក្ខជ​១២ ​​ ដែល​ជា​សញ្ញាម្គាល់​នៃ​ការទទួល​ជីវិត​ថ្មី​រួម​ស្លាប់ និង​រួម​រស់​ជាមួយ​ព្រះគ្រីស្ត​។ ពិធី​នេះ​បាន​ប្រព្រឹត្ត​ទៅ​នាថ្ងៃ​ទី​ ២០ មេសា ២០១៩ នៅព្រះសហគមន៍​មណ្ឌលសកម្មភាព​ភ្នំពេញ​ខាងត្បូង សង្កាត់​បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្រោម​ការដឹកនាំ​ដោយ​លោក​បូជាចារ្យ ដាមីញ៉ាំង ហ្វានឺ និង​មានគ្រីស្ត​បរិស័ទ​ចម្រុះជាតិសាសន៍​ចូលរួមយ៉ាងច្រើនកុះករ។​ ក្នុង​អង្គពិធី​លោក​បូជាចារ្យ សម្ដែង​ធម្មទេសនា​ ដើម្បី​ដាស់តឿន ក្រើន​រំឭក​ដល់​​គ្រីស្ត​បរិស័ទ ជាពិសេស​បេក្ខជន​ទាំងនោះថា៖ ព្រះយេស៊ូ​បាន​រស់​ឡើង​វិញដ៏រុងរឿង​​ពីចំណោម​មនុស្សស្លាប់​យ៉ាងពិតប្រាកដ​ និង​បន្តិចទៀត​មាន​មនុស្ស​១២​នាក់​ដែល​នឹក​ជ្រមុជចូលទៅក្នុង​ទឹក​ដើម្បី​រួមស្លាប់ និង​រួមរស់​ជាមួយ​ព្រះយេស៊ូ​ដែល​មាន​ព្រះជន្មរស់​ឡើងវិញ​។ លោក​បន្តថា​ ហេតុនេះ​​គ្រីស្ត​បរិស័ទ​ទោះ​បីជា​យ៉ាងណា​​ក៏ដោយ​ចូរមានអំណរសប្បាយ ទោះបីយើង​ត្រូវគេ​បៀតបៀន និងទោះបី​មាន​ជំងឺក៏ដោយ។ លោក​បញ្ជាក់ទៀតថា ជីវិត​ធម្មជាតិរបស់​យើង​បាន​​កើតដើម្បីស្លាប់​ ប៉ុន្តែ​ជីវិត​ថ្មី​ដែល​យើង​ទទួលបាន​ពីអគ្គសញ្ញាជ្រមុជទឹក​គឺ​យើង​បាន​ស្លាប់​ដើម្បី​ទទួល​ជីវិត​អស់កល្បជានិច្ច ជាមួយ​ព្រះយេស៊ូ​ដែល​បាន​នាំនូវអ្វីដែល​ថ្មី ដូច្នេះ​ចូរ​បងប្អូន​ក្លាយជាមនុស្ស​ថ្មី​ក្នុង​អង្គ​ព្រះគ្រីស្ត និង​ជាពន្លឺ​ដែល​ចេញពីពន្លឺ។ មុននឹង​ប្រារព្ធពិធីជ្រមុជទឹក លោក​បូជាចារ្យ​បាន​សួរ​បញ្ជាក់អំពី​ជំនឿ​របស់​បេក្ខជន និង​គ្រីស្ត​បរិស័ទ​។ បេក្ខជន​ទាំង១២រូប​ បាន​ប្រកាស​ជំនឿ និង​សន្យាព្រម​លះ​បង់​ចោល​នូវ​អំពើ​បាបនានា ដើម្បី​រួម​ដំណើរជាមួយ​ព្រះយេស៊ូ ជាព្រះគ្រីស្តនិង​ជាព្រះអម្ចាស់អស់មួយជីវិត។ ទាំងលោក​បូជាចារ្យ និង​គ្រីស្ត​បរិស័ទ​ទាំងអស់​បាន​លុតជង្គង់​ ទូល​អង្វរ​ព្រះជាម្ចាស់​​តាម​រយៈ​សន្ត​បុគ្គល​ទាំងឡាយ​ ឲ្យ​បេក្ខជន​ដែល​ហៀប​នឹង​ទទួល​អគ្គសញ្ញាជ្រមុជទឹក​ទាំង​១២រូប។ បន្ទាប់​មក​ព្រះសហគមន៍​បាន​នាំ​បេក្ខជន​ទៅកាន់​អាងទឹក និង​អធិដ្ឋាន​ទូលអង្វរ​ព្រះជាម្ចាស់​ ដើម្បី​ប្រទាន​ពរលើទឹកដែលជាជីវិត និង​បេក្ខជន​ទាំងអស់​ត្រូវបាន​ចុះទៅក្នុង​អាង​ជ្រមុជដោយ​លោក​បូជាចារ្យ ក្នុង​ព្រះនាមព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ …

បេក្ខជន១២រូបទទួលជីវិតថ្មីរួមជាមួយព្រះយេស៊ូនារាត្រីបុណ្យចម្លង Read More »

លោក សួន យឿន៖ «ជំនឿគឺជាសេចក្តីក្លាហានសម្រាប់ខ្ញុំ»

លោក សួន យឿន វ័យ​៧៦​ឆ្នាំ មាន​កូន​ប្រុស​ស្រី​៤នាក់​ក្នុង​ក្រុម​គ្រួសារ​ជា​គ្រីស្តបរិស័ទ មាន​ទីលំនៅ​ក្នុង​សង្កាត់​បឹងទំពុន រាជធានី​ភ្នំពេញ។ ទោះបីជា​មាន​វ័យ​ចាស់​បន្តិច​ក៏​ដោយ​ តែ​លោក​បាន​បង្ហាញ​ជំនឿ​របស់​ខ្លួន​ថា៖«ខ្ញុំជឿ​ និង​ស្រលាញ់​ព្រះជាម្ចាស់​តាំង​ពី​ដើម​រហូត​មក ​បើទោះបីជា មិន​ទាន់​ជា​គ្រីស្តបិរ័ទ​ពេញ​លេញ​ក៏​ពិត​មែន​គឺ​ខ្ញុំ​តែង​ផ្ញើ​ជីវិត​ទាំង​ស្រុង​ទៅ​ព្រះជាម្ចាស់​ដើម្បី​តម្រង់​ជីវិត និង​បំភ្លឺ​ផ្លូវ​ខ្ញុំ​កន្លង​មក​តាម​រយៈ​អធិដ្ឋាន និង​ការ​ធ្វើ​ទាន​ជាមួយ​អ្នក​ដទៃ»។ តាម​ការ​ឱ្យ​ដឹង​ពី​លោក​យឿន គឺ​លោក​បាន​ទទួល​រៀន​អប់រំ​ជំនឿ​តាំង​ពី​ឆ្នាំ​១៩៩២​នៅ​ជំរំ​សាយធូ​ តែ​ដោយសារ​តែ​រវល់ នឹង​បំពេញ​កិច្ចការ​ដើម្បី​ផ្គត់ផ្គង់​ជីវភាព ​ព្រោះ​កាល​នោះ គ្រួសារ​លោក​ជួប​ការ​លំបាក​ជា​ខ្លាំង​រួម​នឹង​ការ​អាក់អន់​ស្រពន់​ចិត្ត​នឹង​រឿងរ៉ាវ​មួយ​ចំនួន​ នាំ​ឱ្យ​ប៉ះ​ទង្គិច​ផ្លូវ​ចិត្ត​ផង ទើប​ធ្វើ​ឱ្យ​លោក​មិន​បាន​បន្ត​ការ​ឈ្វេង​យល់​ជំនឿ​ជាមួយ​ប្រពន្ធ​កូន​រហូត​មក។ ក្នុង​ឆ្នាំ​២០១៨​លោក​បាន​កែ​ប្រែ​ចិត្ត​គំនិត​ពី​ការ​ជឿ​លើ​ព្រះយេស៊ូគ្រីស្ត ដោយ​មក​បន្ត​រៀន​អប់រំ​ជំនឿ​រហូត​បាន​ទទួល​អគ្គសញ្ញា​ជ្រមុជ​ទឹក​ក្នុង​ឆ្នាំ​២០១៩​នៅ​រាត្រី​បុណ្យ​ចម្លង នៅ​ព្រះវិហារ​ព្រះកុមារ​យេស៊ូ​បឹងទំពុន។ លោក​សួន យឿន បន្ថែម​ថា កន្លង​មក​ទោះ​បី​ជា​មាន​ការ​ជំរុញ​ពី​ក្រុម​គ្រួសារ​​យ៉ាង​ណា​ក៏​ដោយ ក៏​លោក​មិន​ព្រម​ទទួល​អប់រំ​ជំនឿ និង​អគ្គ​សញ្ញា​ជ្រមុជ​ទឹក​ដែរ ព្រោះ​គិត​ថា អគ្គ​សញ្ញា​ជ្រមុជ​ទឹក​គ្រាន់​តែ​ជា​ពិធី​មួយ​ដើម្បី​បំពេញ​សិទ្ធិ​តែប៉ុណ្ណោះ។ លោក​បន្ថែម​ថា៖ «ហេតុ​នេះ​ខ្ញុំ​មិន​ចង់​បន្ត​ការ​ឈ្វេង​យល់​អ្វី​ទៀត​ អំពី​ព្រះយេស៊ូ ដើម្បី​បាន​ទទួល​ឡើយ ​ព្រោះ​វ័យ​ក៏​ចាស់។ អ្វី​ដែល​សំខាន់​ គឺ​ខ្ញុំ​ទៅ​ព្រះវិហារ មាន​ទំនាក់​ទំនង​ជាមួយ​ព្រះយេស៊ូ​រាល់​ថ្ងៃ​ទៅ​បាន​ហើយ។ បើ​ទោះ​បី​ជា គ្មាន​អ្នក​ណា​ដឹង​តែ​ ព្រះ​ជាម្ចាស់​នឹង​យល់​អំពី​ជំនឿ​ខ្ញុំ​ចំពោះ​ទ្រង់»។ លោក​បន្ត​ថា៖ «តែ​ប្រហែល​ព្រះអង្គ​មិន​ចង់​ឱ្យ​ខ្ញុំ​នៅ​ស្ងៀម​បែប​នេះ ទើប​បណ្តាល​ចិត្ត​ខ្ញុំ​ឱ្យ​ហ៊ាន​បង្ហាញ​ខ្លួន​ថា​ចង់​ក្លាយ​ជា​គ្រីស្តបរិស័ទ​ពេញ​សិទ្ធិ​រហូត​បាន​ទទួល​អគ្គសញ្ញា​ជ្រមុជ​ទឹក​បែប​នេះ»។ លោក យឿន បន្ថែម​ថា អ្នក​ជិត​ខាង ឬ​អ្នក​ធ្លាប់​ស្គាល់​គ្នា តែង​តែ​និយាយ​មិន​ល្អ ឬ​សើច​យំ​ដោយ​សេចក្តី​មើល​ងាយ ដោយសារ​ការ​ចូល​សាសនា​កាតូលិក​នេះ។ …

លោក សួន យឿន៖ «ជំនឿគឺជាសេចក្តីក្លាហានសម្រាប់ខ្ញុំ» Read More »

Subscribe to our newsletter

Don't miss new updates on your email