Month: November 2020

មណ្ឌលនិស្សិតព្រះសហគមន៍កាតូលិក​ និងមណ្ឌលសិស្សសន្តហ្រ្វង់ស៊ីស្កូធ្វើដំណើរទស្សនៈកិច្ចសិក្សានៅខេត្តសៀមរាប

មណ្ឌលនិស្សិតព្រះសហគមន៍កាតូលិក និងមណ្ឌលសិស្សសន្តហ្រ្វង់ស៊ីស្កូ បានធ្វើដំណើរទស្សនកិច្ចសិក្សា នៅព្រះសហគមន៍កាតូលិកសន្តយ៉ូសែប ខេត្តសៀមរាប កាលពីថ្ងៃទី២៩ ខែតុលា រហូតដល់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ​២០២០​ ដោយមានសិស្សនិស្សិតចំនួន៧៤នាក់ ក្នុងនោះមាន១០នាក់​ ជាសិស្សនៃមណ្ឌលសិស្សសន្តហ្រ្វង់ស៊ីស្កូ។គោលបំណងនៃទស្សនកិច្ចសិក្សានេះគឺចង់ឱ្យសិស្ស និស្សិត នៃមណ្ឌលរបស់ព្រះសហគមន៍កាតូលិកទាំងពីរ មានទំនាក់ទំនងល្អរវាងគ្នានឹងគ្នា ចូលរួមថែរក្សាប្រពៃណីទំនៀមទម្លាប់ ស្វែងយល់ និងទស្សនានូវប្រាង្គប្រាសាទខ្មែរមួយចំនួនដែលមានក្នុងទឹកដីខេត្តសៀមរាប បន្ថែមពីនោះមណ្ឌលបានរៀបចំនូវកម្មវិធីសិក្ខាសាលា​ ដើម្បីជួយពង្រឹងបន្ថែមឱ្យសិស្ស និស្សិត ស្គាល់ខ្លួនឯងកាន់តែច្បាស់លាស់ ស្វែងយល់អំពីអារម្មណ៍ គំនិត និងរូបរាងកាយ ដែលចែករំលែកនិងដឹកនាំសិក្ខាសាលាដោយលោក ឆេង ម៉ាប់ ជាអតីតនិស្សិតនៃមណ្ឌលនិស្សិតព្រះសហគមន៍​កាតូលិកជំនាន់ទី៩ និងជាអ្នកទទួលខុសត្រូវ កម្មវិធីបំណិន និងគ្រួសារ នៃព្រះសហគមន៍កាតូលិកភូមិបាត់ដំបង។ អត្ថបទ​និង​រូបភាព​ដោយ៖ កញ្ញា សំបូរ សុវិជ្ជា ជានិស្សិតជំនាន់ទី២១នៃមណ្ឌលនិស្សិតកាតូលិកកម្ពុជា

លោកឪពុក ចន ម៉ាង ប៉េង ដឹកនាំប្រជុំក្រុមសង្គហៈនៃព្រះសហគមន៍សន្តយ៉ូសែបផ្សារតូច នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០

នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០នេះ លោកឪពុក ចន ម៉ាង ប៉េង បានណែនាំក្រុមសង្គហៈនៃព្រះសហគមន៍សន្តយ៉ូសែបផ្សារតូច ប្រជុំពិភាក្សាគ្នាដើម្បីបូកសរុបផលទ្ធសកម្មភាពផ្សេងៗរបស់ក្រុមសង្គហៈដែលបានធ្វើក្នុងនៅខែតុលា​ កន្លង​មក និងរៀបចំ សកម្មភាពសម្រាប់ខែវិច្ឆិកា ខាងមុខនេះបន្តទៀត។ ឆ្លៀតក្នុងឱកាសនេះដែរ ក្រុមសង្គហៈនៃព្រះសហគមន៍សន្តយ៉ូសែបផ្សារតូច ក៏បានអរគុណលោកឪពុក Glenn (ជនជាតិភីលីពីន) ដែលបានចូលរួមសកម្មភាពជាមួយព្រះសហគមន៍អស់រយៈពេល៣ខែ ដើម្បីរៀនភាសាខ្មែរក៏ដូចជួយក្នុងកិច្ចការបម្រើព្រះសហគមន៍ក្នុងមណ្ឌលសកម្មភាពភ្នំពេញខាងជើង។ នៅដើមខែវិច្ឆិកា​ នេះលោកពុក Glenn នឹងបន្តដំណើរទៅភូមិភាគបាត់ដំបងបន្តទៀតដើម្បីរៀនភាសាខ្មែរ និងបម្រើព្រះសហគមន៍។សូមបញ្ជាក់ថា លោកឪពុក DiAz Glenn ជាបូជាចារ្យក្នុងក្រុម Mill Hill Missionaries និងជាជនជាតិហ្វីលីពីន។អត្ថបទ​និង​រូបភាព​ដោយ៖ លោក​ កាន់​ វណ្ណា​ Kann​ Vanna (ព្រះសហគមន៍​សន្ត​យ៉ូសែប​ផ្សារ​តូច)

ព្រះសហគមន៍ភូមិភាគភ្នំពេញយកចិត្តទុកដាក់លើសិល្បៈ

ការិយាល័យសិល្បៈនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ រៀបចំសិក្ខាសាលាស្ដីអំពី សិល្បៈ និងតន្ត្រី រយៈពេល៤ថ្ងៃ គិតចាប់ពីថ្ងៃទី២៩ តុលា ដល់ថ្ងៃ១ វិច្ឆិកា ២០២០ ដើម្បីជួយលើកកម្ពស់វប្បធម៌ខ្មែរនៅតាមព្រះសហគមន៍ និងអាចប្រកាសដំណឹងល្អតាមរយៈសិល្បៈ។ អង្គសិក្ខាសាលានេះ ប្រព្រឹត្តទៅនៅភូមិចំការទៀង ក្នុងព្រះវិហារសន្តីម៉ារីញញឹម នៃមណ្ឌលសកម្មភាពតាកែវ ដោយមានសិក្ខាកាមសរុបចំនួន៦៧នាក់ មកពីមណ្ឌលសកម្មភាពទាំង ៩ នៃព្រះសហគមន៍ភូមិភាគភ្នំពេញ។ ក្នុងឱកាសនេះដែរ លោកអូលីវីយេ ជ្មិតហស្លេរ៍អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានមានប្រសាសន៍នៅក្នុងពិធីបិទសិក្ខាសាលានេះថា សូមឲ្យសិក្ខាកាមទាំងអស់ឱ្យយកចិត្តទុកដាក់ប្រកាសដំណឹងល្អតាមរយៈសិល្បៈ ព្រោះសិល្បៈបានចូលយ៉ាងជ្រៅនៅក្នុងដួងចិត្តប្រជាជនខ្មែរ។ ក្នុងនោះ លោកអភិបាលបានណែនាំ២ចំណុចដល់សិក្ខាកាម និងគ្រីស្តបរិស័ទទាំងអស់ ឱ្យចេះទទួលយកសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ និងចែករំលែកដល់បងប្អូនឯទៀតៗឲ្យដូចទុយោបង្ហូរទឹក ហើយចេះរស់នៅក្នុងសេចក្ដីសង្ឃឹម ដោយជម្រះចិត្តគំនិតរបស់ខ្លួនដោយយកព្រះគ្រីស្តជាគំរូ និងរស់នៅដោយស្រឡាញ់គ្នាទៅវិញទៅមក ដូចព្រះយេស៊ូបានស្រឡាញ់មនុស្សលោក។ លោក អ៊ុំ សាមាន ជាប្រធានការិយាល័យសិល្បៈភូមិភាគភ្នំពេញ បានឱ្យដឹងថា ទិសដៅនៃការធ្វើសិក្ខាសាលាសិល្បៈនេះគឺ ចង់ឱ្យព្រះសហគមន៍ទាំងអស់នៅភូមិភាគភ្នំពេញ ជាពិសេសគឺក្រុមយុវជនចេះរបាំបុរាណ ប្រពៃណី និងយីកេ។ លោកបញ្ជាក់ថា យើងសម្រេចជ្រើសរើសយីកេមកបង្ហាត់ រីឯរបាំប្រជាប្រីយ៍ យើងបានលើកយករបាំនេសាទមកបង្ហាត់ ហើយរបាំបុរាណយើងមានរបាំជូនពរ និងចុងក្រោយគឺរបាំឱ!ដួងចន្ទ។ លោកសាមានបន្ថែមថា ដោយសានៅក្នុងឆ្នាំនេះទាំងព្រះសហគមន៍ និងក្រសួងសិល្បៈផ្ដោតទៅលើល្ខោនយីកេ។ លោកសង្ឃឹមថាសិក្ខាកាមនឹងអាចបង្រៀនបន្តនូវចំណេះដឹងនេះដល់យុវជនដទៃទៀត …

ព្រះសហគមន៍ភូមិភាគភ្នំពេញយកចិត្តទុកដាក់លើសិល្បៈ Read More »

Subscribe to our newsletter

Don't miss new updates on your email