Month: November 2021

លោកដាមីញ៉ាំង ហ្វានឺ “សន្ត សន្តី ជា Idol សម្រាប់គ្រីស្តបរិស័ទ”

«គ្រីស្តបរិស័ទនីមួយៗត្រូវមាន Idol របស់ខ្លួន ដោយសារជីវិតរបស់សន្តបុគ្គលជួយណែនាំយើងឱ្យស្គាល់ និងឱ្យចួបជាមួយនឹងព្រះយេស៊ូដោយផ្ទាល់» នេះជា​សម្តី​របស់​លោក​បូជាចារ្យ​ដាមីញ៉ាំង​ ហ្វារនឺ អ្នកទទួលខុសត្រូវព្រះសហគមន៍មណ្ឌល​សកម្មភាព​ភ្នំពេញ​ខាង​ត្បូង មាន​ប្រសាសន៍​ក្នុង​ថ្ងៃបុណ្យ​រំលឹក​ដល់សន្តបុគ្គលទាំងឡាយ នាថ្ងៃទី៣១ តុលា ២០២១ ​នៅព្រះវិហារព្រះកុមារយេស៊ូបឹងទំពុន ក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ លោកបូជាចារ្យដាមីញ៉ាំង​ មានប្រសាសន៍ថា នៅក្នុងជីវិតរបស់យើងសព្វថ្ងៃមានមនុស្សមួយចំនួនដែលយើងហៅថា Idol ដែលមានឥទ្ធិពលនៅក្នុងជីវិតរបស់យើង ទាក់ទង​ទៅនឹងសោភណ្ឌ មិនថាមនុស្ស ឬសំណង់អគារនោះទេ។ លោក​បន្ថែម​ថា «ខ្ញុំគិតថាជីវិតរបស់យើងត្រូវតែមានសោភណ្ឌភាព ហើយនេះជាអ្វីដែលព្រះសហគមន៍គោរពគុណធម៌របស់សន្តបុគ្គល ដោយសារសន្តបុគ្គលជាតារាល្បី ជាIdol របស់គ្រីស្តបរិស័ទយើង»។ លោកបូជាចារ្យដាមីញ៉ាំង បានបញ្ជាក់ទៅកាន់គ្រីស្តបរិស័ទទាំងអស់ ឱ្យចេះសម្លឹងមើលសោភណ្ឌភាពដែលជារបៀបរស់នៅនៃសន្តបុគ្គលដែលជាគំរូរបស់យើង ជាពិសេសគឺសម្លឹងមើលព្រះយេស៊ូដែលជាមហាសន្តបុគ្គលទាំងឡាយ។ តាមប្រពៃណីព្រះសហគមន៍កាតូលិក ជនដែលត្រូវបានប្រកាសតែងតាំងជាសន្តបុគ្គលត្រូវមានលក្ខណៈពិសេសដោយឆ្លងកាត់៣ដំណាក់កាលគឺ៖ ១) ត្រូវស្រាវជ្រាវអំពីជីវិតរបស់គាត់ ដែលបានរស់នៅស្របតាមព្រះបន្ទូលដំណឹងល្អ ក៏ដូចជាអំពីកេរ្ដ៍ឈ្មោះរបស់គាត់ ហើយត្រូវបានលោកអភិបាលតាមភូមិភាគ ប្រកាសថាជាអ្នកបម្រើ​របស់ព្រះជាម្ចាស់។ ២) ព្រះសហគមន៍ត្រូវប្រកាស​អំពីការអស្ចារ្យមួយ​ដែល​បាន​កើត​ឡើង ដោយ​វិទ្យាសាស្ត្រមិន​ចេះ​ពន្យល់ ហើយព្រះសហគមន៍​ប្រកាសថាអ្នកមានសុភមង្គល។ ៣) ត្រូវបាន​សម្ដេចប៉ាប​ប្រកាសជាសាធារណៈក្នុង​នាមព្រះសហគមន៍​ទាំងមូល​បប្រកាសថាព្រះជាម្ចាសសព្វព្រះហឫទ័យនឹងបញ្ចូលឈ្មោះគាត់ក្នុងបញ្ជីធម៌អង្វរសន្តបុគ្គល។ លោកបូជាចារ្យដាមីញ៉ាំង ក៏បានប្រកាសស្នើដល់គ្រីស្តបរិស័ទទាំងអស់ បន្តការអធិដ្ឋានដល់ដំណើរការ​មរណសាក្សីនៅប្រទេសកម្ពុជាផងដែរ៕ ដោយ៖ ដាលីស

ព្រះសហគមន៍កាតូលិកមណ្ឌលសកម្មភាពភ្នំពេញថ្មីជួយបងប្អូនរងគ្រោះដោយទឹកជំនន់នៅកំពង់ស្ពឺ

កាលពីព្រឹកថ្ងៃអង្គារ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២១​ ក្រុមបងស្រី​sisters of saint paul of chartre រួមសហការជាអង្គការការីតាសនៃប្រទេសកូរ៉េ បានចែកអំណោយជូនដល់ក្រុមគ្រួសារដែលរងគ្រោះដោយសារទឹកជំនន់ ចំនួន១០០គ្រួសារ នៅព្រះសហគមន៍សន្តយ៉ូសែប កំពង់ស្ពឺ ក្រោមការដឹកនាំរបស់លោកបូជាចារ្យ សិលា សួន ហង្សលី និងលោកបូជាចារ្យ ដូស្ស។ដែលក្នុងមួយគ្រួសារទទួលបាន៖- អង្ករ- ស្ករស- ទឹកស៊ីអ៉ីវ- ទឹកត្រី- ម៉ាស។ប្រភព៖ Sopheap Chin (អ្នករាយការណ៍ព័ត៌មានពីព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញក្នុងមណ្ឌលសកម្មភាពភ្នំពេញថ្មី)

ព្រះសហគមន៍បឹងទំពុន គ្រោងនឹងបើកកម្មវិធីអប់រំជំនឿឡើងវិញ

ដោយ​សារ​កូវីដ​១៩​ព្រះសហគមន៍​នានា​បាន​ផ្អាក​សកម្ម​ភាព ក្នុង​ព្រះវិហារ​សូម្បីតែ​ពិធី​បុណ្យ​អភិបូជា​ប្រចាំ​ថ្ងៃនិង​ប្រចាំ​ថ្ងៃអាទិត្យ។ កម្មវិធី​អប់រំជំនឿ​ដែល​ធ្វើឡើង​ប្រចាំ​សប្តាហ៍​ក៏​ត្រូវ​បញ្ឈប់​មួយ​រយៈ ប៉ុន្តែ​ក្នុងពេលថ្មីៗព្រះវិហារព្រះកុមារយេស៊ូបឹងទំពុន​ ក្នុង​រាជធានីភ្នំពេញ បាន​រៀបចំ​កិច្ច​ប្រជុំ​មួយ​ ដើម្បី​បើក​កម្មវិធី​អប់រំជំនឿ​ឡើងវិញ។ នៅក្នុងកិច្ចប្រជុំនេះដូនជី តេរេសា អេង សានី និងក្រុមគ្រូអប់រំជំនឿលើកបង្ហាញចំណាប់អារម្មណ៍ផ្សេងៗនៅក្នុងពេលដែលមានវិបត្តិកូវីដ 19 និងផលពិបាកនៅក្នុងការបង្រៀនសិស្សអប់រំជំនឿ។ នៅក្នុងពេលជាមួយគ្នានោះដែរលោកបូជាចារ្យ​ដាមីញ៉ាំង ហ្វារនឺ អ្នកទទួល​ខុសត្រូវ​ព្រះ​វិហារ​ព្រះកុមារ​យេស៊ូ​បឹងទំពុន បានផ្ដល់អនុសាសន៍អំពីការចែកក្រុមដើម្បីបង្រៀន ដោយផ្តោតទៅលើអគ្គសញ្ញាចំនួន​ពីរគឺអគ្គសញ្ញាជ្រមុជទឹក និងអគ្គសញ្ញាលាបថ្ងាស។ សម្រាប់ក្រុមអប់រំជំនឿនេះគឺចែកជាបួនក្រុមដូចឆ្នាំមុនៗដដែល មាន ក្រុម​កុមារ​អាយុ​ក្រោម​១២ឆ្ន ក្រុមជំទង់ ពន្លថ្មី និងអគ្គសញ្ញា។ ក្នុងអំឡុង​ពេលនេះ ព្រះសហគមន៍​បាន​ប្រកាស​ដល់​អាណាព្យាបាល​និង​ឪពុកម្តាយ​កុមារ​និង​សិស្ស​ដែលមាន​បំណង​ចង់​បន្ត​រៀន​អប់រំជំនឿ អាច​មក​ជួប​ជាមួយ​លោកបូជាចារ្យ​ឬ​ដូនជី ដើម្បី​ចុះ​ឈ្មោះ​ចូលរៀន។ ក្នុង​ថ្ងៃ​ប្រជុំ​ទី​៣០​ ខែ​តុលា​នេះ ក្រុម​អ្នកទទួល​អប់រំ​ជំនឿ មិន​ទាន់​សម្រេច​បើក​កម្មវិធី​សិក្សា​ក្នុង​ថ្ងៃណា​នោះទេ ដោយ​នឹង​ប្រជុំ​នៅ​សប្តាហ៍​ក្រោយ​ដើម្បី​កំណត់​ឲ្យ​បាន​ច្បាស់​លាស់ ដោយមានកំណត់ចំនួនសិស្សច្បាស់លាស់ដើម្បីចែកជាក្រុមតាម​ថ្នាក់រៀន​នីមួយៗ។ លើសពីនេះលោកបូជាចារ្យដាមីញ៉ាំង រួមជាមួយដូនជីសានី បានថ្លែងអំណរគុណ និងជួយលើកទឹកចិត្តដល់លោកគ្រូអ្នកគ្រូអប់រំជំនឿដែលបានស្ម័គ្រចិត្តបង្រៀនដោយស្នើឱ្យមានការចូលរួមរបស់បងប្អូនគ្រីស្តបរិស័ទនិងកូនសិស្សអប់រំជំនឿក្នុងការលើកទឹកចិត្តពួកគាត់ និងអនុវត្តវិធានការផ្សេងៗរបស់រាជរដ្ឋាភិបាលគឺ ៣កុំ និង ៣ ការពារជាពិសេសនៅក្នុងពេលអភិបូជាទាំងសិស្សអប់រំជំនឿ និងគ្រីស្តបរិស័ទ ត្រូវតែបំពេញលេខទំនាក់ទំនង និងឈ្មោះដើម្បីដឹងអំពីចំនួននិង​អាស័យដ្ឋានទំនាក់ទំនង។ វិធីនេះ នឹង​អនុវត្ត​សម្រាប់​គ្រប់​កម្មវិធី​នៅ​ក្នុង​ព្រះវិហារ​ ទាំងកម្មវិធីអប់រំជំនឿ អភិបូជា នៅក្នុងកម្មវិធីអាពាហ៍ពិពាហ៍ ក៏ដូចជាកម្មវិធីផ្សេងៗរបស់ព្រះសហគមន៍ផងដែរ៕ ដោយ៖ …

ព្រះសហគមន៍បឹងទំពុន គ្រោងនឹងបើកកម្មវិធីអប់រំជំនឿឡើងវិញ Read More »

Subscribe to our newsletter

Don't miss new updates on your email