អភិបូជា​ខួប​៩​ឆ្នាំ​នៃ​ការ​ស្រង់​រូប​សំណាក​ព្រះនាង​ម៉ារី​ពី​បាត​ទន្លេ​មេគង្គ

ពី​ព្រះសហគមន៍​ក្សត្រី​នៃ​សន្តិភាព អរិយក្សត្រ ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០២១ បង​ប្អូន​ជា​ទី​ស្រឡាញ់ ថ្ងៃ​នេះ នៅ​ក្នុង​ពេល​វេលា​ដែល​យើង​គោរព​ព្រះនាង​ម៉ារី យើង​ទទួល​អំណោយ​ពិសេស​សម្រាប់​សង្គម​យើង ក៏​ដូច​ជា​ព្រះសហគមន៍​យើង។ គឺ​យើង​អាច​ជួប​ជុំ​គ្នា​ដើម្បី​អធិដ្ឋាន ដើម្បី​អរ​ព្រះគុណ​ព្រះជាម្ចាស់ ដើម្បី​អប់រំ​ជំនឿ យើង​ជួប​ជុំ​គ្នា​ដោយ​ឥត​ភ័យ​ខ្លាច។ ដូច្នេះ នេះ​ជា​ពេល​វេលា​ដើម្បី​អរ​ព្រះគុណ​ព្រះជាម្ចាស់​ពិត​មែន យើង​ដឹង​ថា​យើង​បាន​ទទួល​ព្រះពរ​យ៉ាង​ពេញ​លក្ខណៈ តាមរយៈ​ព្រះនាង​ម៉ារី​សម្រាប់​ជីវិត​របស់​យើង សម្រាប់​ព្រះសហគមន៍​របស់​យើង​នៅ​ក្នុង​ភូមិភាគ​ភ្នំពេញ ក៏​ដូច​ជា​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទាំង​មូល។ នៅ​ពេល​យើង​ស្តាប់​គម្ពីរ​ថ្ងៃ​នេះ មាន​ទេវទូត​ដែល​ជួប​ជា​មួយ​គ្រូ​គង្វាល ហើយ​បាន​អញ្ជើញ​គ្រូ​គង្វាល​ទៅ​ជួប​ជា​មួយ​ព្រះយេស៊ូ ទៅ​សួរ​សុខ​ទុក្ខ​ព្រះនាង​ម៉ារី លោក​យ៉ូសែប ដែល​ជា​ឪពុក​ម្តាយ​ពោរ​ពេញ​ដោយ​សេចក្តី​សុខ ជា​ពិសេស​ដើម្បី​ទៅ​សួរ​សុខ​ទុក្ខ​ព្រះយេស៊ូ​ផ្ទាល់។ នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​កន្លង​មក​ពាក្យ “សួរ​សុខ​ទុក្ខ” ប្រហែល​ទៅ​ជា​ពាក្យ​ដែល​យើង​ប្រើ​ក្នុង​របៀប​ថ្មី​ដើម្បី​អនុវត្តន៍ ដោយ​សួរ​សុខ​ទុក្ខ​តាម​ទូរស័ព្ទ តាម​ប្រអប់​សារ តាម​ហ្វេសបុក…(ជា​ការ​សួរ​សុខ​ទុក្ខ​ពី​ចម្ងាយ)។ ប៉ុន្តែ ឥត​មាន​ការ​សួរ​សុខ​ទុក្ខ​ដោយ​ផ្ទាល់ តែ​ចាប់​ពី​ថ្ងៃ​នេះ​ត​ទៅ​យើង​អាច​ទៅ​សួរ​សុខ​ទុក្ខ​ដោយ​ផ្ទាល់​បាន​ហើយ។ ពេល​យើង​ពិចារណា​អំពី​ជីវិត​របស់​ព្រះនាង​ម៉ារី ជីវិត​របស់​ព្រះនាង​ម៉ារី​ពោរពេញ​ដោយ​ការ​សួរ​សុខ​ទុក្ខ​ផ្សេងៗ​ពី​គ្នា​ដូច​ជា៖ ទី​១ ព្រះនាង​ម៉ារី​បាន​ទទួល​ការ​សួរ​សុខ​ទុក្ខ​ពី​ទេវ​ទូត​កាព្រីអែល នៅ​ពេល​នោះ​ទេវទូត​កាព្រីអែល​បាន​យាង​មក​ដើម្បី​សួរ​សុខ​ទុក្ខ​ព្រះនាង​ម៉ារី ដើម្បី​ណែនាំ​ឱ្យ​ព្រះនាង​ម៉ារី​ទទួល​ដំណឹង​ល្អ​ដ៏​ពិសេស​បំផុត គឺ​ទៅ​ជា​មាតា​របស់​ព្រះជាម្ចាស់។ ទី​២ នៅ​ពេល​ព្រះនាង​ម៉ារី បាន​ទទួល​ការ​សួរ​សុខ​ទុក្ខ​ពី​ព្រះជាម្ចាស់​ផ្ទាល់ គឺ​ព្រះនាង​ម៉ារី​បាន​ប្រញាប់​ប្រញាល់​ទៅ​សួរ​សុខ​ទុក្ខ​យាង​អេលីសាបែត។ នៅ​ពេល​ព្រះនាង​ម៉ារី​បាន​ទៅ​សួរ​សុខ​ទុក្ខ​យាយ​អេលីសាបែត បី​ដូចជា​ព្រះយេស៊ូ​និង​យ៉ូហាន​ប៉ាទីស្ទ​បាន​សួរ​សុខ​ទុក្ខ​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ​។ នៅ​ពេល​នោះ​យាយ​អេលីសាបែត​ដូចជា​គាត់​ឆ្ងល់ ព្រោះ​ថា​ពេល​ព្រះនាង​ម៉ារី​មក​ដល់​ភ្លាម​កូន​នៅ​ក្នុង​ផ្ទៃ​ពោះ​គាត់​បម្រះ​ឡើង ពោរពេញ​ដោយ​អំណរ​សប្បាយ។ នេះ​ជា​ព្រះជាម្ចាស់​ដែល​បាន​ជួប​លោក​យ៉ូហាន​បាទីស្ទ នេះ​ជា​ព្រះនាង​ម៉ារី​ដែល​បាន​ជួប​យាយ​អេលីសាបែត ដើម្បី​ចែក​រំលែក​អំណរ​សប្បាយ​ដ៏​ពិសេស​ដោយ​ផ្ទាល់។ …

អភិបូជា​ខួប​៩​ឆ្នាំ​នៃ​ការ​ស្រង់​រូប​សំណាក​ព្រះនាង​ម៉ារី​ពី​បាត​ទន្លេ​មេគង្គ Read More »