អភិបូជានៅព្រះសហគមន៍សន្តីតេរេសានៃព្រះកុមារយេស៊ូ
បឹងឈូក ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ “ធ្វើជាអ្នកបម្រើតាមរបៀបព្រះយេស៊ូ” បងប្អូនជាទីស្រឡាញ់ ថ្ងៃនេះដែលយើងចូលនៅក្នុងរដូវធម្មតា បន្តពីព្រះយេស៊ូបានចាប់កំណើតជាមនុស្ស បន្តពីព្រះយេស៊ូបានណែនាំឱ្យយើងគោរពគ្រួសារដ៏វិសុទ្ធ។ យើងទទួលស្គាល់ថា ពិតមែនព្រះយេស៊ូជាព្រះគ្រីស្ត នៅពេលនោះព្រះយេស៊ូចាប់ផ្តើមបេសកកម្មតែម្តង។ នៅពេលព្រះយេស៊ូចាប់ផ្តើមប្រកាសដំណឹងល្អនៅតាមសន្តយ៉ូហាន ព្រះយេស៊ូមានសញ្ញាសម្គាល់មួយយ៉ាងពិសេស។ គឺណែនាំឱ្យទឹកក្លាយទៅជាស្រាទំពាំងបាយជូរ នៅក្នុងពិធីមង្គលការនៅភូមិកាណា ដើម្បីឱ្យភ្ញៀវទាំងអស់ពោរពេញដោយអំណរសប្បាយ។ នៅពេលយើងឃើញសញ្ញាសម្គាល់នេះ យើងចាប់ផ្តើមយល់ដែរអំពីរបៀបរបស់ព្រះយេស៊ូ គឺព្រះយេស៊ូធ្វើដំណើរជាមួយយើង នៅក្នុងគ្រប់កាលៈទេសៈនៃជីវិតរបស់យើង។ ពេលព្រះយេស៊ូបានជ្រើសរើសមង្គលការ ដើម្បីបង្ហាញសម្គាល់ទី១របស់ព្រះអង្គ គឺជាពេលវេលាមួយសំខាន់ណាស់សម្រាប់គ្រួសារនីមួយៗ។ អាពាហ៍ពិពាហ៍ ជាពេលវេលាដែលយើងពោរពេញដោយអំណរសប្បាយ យើងបានត្រៀមពីយូរ អញ្ជើញភ្ញៀវដើម្បីចូលរួមពិធីជប់លៀង ប្តីប្រពន្ធថ្មីពោរពេញដោយអំណរសប្បាយដោយបង្កើតគ្រួសារថ្មី។ ឪពុកម្តាយ លោកតាលោកយាយ បងប្អូនបានរៀបចំខ្លួនស្អាតដើម្បីចូលរួម ណែនាំឱ្យគ្រួសារទាំងអស់មានសេចក្តីសុខ។ យើងបានឃើញនៅក្នុងពេលវេលាកូវីដ-១៩ គេបានបិទពិធីរៀបការ នៅពេលនោះមានប៉ុន្មានគូដែលបានរៀបការស្ងាត់ៗ ឬបានធ្វើតែពិធីតូចជាមួយក្រុមគ្រួសារ។ ប៉ុន្តែ អ្វីដែលសំខាន់គឺសម្រាប់ជីវិតជាគ្រួសារនៅពេលយើងចូលនៅក្នុងពិធីមង្គលការ យើងពោរពេញដោយសុភមង្គល។ ព្រះយេស៊ូបានជ្រើសរើសពេលវេលានេះ ដែលជាពេលវេលាសំខាន់បំផុតសម្រាប់គ្រួសារមួយដើម្បីបង្ហាញអំពីឋានៈរបស់ព្រះអង្គ។ ជាពេលវេលាដែលព្រះយេស៊ូបានបង្ហាញអំពីសិរីរុងរឿងរបស់ព្រះអង្គ នៅក្នុងជីវិតធម្មតានៃក្រុមគ្រួសារ នៅក្នុងពេលវេលាដ៏សំខាន់បំផុត ណែនាំឱ្យយើងយល់ថា ពិតមែនព្រះយេស៊ូនៅជាមួយយើងគ្រប់ពេលវេលា។ ដូច្នេះ នៅក្នុងឆ្នាំ២០២២នេះ សិស្សសាលាចាប់ផ្តើមចូលរៀនវិញហើយ យើងក៏កំពុងភ័យអំពីការរីកចម្រើនរបស់មេរោគបម្លែងខ្លួន(អូមីក្រុង) នៅក្នុងប្រទេសកម្ពុជាយើង។ ប៉ុន្តែ អ្វីក៏ដោយយើងដឹងថាព្រះយេស៊ូគង់នៅជាមួយយើង ព្រះយេស៊ូធ្វើដំណើរជាមួយយើងពីមួយថ្ងៃទៅមួយថ្ងៃ។ …
អភិបូជានៅព្រះសហគមន៍សន្តីតេរេសានៃព្រះកុមារយេស៊ូ Read More »