Day: January 27, 2022

ប្រសាសន៍​របស់​លោក​អភិបាល អូលីវីយ៉េ

ក្នុង​អភិបូជា​បុណ្យ​សព អេលីហ្សា (លីកេ) កូអ៊ីណេហ្រ្គាច នៅ​ព្រះសហគមន៍​ព្រះកុមារ​យេស៊ូ បឹងទំពន់ ថ្ងៃ​ទី២៤ ខែ​មករា ឆ្នាំ​២០២២ លោក​អភិបាល លោក​ឪពុក បង​ប្រុស​បង​ស្រី មិត្ត​សម្លាញ់ និង​ក្រុម​គ្រួសារ​របស់​លីកេ ជា​ទី​គោរព​ស្រឡាញ់ ថ្ងៃ​នេះ យើង​ជួប​ជុំ​គ្នា​នៅ​ក្នុង​ព្រះវិហារ​បឹង​ទំពន់ ក៏​ដូចជា​មួយ​បង​ប្អូន​នៅ​ប៉ុន្មាន​ប្រទេស​ដូចជា​ប្រទេស​ប៊ែលហ្ស៊ីក (ប្រទេស​កំណើត) ប្រទេស​អ៊ីតាលី ប្រទេស​កូរ៉េ ប្រទេស​ភីលីពីន ដែល​លីកេ​ធ្លាប់​រស់​នៅ​និង​មាន​មិត្ត​ភក្តិ​ច្រើន​នៅ​ទី​នោះ។ រួម​ជា​មួយ​គ្នា យើង​អរ​ព្រះគុណ​ព្រះជាម្ចាស់​សម្រាប់​ជីវិត​ដែល​លីកេ​បាន​ផ្ញើ​នៅ​ក្នុង​សេចក្តី​ស្រឡាញ់ សម្រាប់​ប្រទេស​កម្ពុជា និង​សម្រាប់​យើង​ទាំង​អស់​គ្នា។ ជា​ពេល​វេលា​ដើម្បី​ទូល​អង្វរ​ព្រះជាម្ចាស់ សូម​ព្រះអង្គ​ស្វាគមន៍​លីកេ​នៅ​ក្នុង​មហា​គ្រួសារ​នៅ​ស្ថាន​បរម​សុខ រួម​ជា​មួយ​អូនេស្តា ពី​យូរ​ឆ្នាំ​ហើយ​ដែល​គាត់​បាន​ចាប់​ផ្តើម​រស់​នៅ​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ​១៩៨២។ រួម​ជា​មួយ​បង​ប្អូន​ទាំង​អស់ ដែល​លីកេ​បាន​ធ្វើ​ការ​ជា​មួយ​នឹង​សព្វ​ថ្ងៃ​នៅ​ស្ថាន​បរម​សុខ​រួម​ជា​មួយ​ព្រះបិតា​ហើយ។ ខ្ញុំ​សូម​ស្វាគមន៍​ក្រុម​គ្រួសារ​របស់​លីកេ ដែល​បាន​មក​ពី​ប្រទេស​ប៊ែលហ្ស៊ីក ខ្ញុំ​សូម​ស្វាគមន៍​មិត្ត​ភក្តិ​ដែល​បាន​ធ្វើ​ការ​ជា​មួយ​លីកេ មិត្ត​ភក្តិ​ដែល​បាន​ស្គាល់​លីកេ។ ជា​ពិសេស​តាម​រយៈ​សាលា​មត្តេយ្យ​នៅ​ក្នុង​ភូមិភាគ​ភ្នំពេញ ក៏​ដូច​ជា​តាមរយៈ​អង្គការ​ដែល​គាត់​បាន​រៀបចំ ដើម្បី​ជួយ​អភិវឌ្ឍន៍​ទឹក​ស្អាត​នៅ​ប៉ុន្មាន​ខេត្ត​ទូទាំង​ប្រទេស​កម្ពុជា។ តាម​ពិត ខ្ញុំ​បាន​ស្គាល់​លីកេ​ពី​យូរ​ឆ្នាំ​មក​ហើយ​គឺ​នៅ​ឆ្នាំ​២០០២ នៅ​ពេល​លោក​អភិបាល អេមីល បាន​សុំ​ឱ្យ​ខ្ញុំ​ទទួល​ខុស​ត្រូវ​គណៈកម្មការ​អប់រំ​ការ​សិក្សា​កាតូលិក ក្នុង​ភូមិភាគ​ភ្នំពេញ។ នៅ​ពេល​នោះ​យើង​បាន​ធ្វើ​ការ​រួម​ជា​មួយ​គ្នា សម្រាប់​សាលា​មត្តេយ្យ​ដែល​គាត់​មាន​បទ​ពិសោធន៍​ពី​យូរ​ឆ្នាំ។ ខ្ញុំ​បាន​ជួប​គាត់​ជា​ច្រើន​ដង​ច្រើន​សារ​នៅ​ក្នុង​ការ​ប្រជុំ​អង្គការ​កាតូលិក ក៏​ដូច​ជា​នៅ​គ្រប់​សកម្មភាព​ដែល​យើង​មាន​នៅ​ក្នុង​ភូមិ​ភាគ​ភ្នំពេញ អភិបូជា​ជា​ភាសា​អង់គ្លេស និង​អភិបូជា​នៅ​ក្នុង​ព្រះវិហារ​បឹង​ទំពន់​នេះ។ យើង​អាច​និយាយ​បាន​ថា នៅ​កន្លែង​ណា​ដែល​មាន​សកម្មភាព​មនុស្ស​ធម៌​របស់​ព្រះសហគមន៍ កន្លែង​ហ្នឹង​លីកេ​នៅ​ដោយ​មាន​ចិត្ត​ស្មោះ​ត្រង់។ …

ប្រសាសន៍​របស់​លោក​អភិបាល អូលីវីយ៉េ Read More »

អភិបូជា​នៅ​ព្រះសហគមន៍​ព្រះត្រៃឯក គិរីវង់ ថ្ងៃ​ទី២៣ ខែ​មករា ឆ្នាំ​២០២២

បង​ប្អូន​ជា​ទី​ស្រឡាញ់ ថ្ងៃ​នេះ​យើង​បាន​ស្តាប់​នៅ​ក្នុង​អត្ថបទ​ទី​១​ថា “ថ្ងៃ​នេះ​ជា​ថ្ងៃ​ដ៏​សក្ការៈ​ថ្វាយ​ព្រះអម្ចាស់​នៃ​យើង មិន​ត្រូវ​កើត​ទុក្ខ​ព្រួយ​ឡើយ ព្រោះ​អំណរ​ដែល​មក​ពី​ព្រះអម្ចាស់​ជា​កម្លាំង​របស់​អ្នក​រាល់​គ្នា”។ ពិត​មែន ថ្ងៃ​នេះ​ជា​ថ្ងៃ​អាទិត្យ ថ្ងៃ​នេះ​ជា​ថ្ងៃ​ដែល​យើង​ថ្វាយ​បង្គំ ជា​ពេល​វេលា​ដែល​គ្រីស្ត​បរិស័ទ​ជួប​ជុំ​គ្នា​ដើម្បី​អធិដ្ឋាន ដើម្បី​ស្តាប់​ព្រះបន្ទូល ជាពិសេស​ដើម្បី​ទទួល​អំណរ​សប្បាយ​ដែល​មក​ពី​ព្រះជាម្ចាស់​។ ខ្ញុំ​គិត​ថា​សម្រាប់​យើង​ដែល​ជា​ក្មេងៗ​ជំទង់ ដែល​បាន​មក​ពី​គ្រប់​ទី​កន្លែង​នៅ​ក្នុង​ខេត្ត​តាកែវ ក្នុង​រយៈ​ពេល​២​ថ្ងៃ​កន្លង​មក​យើង​បាន​ទទួល​បទ​ពិសោធន៍​អំពី​អំណរ​សប្បាយ។ អំណរ​សប្បាយ​ដោយសារ​យើង​បាន​ជួប​ជុំ​គ្នា អំណរ​សប្បាយ​ដោយសារ​យើង​បាន​ស្គាល់​មិត្ត​សម្លាញ់​ថ្មីៗ អំណរ​សប្បាយ​ដោយសារ​យើង​បាន​រិះ​គិត​ទៅ​លើ​ប្រធាន​បទ “មិត្ត​សម្លាញ់​នៃ​ជីវិត”។ ប៉ុន្តែ ប្រភព​នៃ​អំណរ​សប្បាយ​គឺ​ព្រះយេស៊ូ​ផ្ទាល់ ជា​ព្រះយេស៊ូ​ដែល​បាន​ហៅ​យើង​មក​ជួប​ជុំ​គ្នា ព្រះយេស៊ូ​ជា​មិត្ត​សម្លាញ់​ដ៏​ពិសេស​បំផុត​របស់​យើង ដែល​បាន​ធ្វើ​ដំណើរ​ជា​មួយ​យើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ ថ្ងៃ​នេះ យើង​បាន​ឃើញ​យ៉ាង​ជាក់​ស្តែង គឺ​ព្រះយេស៊ូ​បាន​ណែនាំ​ឱ្យ​យើង​ជួប​ជុំ​គ្នា ព្រះយេស៊ូ​បាន​ណែនាំ​ឱ្យ​យើង​មាន​អំណរ​សប្បាយ។ ព្រះយេស៊ូ​បាន​ណែនាំ​ឱ្យ​យើង​ស្គាល់​គ្នា ព្រះយេស៊ូ​បាន​ណែនាំ​ឱ្យ​យើង​ធ្វើ​ជា​គ្រួសារ​មួយ។ ខ្ញុំ​សង្ឃឹម​លើ​លោក​ឪពុក អ្វី​ដែល​បាន​កើត​ឡើង​ថ្ងៃ​នេះ​យើង​ត្រូវ​ការ​ថែរក្សា​ជា​រៀង​រាល់​អាទិត្យ កុំ​ឱ្យ​មាន​តែ​កម្មវិធី​ជា​មួយ​ការិយាល័យ​យុវជន​មួយ​ឆ្នាំ​ម្តង។ រាល់​អាទិត្យ តាម​កន្លែង​របស់​យើង​រៀងៗ​ខ្លួន​ជា​ឱកាស​មួយ​ដើម្បី​ជួប​គ្នា ដូច​យើង​បាន​ស្តាប់​ពី​ព្រឹក​មិញ តាម​រយៈ​ក្រុម​កាយ​រិទ្ធិ តាម​រយៈ​ពិធី​បុណ្យ តាម​រយៈ​ក្រុម​សង្គហៈ…។ ថ្ងៃ​នេះ នៅ​ក្នុង​អត្ថបទ​ទី​២​បាន​បំភ្លឺ​យើង​ថា យើង​ជា​គ្រួសារ​តែ​មួយ ប៉ុន្តែ​យើង​បី​ដូច​ជា​រូប​កាយ​មួយ​។ នៅ​ក្នុង​រូប​កាយ​របស់​យើង យើង​មាន​ភ្នែក មាន​ត្រចៀក មាន​ច្រមុះ មាន​មាត់ មាន​ដៃ មាន​ជើង…។ ប្រសិន​បើ​រូប​កាយ​យើង​មាន​តែ​ត្រចៀក តើ​យើង​មើល​ឃើញ​ឬ​ទេ? ប្រសិន​បើ​រូប​កាយ​យើង​មាន​តែ​ភ្នែក តើ​យើង​ស្តាប់​ឮ​ឬ​ទេ? ប្រសិន​បើ​រូប​កាយ​យើង​មាន​តែ​មាត់ យើង​មើល​មិន​ឃើញ​ស្តាប់​មិន​ឮ​ទេ។ …

អភិបូជា​នៅ​ព្រះសហគមន៍​ព្រះត្រៃឯក គិរីវង់ ថ្ងៃ​ទី២៣ ខែ​មករា ឆ្នាំ​២០២២ Read More »

Subscribe to our newsletter

Don't miss new updates on your email