Day: February 10, 2022

ក្រុមសហជីវិន​ព្រះយេស៊ូ​មាន​ប្រធាន​ដឹកនាំថ្មី

លោកពុក​ប្រធានធំ​នៃ​ក្រុម​គ្រួសារ​បព្វជិតសហជីវិនព្រះយេស៊ូ លោកពុកអាធូរ៉ូ សូសា (Fr. Arturo Sosa, SJ) បានតែងតាំងលោកពុក វ៉ុន អូឆាង ស៊ីម៉ូន (Fr Kwon Oh-chang Simon, SJ) ជាប្រធានក្រុម​គ្រួសារ​សហជីវិន​ព្រះយេស៊ូ​ (Jesuit) នៅកម្ពុជា។ លោកពុក​វ៉ុន នឹងចូលកាន់តំណែងបន្ត​ពី​​លោក​ពុក អូ អ៊ីនដុន ហ្វ្រាន់ស៊ីស្កូ (Fr Oh In-don Francisco, SJ) ដែលបានបម្រើការតាំងពីឆ្នាំ ២០១៣។ លោកពុក​វ៉ុន កើតនៅឆ្នាំ ១៩៦៨ នៅទីក្រុងអង់ដុង (Andong) ប្រទេសកូរ៉េខាងត្បូង។ លោក​បានចូលក្នុង​ក្រុមបព្វជិត សហជីវិន​ព្រះយេស៊ូ​ នៅថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ២០០៣ បន្ទាប់ពីបានបញ្ចប់ការសិក្សាពីសាលាច្បាប់នៅសាកលវិទ្យាល័យជាតិសេអ៊ូល។ លោក​ពុក​វ៉ុន​ បានតែង​តាំង​ជា​​បូជាចារ្យនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៣ ហើយបានថ្វាយសច្ចានិរន្តរ៍ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១។ លោកបានមកដល់ប្រទេសកម្ពុជាជាលើកដំបូង ក្នុងឆ្នាំ២០០៨ ដោយបម្រើការងារនៅ …

ក្រុមសហជីវិន​ព្រះយេស៊ូ​មាន​ប្រធាន​ដឹកនាំថ្មី Read More »

ដូនជីបីរូបនៃក្រុមគ្រួសារឧបការគុណប្រកាសពាក្យសច្ចានិរន្តរ៍

ក្នុង​សំលៀកបំពាក់​អាវ​ស និង​សំពត់​បត់​ខ្មៅ ដូនជី​ឧបការគុណ​ចំនួន​៣​រូប លុត​ជង្គង់​នៅ​មុខ​អាសនៈ​នៃ​ព្រះវិហារ​ព្រះកុមារ​យេស៊ូ​បឹងទំពុន ដើម្បី​សុំ​ការ​ប្រទាន​ពរ​ពីព្រះជាម្ចាស់ និង​ប្រកាសពាក្យសច្ចានិរន្តរ៍របស់​ខ្លួន​នៅ មុខ​ព្រះសហគមន៍និង​ក្រុម​គ្រួសារ​អ្នក​បួស​ ក្រុម​ដូនជី​ឧបការគុណ​នៅ​ព័រស្យឺ។ «សេចក្ដី​ស្រឡាញ់របស់ព្រះជាម្ចាស់ធំជាងអំពើបាបរបស់ខ្ញុំ ធំជាងចំណុចទន់ខ្សោយរបស់ខ្ញុំ ធ្វើឲ្យខ្ញុំមានចិត្តក្លាហាន ហ៊ានឆ្លើយតបទៅនឹងព្រះជាម្ចាស់ ដោយថ្វាយពាក្យសច្ចានិរន្តរ៍​អស់មួយជីវិត ជាមួយក្រុមគ្រួសារ​បងស្រីឧបការគុណ​នៅព័រស្យឺ​ប្រទេសកម្ពុជា»។ នេះជា​សម្តី​របស់​ដូនជីអាញ៉ែសពែរប៉េទុយអា រ៉ុង បុប្ផាដែល​ជា​បេក្ខនារី ថ្វាយពាក្យសច្ចាប្រណិធាននិរន្តរ៍។ ដូនជីរូប​នេះ​បន្តថា ចំណុច​ដែល​ជំរុញ​ឲ្យខ្ញុំសរសេរពាក្យសច្ចាជានិរន្តរ៍ គឺសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់បាន​ជម្រុញ​ឲ្យ​គាត់​សម្រេចចិត្ត​ថ្វាយពាក្យសច្ចានិរន្តរ៍ «សេចក្តីស្រឡាញ់​បស់​ព្រះជាម្ចាស់​ធំជាងអំពើបាបរបស់ខ្ញុំ។ ព្រះអង្គស្រឡាញ់ខ្ញុំយ៉ាងណា ខ្ញុំនឹង​យក​សេចក្ដី​ស្រឡាញ់នេះធ្វើជាគ្រាប់ពូជទៅចែករំលែកដល់​បងប្អូនទាំងអស់ និងពីគ្រាប់ពូជនៃសេចក្ដីស្រឡាញ់នោះ​បង្កើតទៅជាគ្រាប់ពូជនៃព្រះរាជ្យរបស់ព្រះជាម្ចាស់ ដោយចាប់ពីពេលនេះតទៅ នឹងគ្មានគ្រាប់ពូជនៃសេចក្ដីស្អប់ ប៉ុន្តែយើងមានគ្រាប់ពូជនៃសេចក្ដីស្រឡាញ់»។ ដូនជីអាញ៉ែសពែរប៉េទុយអា រ៉ុង បុប្ផា ជាកូនពៅ​ក្នុង​ចំណោមគ្រួសារ​ជា​គ្រីស្ត​បរិស័ទ។ ដូនជីរូបនេះសច្ចាលើកដំបូងនៅថ្ងៃទី ១៥ ខែសីហា ២០១៤។​ ដូនជីរូប​នេះ​ឲ្យ​ដឹងថា គាត់​ស្រឡាញ់ជីវិត​ជាអ្នកបួស​ខ្លាំង ដោយសារ​គំរូ​របស់​បងស្រីជាច្រើន​បាន​ជម្រុញ​ឲ្យ​ចិត្ត​របស់​គាត់​ដែល​ជាកូនពៅ​មាន​កម្លាំង​ទៅមុខ។ ក្នុង​រយៈ​កាល​ជាង៧​ឆ្នាំ​កន្លង​មក​នេះ ការ​រស់នៅ ជីវិត​ជាអ្នក​បួស គឺមិន​សុខ​ស្រួល​ទាំង​អស់ទេ ដោយ​ធ្លាប់មានការធ្លាក់ទឹកចិត្តពីរទៅបីដង។ បងស្រី ឲ្យដឹងថា «(ខ្ញុំ)អធិដ្ឋានប្រាប់ព្រះជាម្ចាស់ថា ខ្ញុំមិនអាចទៅមុខបានទេ ដោយសារខ្ញុំ​សិក្សាទៅឃើញថា ជីវិតរបស់ខ្ញុំ​មិនអាច​មាននរណាត្រួតត្រាខ្ញុំបាន។  ខ្ញុំមានចំណេះដឹង​របស់ខ្ញុំ ហេតុអ្វី​ខ្ញុំត្រូវ​ស្ដាប់គេ?» បងស្រី​បុប្ផា​បាន​បញ្ជាក់ថា ដោយសារ​សេចក្តីស្រឡាញ់ជីវិត​ជាអ្នកបួស និង​ការ​គាំទ្រពី​ក្រុម​គ្រួសារ​ផ្ទាល់ …

ដូនជីបីរូបនៃក្រុមគ្រួសារឧបការគុណប្រកាសពាក្យសច្ចានិរន្តរ៍ Read More »

Subscribe to our newsletter

Don't miss new updates on your email