ត្រៀម​ខ្លួន​ទទួល​ជីវិត​អស់កល្ប​ជានិច្ច

អភិបូជា​អគ្គ​សញ្ញា​លាប​ថ្ងាស ពី​ព្រះសហគមន៍​សំរោង​ធំ ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០២២ អត្ថបទ​ទី១៖ អេសាយ ៦,១-២ក.៣-៨ខ្ញុំ​ពិត​ជា​ត្រូវ​វិនាស ដ្បិត​ខ្ញុំ​ជា​មនុស្ស​មាន​បបូរ​មាត់​មិន​បរិសុទ្ធ។ អស ៦,៥អត្ថបទ​ទី២៖ កូរិនថូស​ទី​១ ១៥,១-១១បង‌ប្អូន​នឹង​ទទួល​ការ​សង្គ្រោះ តាម‌រយៈ​ដំណឹង‌ល្អ។ ១ករ ១៥,២ដំណឹងល្អ៖ លូកា ៥,១-១១ព្រះ‌អង្គ​គង់​បង្រៀន​បណ្ដា‌ជន​ពី​ក្នុង​ទូក។ លក ៥,៣ បង​ប្អូន​ជា​ទី​ស្រឡាញ់ ថ្ងៃ​នេះ ដែល​យើង​ចូល​នៅ​ក្នុង​អាទិត្យ​ទី​៦​នៃ​រដូវ​ធម្មតា ថ្ងៃ​នេះ​យើង​យក​ពេល​វេលា​ដើម្បី​ធ្វើ​អគ្គ​សញ្ញា​លាប​ថ្ងាស។ អគ្គ​សញ្ញា​លាប​ថ្ងាស គឺ​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​ជា​សេចក្ដី​ស្រឡាញ់​របស់​ព្រះជាម្ចាស់ ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​ជា​ជីវិត​ផ្ទាល់​របស់​ព្រះជាម្ចាស់ ជា​ព្រះប្រាជ្ញាញាណ​របស់​ព្រះជាម្ចាស់​ផ្ទាល់។ ជា​សេចក្ដី​ក្លាហាន​និង​កម្លាំង​របស់​ព្រះជាម្ចាស់​ផ្ទាល់​ដែល​នឹង​សណ្ឋិត​លើ​បង​ប្អូន ដូច​យើង​បានស្ដាប់​នៅក្នុង​អត្ថបទ​ទី​មួយ ពី​ដើម​នៅ​ពេល​ក្រុម​គ្រីស្ត​ទូត​កំពុង​ភ័យ​ខ្លាច។ ព្រះយេស៊ូ​បាន​សោយ​ទិវង្គត​ហើយ មាន​គេ​ចង់​បៀត​បៀន​ក្រុម​សាវ័ក​របស់​ព្រះយេស៊ូ ហេតុ​នេះ​ហើយ​គេ​អធិដ្ឋាន​នៅ​ក្នុង​បន្ទប់​ដ៏​តូច​មួយ ដោយ​បិទ​ទ្វារ បិទ​បង្អួច។ ប៉ុន្តែ ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​បាន​យាង​មក​ដូច​ខ្យល់​ដែល​បក់​គេ​យ៉ាង​ខ្លាំង ដើម្បី​ឱ្យ​គេ​ចាប់​ផ្ដើម​ទៅ​ជា​សាក្សី​នៃ​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ដល់​មនុស្ស​យ៉ាង​ច្រើន។ ការ​អស្ចារ្យ​ដែល​បាន​កើត​ឡើង​នៅ​ថ្ងៃ​នោះ គឺ​មាន​មហា​ជន​ដែល​មក​ពី​ស្រុក​នា​នា ដែល​និយាយ​ភាសា​ផ្សេងៗ​ពី​គ្នា នៅ​ពេល​គេ​ជួប​ជា​មួយ​ក្រុម​គ្រីស្ត​ទូត ដូច​ជា​គេ​ស្ដាប់​បាន​អ្វី​ដែល​ក្រុម​គ្រីស្ត​ទូត​កំពុង​ប្រកាស​អំពី​ព្រះយេស៊ូ​ដែល​មាន​ព្រះជន្ម​រស់​ឡើង​វិញ អំពី​ព្រះយេស៊ូ​ដែល​ណែនាំ​ឱ្យ​មនុស្ស​យើង​មាន​សេចក្ដី​សុខ អំពី​ព្រះយេស៊ូ​ដែល​ធ្វើ​ដំណើរ​ជា​មួយ​យើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ នៅ​ពេល​នោះ ទោះ​បី​និយាយ​ភាសា​ផ្សេងៗ​ពី​គ្នា​គេ​ស្ដាប់​បាន ដោយសារ​គេ​យល់​ចិត្ត​គ្នា ដូច​ពី​ដើម​នៅ​ពេល​ព្រះយេស៊ូ​នៅ​ជា​មួយ​មហា​ជន នៅ​ពេល​នោះ​ជួន​កាល​មាន​៥០០០​នាក់ ជួន​កាល​មាន​១០០០០​នាក់ ទោះ​បី​គ្មាន​ឧបករណ៍​បំពង​សំលេង​ដូច​ពេល​នេះ មហា​ជន​គេ​ស្ដាប់​បាន និង​គេ​ស្ដាប់​ឮ​ទៀត។ …

ត្រៀម​ខ្លួន​ទទួល​ជីវិត​អស់កល្ប​ជានិច្ច Read More »