រដ្ឋាភិបាលឥណ្ឌា ចុះអនុស្សរណយោគយល់ជាមួយអង្គការការីតាសកម្ពុជា
រដ្ឋាភិបាលនៃសារធារណរដ្ឋឥណ្ឌា និងអង្គការការីតាសកម្ពុជា បានចុះអនុស្សរណៈ យោគយល់គ្នា សម្រាប់កុមារកំព្រា កុមារងាយរងគ្រោះ តាមរយៈសេវាគ្លីនិកចល័តនៅកម្ពុជានៅឯមន្ទីរពេទ្យជ័យជំនះ ខេត្តកណ្តាល កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២។ កម្មវិធីចុះអនុស្សរណៈនេះ ធ្វើឡើងដោយមានលោកគីម រតនា នាយកប្រតិបត្តិនៃអង្គការការីតាសកម្ពុជា និងលោកជំទាវបណ្ឌិត ឌីវីយ៉ានី ខប្រាហ្គេដ (Dr. Devyani Khobragade) ឯកអគ្គរាជទូតនៃសាធារណរដ្ឋឥណ្ឌាប្រចាំនៅកម្ពុជា និងមានតំណាងពីក្រសួងសុខាភិបាលនិងមន្ត្រីខេត្តកណ្តាលចូលរួមផងដែរ។ ថ្លែងក្នុងឱកាសនោះ លោក គីម រតនា បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលឥណ្ឌា ដែលបានផ្តល់ជំនួយសម្រាប់គម្រោងនេះ ដែលផ្តល់អត្ថប្រយោជន៍ដល់កុមារកំព្រា កុមារងាយរងគ្រោះ កុមារមានពិការភាពផ្លូវចិត្ត និងកុមារដែលគេបោះបង់ចោល។ លោក រតនា បានថ្លែងអំណរគុណជាពិសេសចំពោះលោកជំទាវឯកអគ្គរដ្ឋទូតសម្រាប់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់របស់លោកជំទាវ ដែលបានបន្តដល់ មជ្ឈមណ្ឌលផ្លូវចិត្តកុមារនិងយុវជន(CCAMH) នៃអង្គការការីតាសកម្ពុជា ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។ នៅក្នុងសុន្ទរកថាស្វាគមន៍របស់លោកវេជ្ជបណ្ឌិត ប៊ូមីកុមារ ជេហ្គាន់ណាថាន់ (Bhoomikumar JEGANNATHAN) អ្នកទទួលខុសត្រូវ CCAMH បានគូសបញ្ជាក់ពី ភាពពាក់ព័ន្ធតាមបរិបទនៃគម្រោងនេះ ដោយសារវាមានគោលបំណងដើម្បីទៅដល់កុមារដែលមានពិការភាពផ្នែកប្រព័ន្ធប្រសាទ និងផ្លូវចិត្តផ្សេងទៀតដែលមិនអាចទទួលបានសេវាថែទាំសុខភាពដោយសារជំងឺរាតត្បាតកូវីដ-១៩។ លោកជំទាវ បណ្ឌិត ឌីវីយ៉ានី …
រដ្ឋាភិបាលឥណ្ឌា ចុះអនុស្សរណយោគយល់ជាមួយអង្គការការីតាសកម្ពុជា Read More »