មិនត្រូវនឿយណាយនឹងប្រព្រឹត្តអំពើល្អ
អភិបូជាបុណ្យរោយផេះ នៅព្រះសហគមន៍ពោធិ៍ចិនតុង ភ្នំពេញ ថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ អត្ថបទទី១៖ យ៉ូអែល ២,១២-១៨ចូរនាំគ្នាវិលមករកយើង ដោយស្មោះអស់ពីចិត្ត។ យអ ២,១២អត្ថបទទី២៖ កូរិនថូសទី២ ៥,២០-៦,២គ្រាដែលព្រះជាម្ចាស់គាប់ព្រះហឫទ័យ គឺឥឡូវនេះហើយ!។ ២ករ ៦,២ដំណឹងល្អ៖ ម៉ាថាយ ៦,១-៦.១៦-១៨កុំធ្វើបុណ្យទានកនៅមុខមនុស្សម្នា ដើម្បីឲ្យតែគេឃើញនោះឡើយ។ មថ ៦,១ បងប្អូនជាទីស្រឡាញ់ យើងបានស្ដាប់នៅក្នុងអត្ថបទទី២ “គ្រាដែលព្រះជាម្ចាស់គាប់ព្រះហឫទ័យគឺឥលូវនេះហើយ ថ្ងៃដែលព្រះជាម្ចាស់សង្គ្រោះពិភពលោកគឺឥលូវនេះហើយ”។ មានន័យថា មិនមែនថ្ងៃស្អែក មិនមែនមួយឆ្នាំទៀត ប៉ុន្តែឥលូវនេះហើយ ថ្ងៃនេះដែលយើងចូលនៅក្នុងរដូវ៤០ថ្ងៃ យើងដឹងថារដូវ៤០ថ្ងៃជាពេលវេលាមួយយ៉ាងពិសេស។ ដូចសម្ដេចប៉ាបបានរំលឹកដល់យើងទាំងអស់គ្នា ដើម្បីសាបព្រោះអំពើល្អ “យើងមិនត្រូវនឿយណាយនឹងប្រព្រឹត្តអំពើល្អឡើយ ត្បិតប្រសិនបើយើងមិនបាក់ទឹកចិត្តទេនោះ ដល់ពេលកំណត់យើងច្រូតបានផលជាមិនខាន ហេតុនេះពេលយើងមានឱកាសនៅឡើយ យើងត្រូវតែប្រព្រឹត្តអំពើល្អចំពោះមនុស្សទាំងអស់”។ ឥលូវនេះជាពេលវេលាដើម្បីឆ្លៀតឱកាស ដើម្បីចូលនៅក្នុងទំនាក់ទំនងសាជាថ្មីជាមួយព្រះជាម្ចាស់។ យើងបានស្ថាប់នៅក្នុងអត្ថបទទី១ “ចូរនាំគ្នាវិលមករកយើង ដោយស្មោះអស់ពីចិត្ត ប្រសិនបើអ្នករាល់គ្នាប្រែចិត្តគំនិតដូច្នេះ ប្រហែលជាព្រះអង្គមិនដាក់ទោសអ្នករាល់គ្នាទេមើលទៅ”។ តាមពិត ពេលវេលាដែលយើងចូលនៅពេលនេះ គឺជាពេលវេលាដើម្បីត្រឡប់មកវិញទៅរកព្រះជាម្ចាស់ អស់ពីដួងចិត្ត អស់ពីស្មារតី អស់ពីជំនឿ អស់ពីសេចក្ដីស្រឡាញ់ ដើម្បីឲ្យជីវិតរបស់យើងទៅជាជីវិតថ្មី។ តាមពិត …