អធិដ្ឋាន​និង​បម្រើ​នៅ​ក្នុង​សេចក្តី​ស្រឡាញ់

អត្ថបទ​ទី១៖ អេសាយ ៥៨,៩ខ-១៤ប្រសិន​បើ​អ្នក​សុខ​ចិត្ត​បេះ​អាហារ​ពី​មាត់​ខ្លួន យក​ទៅ​ឲ្យ​អ្នក​ដែល​ស្រេក​ឃ្លាន នោះ​ពន្លឺ​របស់​អ្នក​នឹង​ចែង‌ចាំង​ក្នុង​ទី​ងងឹត។ អស ៥៨,១០ដំណឹងល្អ៖ លូកា ៥,២៧-៣២ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​បរិភោគ​ជា​មួយ​អ្នក​ទារ​ពន្ធ និង​មនុស្ស​បាប​ដូច្នេះ? លក ៥,៣០ បង​ប្អូន​ជា​ទី​ស្រឡាញ់ “អ្នក​ណា​អង្វរ​រក​ព្រះ​នាម​ព្រះអម្ចាស់ អ្នក​នោះ​នឹង​ទទួល​ការ​សង្គ្រោះ” នៅ​ថ្ងៃ​នេះ​ដែល​យើង​ជួប​ជុំ​គ្នា ដើម្បី​ធ្វើ​ពិធី​ត្រាស់​ហៅ​យ៉ាង​ឱឡារិក​សម្រាប់​បេក្ខ​ជន​៨៣​នាក់ ដែល​ត្រៀម​ខ្លួន​ទទួល​ពិធី​ជ្រមុជ​ទឹក​នៅ​រាត្រី​បុណ្យ​ចម្លង។ នៅ​ពេល​យើង​ស្ដាប់​អត្ថបទ​នេះ “អ្នក​ណា​អង្វរ​រក​ព្រះនាម​ព្រះអម្ចាស់ អ្នក​នោះ​នឹង​ទទួល​ការ​សង្គ្រោះ” តាម​ពិត​យើង​ចូល​យ៉ាង​ជ្រៅ​បំផុត​នៅ​ក្នុង​អាថ៌​កំបាំង​នៃ​ជំនឿ​របស់​យើង។ ប្រសិន​បើ បង​ប្អូន​នឹក​ឃើញ​ជំហាន​ទី​១​នៅ​ពេល​យើង​បាន​គោះ​ទ្វារ​ដើម្បី​សុំ​ចូល​នៅ​ក្នុង​ព្រះសហគមន៍ លោក​បាន​សួរ​ថា “សុំ​អ្វី?” យើង​ឆ្លើយ​ថា “សុំ​ជំនឿ” លោក​បន្ត​សួរ​ថា “សុំ​ជំនឿ​ដើម្បី​អ្វី?” យើង​ឆ្លើយ​ថា “ដើម្បី​ទទួល​ជីវិត​អស់​កល្ប​ជានិច្ច”។ ប្រសិន​បើ យើង​និយាយ​អំពី​ជីវិត​អស់​កល្ប​ជានិច្ច យើង​និយាយ​អំពី​ការ​សង្រ្គោះ។ ព្រឹក​មិញ យើង​បាន​នឹក​ឃើញ​យើង​ជា​គ្រីស្ត​បរិស័ទ និង​សញ្ញា​សម្គាល់​នៃ​គ្រីស្ត​បរិស័ទ គឺ​គូស​ឈើ​ឆ្កាង​នៅ​លើ​ខ្លួន “ដោយ​ព្រះនាម​ព្រះបិតា ព្រះបុត្រា និង​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ”។ ដោយ​នឹក​ឃើញ​ដល់​ព្រះយេស៊ូ ដែល​បាន​សោយ​ទិវង្គត ដើម្បី​សង្រ្គោះ​យើង។ ពិធី​ជ្រមុជ​ទឹក ដែល​យើង​ទទួល​ណែនាំ​ឲ្យ​យើង​រួម​ស្លាប់ រួម​រស់ ដោយសារ​ព្រះយេស៊ូ​មិន​មែន​តែ​សោយ​ទិវង្គត ព្រះយេស៊ូ​មាន​ព្រះជន្ម​រស់​ឡើង​វិញ រួម​ស្លាប់ រួម​រស់​ជា​មួយ​ព្រះយេស៊ូ​ដើម្បី​កើត​ជា​ថ្មី។ ថ្ងៃ​នេះ យើង​ធ្វើ​ជំហាន​ទី​២ នៅ​ពេល​យើង​ទទួល​ពិធី​ជ្រមុជ​ទឹក …

អធិដ្ឋាន​និង​បម្រើ​នៅ​ក្នុង​សេចក្តី​ស្រឡាញ់ Read More »