៤០​ថ្ងៃ​ដើម្បី​ធ្វើ​ជា​មនុស្ស​ថ្មី

អភិបូជា​អាទិត្យ​ទី​១​នៃ​រដូវ​អប់រំ​ពិសេស ធ្វើ​នៅ​ព្រះសហគមន៍​សន្ត​យ៉ូសែប ទួលក្រសាំង ថ្ងៃ​ទី​០៦ ខែ​មីនា ឆ្នាំ​២០២២ អត្ថបទ​ទី​១៖ ទុតិយកថា ២៦,៤-១០ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌សណ្ដាប់​ឮ​ពាក្យ​របស់​យើង​ខ្ញុំ។ ទក ២៦,៧អត្ថបទ​ទី​២៖ រ៉ូម ១០,៨-១៣អ្នក​ណា​អង្វរ​រក​ព្រះ‌នាម​ព្រះ‌អម្ចាស់ អ្នក​នោះ​នឹង​ទទួល​ការ​សង្គ្រោះ។ រម ១០,១៣ដំណឹង​ល្អ៖ លូកា ៤,១-១៣ព្រះ‌អង្គ​ត្រូវ​មារ​សាតាំង​ល្បួង​អស់‌រយៈ​ពេល​សែ‌សិប​ថ្ងៃ។ លក ៤,២ បង​ប្អូន​ជា​ទី​ស្រឡាញ់ ថ្ងៃ​នេះ យើង​ចូល​នៅ​ក្នុង​អាទិត្យ​ទី​១​នៃ​រដូវ​៤០​ថ្ងៃ ឬ​រដូវ​ត្រណម ឬ​រដូវ​អប់រំ​ពិសេស យើង​មាន​ឈ្មោះ​ច្រើន​ជា​ភាសា​ខ្មែរ។ អប់រំ​ពិសេស ដោយសារ​យើង​នឹក​ឃើញ​ដល់​ប្អូនៗ​យើង ដែល​ទទួល​ការ​ត្រាស់​ហៅ​យ៉ាង​ឱឡារិក​ពី​ម្សិលមិញ។ គេ​មាន​៤០​ថ្ងៃ​ខាង​មុខ​នេះ ដើម្បី​ទទួល​ការ​អប់រំ​ពិសេស រៀបចំ​ចិត្ត​គំនិត​ទទួល​ពិធី​ជ្រមុជ​ទឹក។ ជា​មូល​ហេតុ យើង​ថា​អប់​​រំ​ពិសេស​សម្រាប់​បេក្ខជន​ដែល​ត្រៀម​ខ្លួន​ទទួល​ពិធី​ជ្រមុជ​ទឹក​នៅ​ខាង​មុខ​នេះ។ រដូវ​៤០​ថ្ងៃ ដោយសារ​យើង​នឹក​ឃើញ​អត្ថបទ​ដែល​យើង​ស្ដាប់​ថ្ងៃ​នេះ គឺ​ព្រះយេស៊ូ​ដែល​បាន​ចូល​វាល​រហោ​ស្ថាន​អស់​រយៈ​ពេល​៤០​ថ្ងៃ។ ដូច​ពី​សម័យ​ដើម ប្រជារាស្រ្ត​អ៊ីស្រាអែល​បាន​ដើរ​៤០​ឆ្នាំ​នៅ​ក្នុង​វាល​រហោ​ស្ថាន​ជា​មួយ​លោក​ម៉ូសេ។ យើង​ទាំង​អស់​គ្នា ដែល​ជា​គ្រីស្ត​បរិស័ទ​យើង​ធ្វើ​ដំណើរ​នៅ​ក្នុង​ជីវិត​របស់​យើង​អស់​រយៈពេល​៤០​ថ្ងៃ ដើម្បី​កែ​ប្រែ​ចិត្ត​គំនិត​ដើម្បី​ត្រៀម​ខ្លួន​ចូល​រួម​ជា​មួយ​ព្រះយេស៊ូ​ដែល​សោយ​ទិវង្គត និង​ព្រះយេស៊ូ​ដែល​មាន​ព្រះជន្ម​រស់​ឡើង​វិញ។ ជា​ពេល​វេលា​មួយ​យ៉ាង​ពិសេស ដែល​ព្រះសហគមន៍​ប្រទាន​ឲ្យ​យើង​ដើម្បី​ឲ្យ​យើង​ទៅ​ជា​មនុស្ស​ថ្មី​ពិត​មែន។ រដូវ​ត្រណម ដោយសារ​យើង​នឹក​ឃើញ​នៅ​ពេល​ព្រះយេស៊ូ​បាន​ចូល​នៅ​ក្នុង​វាល​រហោស្ថាន​អស់​រយៈ​ពេល​៤០​ថ្ងៃ ព្រះយេស៊ូ​បាន​តម​អាហារ បាន​តម​អ្វីៗ​ទាំង​អស់ ដើម្បី​ភ្ជាប់​ជា​មួយ​ព្រះជាម្ចាស់​ដែល​ជា​ព្រះបិតា។ ប៉ុន្តែ នៅ​ក្នុង​រដូវ​៤០​ថ្ងៃ ឬ​រដូវ​ត្រណម​របស់​ព្រះយេស៊ូ ព្រះយេស៊ូ​បាន​ទទួល​យ៉ាង​ច្រើន មាន​ការ​ល្បួង …

៤០​ថ្ងៃ​ដើម្បី​ធ្វើ​ជា​មនុស្ស​ថ្មី Read More »