សន្តសន្តីជាកម្លាំងសម្រាប់យើង ដើម្បីទៅជាមនុស្សសុចរិត
អភិបូជាខួប១២ឆ្នាំជាអភិបាល ធ្វើនៅព្រះសហគមន៍សន្តយ៉ូសែប ផ្សារតូច ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ អត្ថបទទី១៖ សេរីភាព ១៧,៣-៧តើព្រះអម្ចាស់គង់ក្នុងចំណោមពួកយើងមែន ឬមិនមែន? សរ ១៧,៧អត្ថបទទី២៖ រ៉ូម ៥,១-២.៥-៨យើងមានមាគ៌ាចូលទៅកាន់ជីវិតថ្មី។ រម ៥,២ដំណឹងល្អ៖ យ៉ូហាន ៤,៥-៤២តើលោកបានទឹកដែលផ្ដល់ជីវិតនោះពីណាមក? យហ ៤,១១ “សន្តសន្តីជាកម្លាំងសម្រាប់យើង ដើម្បីទៅជាមនុស្សសុចរិត” បងប្អូនជាទីស្រឡាញ់ ថ្ងៃនេះ យើងបានស្ដាប់អំពីព្រះជាម្ចាស់ ច្រើនដងយើងសួរខ្លួនឯងថា តើព្រះជាម្ចាស់ជានរណា? ប៉ុន្តែ ថ្ងៃនេះពេលយើងស្ដាប់អត្ថបទទី១ គឺគម្ពីរដំណើរឆ្ពោះទៅកាន់សេរីភាព ទំនាក់ទំនងលោកម៉ូសេជាមួយនឹងព្រះជាម្ចាស់ ណែនាំឱ្យយើងឃើញព្រះជាម្ចាស់ដូចជាសម្ដែងព្រះហឫទ័យដល់លោកម៉ូសេនិងដល់យើងដែរ។ យើងបានស្ដាប់ថា “យើងជាព្រះដែលឪពុកអ្នកតែងគោរពបម្រើគឺព្រះរបស់លោកអប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប”។ នៅពេលយើងនឹកឃើញលោកអប្រាហាំ លោកអ៊ីសាក លោកយ៉ាកុប យើងនឹកឃើញដល់លោកយ៉ូហានបាទីស្ទដែរ។ យើងនឹកឃើញដល់សន្តយ៉ូសែប ដែលយើងបានគោរពពីម្សិលមិញ ដោយសារទាំងអស់គ្នាជាមនុស្សសុចរិត។ ព្រះជាម្ចាស់បានជ្រើសរើសគេ ថែរក្សាគេ ឱ្យគេទទួលភាពដ៏វិសុទ្ធរបស់ព្រះអង្គទៅជាមនុស្សសុចរិត ដែលរស់នៅក្នុងព្រះហឫទ័យរបស់ព្រះជាម្ចាស់ដ៏ពិតប្រាកដ។ តាមពិត នៅពេលខ្ញុំបានជ្រើសរើសថ្ងៃតែងតាំងជាអភិបាល ខ្ញុំបានរើសថ្ងៃសន្តយ៉ូសែប គឺថ្ងៃទី២០ ខែមីនា ឆ្នាំ២០១០។ ប៉ុន្តែ ថ្ងៃដែលព្រះជាម្ចាស់បានត្រាស់ហៅឱ្យខ្ញុំទៅជាលោកអភិបាល …
សន្តសន្តីជាកម្លាំងសម្រាប់យើង ដើម្បីទៅជាមនុស្សសុចរិត Read More »