អភិបូជាប្រសិទ្ធីពរលើព្រះវិហារថ្មី
ធ្វើនៅព្រះសហគមន៍សន្តយ៉ូសែប ពោធិបាន(សំប៉ាន) ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ អត្ថបទទី១៖ សាមូអែកទី១ ២៦,២.៧-៩.១២-១៣.២២-២៣ ព្រះអម្ចាស់ប្រព្រឹត្តចំពោះយើង តាមសេចក្ដីសុចរិត និងស្មោះត្រង់របស់យើងម្នាក់ៗ។ ១សម ២៦,២៣ អត្ថបទទី២៖ កូរិនថូសទី១ ១៥,៤៥-៤៩ រីឯមនុស្សទីពីរវិញកើតមកពីស្ថានបរមសុខ។ ១ករ ១៥,៤៧ ដំណឹងល្អ៖ លូកា ៦,២៧-៣៨ ចូរធ្វើអំពើល្អដល់អស់អ្នកដែលស្អប់អ្នករាល់គ្នា។ លក ៦,២៧ “ព្រះវិហារជាកន្លែងសក្ការៈ” បងប្អូនជាទីស្រឡាញ់ ថ្ងៃនេះ ជាអំណរសប្បាយមួយយ៉ាងពិសេសសម្រាប់ព្រះសហគមន៍ទាំងមូលនៅក្នុងភូមិភាគភ្នំពេញ ដែលយើងបានឆ្លងព្រះវិហារថ្មីនៅសំប៉ាន គឺព្រះវិហារសន្តយ៉ូសែបនៅក្នុងមណ្ឌលសកម្មភាពទន្លេបាសាក់។ ជាពេលវេលាមួយពិសេស មិនមែនតែសម្រាប់សំប៉ានទេ ប៉ុន្តែសម្រាប់ព្រះសហគមន៍ទាំងមូលនៅក្នុងភូមិភាគ ដែលមានអំណរសប្បាយដោយបានទទួលព្រះវិហារថ្មី។ ណែនាំឲ្យអាគារថ្មីនេះបានចេញ ដើម្បីទៅជាកន្លែងមួយដែលបំភ្លឺដល់បងប្អូនឲ្យយល់ថា នេះជាកន្លែងដែលមានវត្តមានរបស់ព្រះជាម្ចាស់ផ្ទាល់។ បងប្អូនជាទីស្រឡាញ់ ពិធីឆ្លងព្រះវិហារជាពិធីមួយដ៏ពិសេស ដែលណែនាំឲ្យយើងរំភើបមែនទែន មុននេះយើងបានដើរបីជុំនៅជុំវិញព្រះវិហារ ដើម្បីនឹកឃើញព្រះជាម្ចាស់។ ដូចពីសម័យដើម ពេលដែលយើងតែងតាំងទីលំនៅរបស់ព្រះជាម្ចាស់ យើងដើរបីជុំដើម្បីយល់ថានេះជាកន្លែងមួយយ៉ាងពិសេស នេះជាទឹកដីសក្ការៈ។ ក្រោយមក នៅពេលយើងបានឆ្លងព្រះវិហារយើងបានគូសសញ្ញាឈើឆ្កាងនៅលើទ្វារ ដោយដឹងថាយើងចេញពីលោកីយ៍ដើម្បីចូលទៅក្នុងពិភពរបស់ព្រះជាម្ចាស់។ យើងចេញពីជីវិតធម្មតា ដើម្បីចូលទៅក្នុងកន្លែងសក្ការៈដែលព្រះជាម្ចាស់មានវត្តមាន យើងចេញពីជីវិតរបស់យើងប្រចាំថ្ងៃ ដើម្បីមកដល់កន្លែងព្រះជាម្ចាស់ផ្ទាល់។ ដូចពីសម័យដើម …